ច្របាច់​ក្រូចឆ្មា ១ គ្រាប់​លាយ​ជាមួយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​កាហ្វេ អ្នកនឹង​ប្រើ​គ្រឿងផ្សំ​នេះ​អស់​មួយជីវិត​

    ​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​រវាង​បន្សំ​ក្រូចឆ្មា ១ គ្រាប់ និង ប្រេង​អូ​លីវ ១ ស្លាបព្រា​កាហ្វេ​៖ 

​    ​១. ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ទល់លាមក​
​    ​លាយ​ប្រេង​អូ​លីវ​ជាមួយនឹង​ក្រូចឆ្មា អ្នកនឹង​បង្កើតបាន​ទឹក​អន្ធិល​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​រំលាយ​អាហារ និង​បើក​មុខងារ​ថ្លើម និង​ថង់ទឹកប្រមាត់​។ ធាតុ​ផ្សំ​ទាំងពីរ​នេះ​នឹង​ជួយ​ការពារ​រាងកាយ​ខាងក្នុង ដែល​វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម លុបបំបាត់​ជាតិពុល បន្សុទ្ធ​ឈាម និង​ថែរក្សា​រាងកាយ​។​

​    ​២. ប្រឆាំងនឹង​បញ្ហា​សរសៃឈាម​បេះដូង​
​    ​គ្រឿងផ្សំ​ទាំងពីរ​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់ ដែលមាន​សារសំខាន់​ខ្លាំង​សម្រាប់​រាងកាយ​ដើម្បី​ធ្វើឱ្យមាន​លំហូរ​ឈាម​ដើរ​បានល្អ និង​លុបបំបាត់​ជាតិ​កូ​ឡេ​ស្ត្រេ​រ៉ុល​មិនល្អ​ចេញ​។​

​    ​៣. ប្រឆាំង​ទៅនឹង​បញ្ហា​សន្លាក់​
​    ​គ្រឿងផ្សំ​ទាំងពីរ​បញ្ចូល​គ្នា មាន​លក្ខណៈសម្បត្តិ​ល្អ​ក្រៃលែង​ក្នុង​ប្រឆាំង​ទៅនឹង​ការ​រលាក​។ ពិ​សាវា​រៀងរាល់ថ្ងៃ ពេលព្រឹក​ពោះ​ទទេរ វា​អាចជួយ​ដល់​ការបំបាត់​ការឈឺចាប់​ក្នុង​សន្លាក់​របស់​អ្នក​បាន​។​

​    ​៤. រក្សា​តុល្យភាព​ថ្លើម និង​ថង់ទឹកប្រមាត់ និង​បង្ការ​ការកើត​ដុំ​គ្រួស​
​    ​ផឹក​គ្រឿងផ្សំ​ទាំងពីរ​នៅពេល​ព្រឹក​ពោះ​ទទេរ វា​អាចជួយ​បង្ការ និង​បញ្ឈប់​ការលូតលាស់​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​។ មិន​ត្រឹម​ប៉ុណ្ណោះ​វា​ជួយ​បណ្ដេញ​ជា​ពុល​ពី​ថង់ទឹកប្រមាត់​របស់​អ្នក ថ្លើម និង​តម្រងនោម​ទៀតផង​៕