ដោយសារ​មូលហេតុ​ទាំងនេះ ធ្វើឱ្យ ឌី លីន​ណា មិន​ចង់​រស់នៅ​អាមេរិក​

6 Videos


ឌី លីនណា ទើបតែត្រឡប់មកពីសហរដ្ឋអាមេរិកវិញបន្ទាប់ពីបានចេញទៅកំសាន្តនិងជួបមុខស្វាមីនៅទីនោះក្នុងរយៈពេលខ្លី អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ឌី លីនណា បែរជានិយាយថា នាងមិនចេះរស់នៅ សហរដ្ឋអាមេរិកទេ គ្រាន់តែទៅដល់អាមេរិកភ្លាមនាងត្រូវចូលពេទ្យសង្គ្រោះបន្ទាន់ភ្លែត ។ មានសិល្បការីនីជាច្រើនចង់ទៅរស់នៅអាមេរិក ប៉ុន្តែគ្មានសំណាង ដោយឡែកសម្រាប់ ឌី លីនណា វិញ មានសំណាងបានចេញទៅរស់នៅអាមេរិកហើយ បែរជាបោះបង់ឱកាសដ៏ល្អនោះទៅវិញ ។

ដោយសារ​មូលហេតុ​ទាំងនេះ ធ្វើឱ្យ ឌី លីន​ណា មិន​ចង់​រស់នៅ​អាមេរិក​

ឌី លីនណា បានឲ្យដឹងថា « សុខភាពខ្ញុំគឺមិនល្អទេ ក្នុងការរស់នៅអាមេរិក ទាំងអាកាសធាតុ ចំណីអាហារ គ្រាន់តែទៅដល់ភ្លាមឈឺរហូតដល់ថ្ងៃត្រឡប់មកវិញ គឺពិតជាពិបាករស់នៅណាស់ ចឹងហើយទើបខ្ញុំសម្រេចចិត្តរស់នៅស្រុកខ្មែរវិញ ។ ស្វាមីខ្ញុំគឺឡើងចុះៗ ដើម្បីមើលមុខរបររកស៊ីផង ហើយនៅពេលឆាប់ៗខាងមុខនេះ ទើបខ្ញុំបញ្ជូនកូនទាំងពីរនាក់ទៅរស់នៅទីនោះ »

ដោយសារ​មូលហេតុ​ទាំងនេះ ធ្វើឱ្យ ឌី លីន​ណា មិន​ចង់​រស់នៅ​អាមេរិក​

ឌី លីនណា បានវិលត្រឡប់មកកាន់វិស័យសម្តែងវិញហើយបន្ទាប់ពីផ្អាកពីសិល្បៈអស់រយៈពេលជិតដប់ឆ្នាំមកនោះ ហើយមូលហេតុដែលនាងវិលត្រឡប់មកសិល្បៈវិញគឺដោយសារតែក្តីស្រលាញ់និងចង់រក្សាអនុស្សាវរីយ៍ល្អៗដែលខ្លួនធ្លាប់បានសម្តែងទុកមើលទៅថ្ងៃអនាគត ។

ដោយសារ​មូលហេតុ​ទាំងនេះ ធ្វើឱ្យ ឌី លីន​ណា មិន​ចង់​រស់នៅ​អាមេរិក​

ឌី លីនណា ទើបតែទទួលថតរឿងថ្មីមួយទៀតដែលមានចំណងជើងថា « បំភ្លេចមិនបាន » ទោះបីជាតួអង្គដែលនាងសម្តែងមិនមែនជាតួអង្គធំឬតួឯកក្តី ក៏នាងមិនមានការអាក់អន់ចិត្តដែរ ផ្ទុយទៅវិញនាងបែរជានិយាយថា « អាយុប៉ុហ្នឹងហើយចង់បានតួឯកអីទៀត ខ្ញុំមិនប្រាថ្នានោះទេ សំដែងជាតួអង្គម្តាយក៏គ្មានអ្វីទាស់ខុសដែរ សំខាន់គឺខ្ញុំស្រលាញ់និងចូលចិត្ត »

ដោយសារ​មូលហេតុ​ទាំងនេះ ធ្វើឱ្យ ឌី លីន​ណា មិន​ចង់​រស់នៅ​អាមេរិក​

ចូលឆ្នាំថ្មីនេះ ឌី លីនណា មានវ័យ៣១ឆ្នាំហើយ នាងមានកូនចំនួនពីរនាក់ ( ប្រុស១នាក់ ស្រី១នាក់ ) ។ បច្ចុប្បន្ននាងមានមុខរបររកស៊ីជាច្រើនទៀត ដែលធ្វើឲ្យជីវភាពគ្រួសាររបស់នាងកាន់តែធូធារ ៕ អាលីណា

ដោយសារ​មូលហេតុ​ទាំងនេះ ធ្វើឱ្យ ឌី លីន​ណា មិន​ចង់​រស់នៅ​អាមេរិក​ដោយសារ​មូលហេតុ​ទាំងនេះ ធ្វើឱ្យ ឌី លីន​ណា មិន​ចង់​រស់នៅ​អាមេរិក​ដោយសារ​មូលហេតុ​ទាំងនេះ ធ្វើឱ្យ ឌី លីន​ណា មិន​ចង់​រស់នៅ​អាមេរិក​