សម្រេចតម្កល់​សាលដីកា​ ក្រុម​គ្រួសារ​លោក​ថោង​ សារ៉ាត់​ ពី​បទ​រក្សា​ទុក​អាវុធ​ខុស​ច្បាប់​

ភ្នំពេញ:​ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ ខែ​សីហា​ នេះ​ រកឃើញ​ថា​ក្រុម​គ្រួសារ​លោក​ ថោង​ សារ៉ាត់​ រួម​មាន​ម្តាយ ឪពុក និង លោក ថោង សារ៉ាត់​ មាន​ទោស​ពី​បទ​រក្សា​ទុក​អាវុធ​ ខុស​ច្បាប់​វែង​ខ្លី​ចំនួន​១១ដើម​ដដែល​ ដោយ​សម្រេច​ដោយកំបាំងមុខ​ តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ពេញ​ទាំង​មូល​។ ការ​សម្រេច​របស់តុលាការនេះ​ ត្រូវបាន​ លោក​ ហាវ​ ស៊ីណាត​ មេធាវី​ការពារ​ជនជាប់ចោទ​ បដិសេធ​ពុំ​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ​ ។

ជនជាប់ចោទ​ក្នុង​សំណុំ​រឿង​នេះ​ រួមមាន​​លោក​ ថោង​ សារ៉ាត់​ ហៅ​ជិន​ អាយុ​៣៨ឆ្នាំ​ អតីត​មាន​ងារ​ជា​ឧកញ៉ា​ និង​ជា​ម្ចាស់​បុរី​៩៩៩​ ឪពុក​ឈ្មោះ​ ថោង​ ចំរើន​ ហៅ​ តាំង​ ចំរើន​ អាយុ​៦៣​ឆ្នាំ​ និង​ ម្តាយ​ឈ្មោះ​ កែវ​ សារី​ អាយុ​៥៥ឆ្នាំ​ ។

គួរ​រំលឹក​ថា​ លោក​ ថោង​ សារ៉ាត់​ ធ្លាប់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលាឧទ្ធរណ៍​ ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​៦ខែ​ និង​ ឪពុកម្ដាយ​ ត្រូវ​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​ ពី​បទ​កាន់កាប់​ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ចំនួន​១១ដើម​ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ផ្ទះ​លេខ​៩២១​ ផ្លូវ​លេខ​២​ សង្កាត់​ចាក់អង្រែក្រោម​ ខណ្ឌ​មានជ័យ​ តាម​មាត្រា​៤៩០នៃ​ក្រម​ព្រហ្មទណ្ឌ​ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ជា​អំពើ​សាហាវឃោរឃៅ​ព្រៃផ្សៃ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ បាន​កើតឡើង​កាល​វេលា​ម៉ោង​៧ និង​១៨​នាទី​យប់ ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៤ ពេល​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ពណ៌​ឈាម​ជ្រូក បំណង​ចូល​ទិញ​ផ្លែ​ឈើ នៅ​មុខ​ហាង​លក់​ផ្លែ​ឈើ ឡោ តិច​សេង ស្ថិត​នៅ​ផ្លូវ​លេខ​២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។ ឃាតករ​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ចុះ​ពីលើ​ម៉ូតូ​ដើរ​សំដៅ​ទៅ​បាញ់​ជន​រង​គ្រោះ​មិន​ដក​ដៃ បាញ់​ហើយ​បាញ់​ទៀត បាញ់​ទាល់តែ​លោក​ឧកញ៉ា អ៊ឹ​ង ម៉េ​ង​ជឺ ក្រាប​នៅ​ដី ឈាម​ហូរ​ជោគ​ខ្លួន​នៅ​ចំពោះ​មុខ​មហាជន ទើប​ជន​ដៃដល់​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុ​វត្តិភាព ។

មន្ត្រី​សាលាដំបូង​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​មាន​៥​នាក់ ១-​ឧកញ៉ា ថោ​ង សា​រ៉ាត់ អាយុ​៤៥​ឆ្នាំ​, ២-​ឈ្មោះ សៀង វាសនា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​, ៣-​ឈ្មោះ លី សៅ ហៅ វី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (២​នាក់​នេះ​ជាប់​ពាក់​ពន្ធ​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​), ៤-​ឈ្មោះ​មាស សម្បត្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង ៥-​ឈ្មោះ កូយ ចាន់​ថុ​ល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (២​នាក់​នេះ​ជាប់​ពាក់​ពន្ធ​ពី​បទ សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​) ។  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សម្រេចតម្កល់​សាលដីកា​ ក្រុម​គ្រួសារ​លោក​ថោង​ សារ៉ាត់​ ពី​បទ​រក្សា​ទុក​អាវុធ​ខុស​ច្បាប់​

សម្រេចតម្កល់​សាលដីកា​ ក្រុម​គ្រួសារ​លោក​ថោង​ សារ៉ាត់​ ពី​បទ​រក្សា​ទុក​អាវុធ​ខុស​ច្បាប់​