ប្រភេទ​ផ្កា​យកមក​ធ្វើ​ម្ហូប​ដើម្បី​សុខភាព​

6 Videos


តើអ្នកដឹងទេថាផ្កាមួយចំនួនពិតជាអាចយកមកបរិភោគបាន ហើយវាក៏មានអត្ថប្រយោជន៍ចំពោះសុខភាព ធ្វើជាថ្នាំព្យាបាលជំងឺបានផងដែរ ប៉ុន្តែផ្កាប្រភេទទាំងនោះមានមិនច្រើននោះទេ ។

១. ផ្កាស្តៅ

ប្រភេទ​ផ្កា​យកមក​ធ្វើ​ម្ហូប​ដើម្បី​សុខភាព​

ផ្កាស្តៅគឺជាប្រភេទផ្កាដែលអាចយកមកបរិភោគបានហើយវាល្អសម្រាប់សុខភាពបំផុតសម្រាប់រាងកាយ។ ផ្កាប្រភេទនេះមានសារធាតុដ៏ច្រើនជួយបញ្ចុះកំដៅរាងកាយ បង្កើនចលនារំលាយអាហារ កាត់បន្ថយជាតិខ្លាញ់ និង ជួយសម្រកទំងន់ ។

២. ផ្កាចេក ( ត្រយូងចេក )

ប្រភេទ​ផ្កា​យកមក​ធ្វើ​ម្ហូប​ដើម្បី​សុខភាព​

ផ្កាចេកក៏អាចយកមកធ្វើជាម្ហូបបរិភោគបានដែរ វាសំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម អាហារកាកសរសៃ និង មានសមត្ថភាពជួយព្យាបាលជំងឺរាគធម្មតា និង រោគរាគមួល ។ ក្រៅពីនេះវាក៏មានគុណសម្បត្តិជួយពង្រឹងសុខភាពអ្នកកើតជំងឺទឹកនោមផ្អែម និង ជួយបន្ថយអាការៈធ្លាក់ឈាមច្រើនចំពោះស្ត្រីពេលមករដូវ ។

៣. ផ្កាល្ពៅ

ប្រភេទ​ផ្កា​យកមក​ធ្វើ​ម្ហូប​ដើម្បី​សុខភាព​

គឺជាផ្កាមួយប្រភេទដែលជួយពង្រឹងសុខភាពបុរស ជាពិសេសសមត្ថភាពឡើងរឹងនៃលិង្គ និងជួយការពារមេរោគឆ្លងផ្សេងៗ ។

៤. ផ្កាកូលាប

ប្រភេទ​ផ្កា​យកមក​ធ្វើ​ម្ហូប​ដើម្បី​សុខភាព​

ផ្កាប្រភេទនេះភាគច្រើនប្រជាជនឥណ្ឌាតែងយកមកផ្សំក្នុងមុខម្ហូបរបស់ពួកគេ ជាពិសេសក្នុង បង្អែម ព្រោះផ្កាប្រភេទនេះមានរសជាតិម្យ៉ាងជួយឱ្យអារម្មណ៍ស្រស់ថ្លា និង សម្រួលការបន្ទោបង់ ៕

                                                                សុផល