Galaxy Note 7 អាច​អាប់ដេត​ទៅ​ Android 7.0 បាន​នៅ​ ២-៣ ខែ​ខាង​មុខ​

​សារព័ត៌មាន​ The Korea Times ​បាន​ចុះ​ផ្សាយ​ថា​ Samsung បាន​បញ្ជាក់​ពី​ពេល​វេលា​ដែល​ Galaxy Note 7 អាច​អាប់​ដេត​ទៅ​កាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 7.0 Nougat នៅ​រយៈ​ ២-៣ ខែ​ខាង​មុខ​នេះ។

 

Galaxy Note 7 អាច​អាប់ដេត​ទៅ​ Android 7.0 បាន​នៅ​ ២-៣ ខែ​ខាង​មុខ​

 

ក្នុង​អំឡុង​ពេល​កម្មវិធី​ប្រកាស​ Galaxy Note 7 នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ លោក​ Koh Dong-jin ធ្លាប់​បាន​បញ្ជាក់​ពី​ចំណុច​នេះ​ថា៖​ “វា​ពិត​ជា​សំខាន់​ដើម្បី​បង្កើត​ Platform ដែល​ស្ថិតស្ថេរ​ និង​ គ្មាន​ចន្លោះ​ប្រហោង​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់។ ហេតុ​នេះ​ទើប​ពួក​យើង​គ្រោង​ធ្វើ​ការ​សាកល្បង​ឲ្យ​អស់​ចិត្ត​សិន​មុន​ការ​អាប់​ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​នីមួយៗ”។

 

ប្រព័ន្ធ​​ប្រតិបត្តិការ​ Android ជំនាន់​ចុង​ក្រោយ​ Nougat នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​អំឡុង​ខែ​សីហា​នេះ​ ហើយ​​ LG V20 ដែល​ចេញ​នៅ​​ដើម​ខែ​​ កញ្ញា​ខាង​មុខ​​នឹង​ជា​ទូរសព្ទ​ដំបូង​គេ​​មាន​ដំឡើង​ប្រព័ន្ធ​​ប្រតិបត្តិការ​នេះ៕

 

ចុច​អាន៖ ​មុន​ប្តូរ​ Note 5​ ​យក Note 7​ ​គិត​ចំណុច​ខាង​ក្រោម​នេះ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​