ប្តី​របស់​តារា​ស្រី Josie Ho ធ្លាក់​ឈឺ​ជា​ទម្ងន់​ចូលដេក​ពេទ្យ​

6 Videos


កាលពីពេលថ្មីៗនេះ បើតាមប្រភពព័ត៌មានហុងកុងបានឲ្យដឹងថា ប្តីរបស់តារាស្រី Josie Ho ដែលទស្សនិកជនស្គាល់ថាជាតារាសម្តែងហុងកុងលោក ឈើន ជីឆុង ហៅ Conroy Chi-Chung Chan វ័យ ៤៤ ឆ្នាំ ដោយសារតែធ្លាប់ញៀនបារី និង គ្រឿងស្រវឹងឥតលោះថ្ងៃនោះធ្វើឲ្យលោកធ្លាក់ឈឺ ហើយត្រូវបានគ្រូពេទ្យរកឃើញថា មានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ , កូឡេស្តេរ៉ុលខ្ពស់ , សម្ពាធឈាមខ្ពស់ និង អាស៊ីដអ៊ុយរិកខ្ពស់ ដែលញាំញីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ។

ប្តី​របស់​តារា​ស្រី Josie Ho ធ្លាក់​ឈឺ​ជា​ទម្ងន់​ចូលដេក​ពេទ្យ​

ដូច្នេះ នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បើទោះជាបានខិតខំបញ្ចុះទម្ងន់ក្តី ក៏ចៀសមិនផុតពីមានជំងឺមកបៀតបៀនដែរ ។ តាមព័ត៌មានបានឲ្យដឹងថាលោក ឈើន ជីឆុង មានជំងឺថ្លើម ហើយពេលនេះកំពុងតែដេកព្យាបាលនៅក្នុងមន្ទីពេទ្យ ។ ចំណែកឯភរិយារបស់លោក គឺអ្នកស្រី ហឺ ឆាវអ៊ី ហៅ Josie Ho បានទម្លាក់ចោលកិច្ចកាងារ និង មកនៅថែទាំប្តីព្រឹកល្ងាចនៅមន្ទីរពេទ្យ ។ រីឯ មិត្តភក្តិដែលរួមអាជីពជាមួយ មានអ្នកខ្លះទៅសួរសុខទុក្ខដល់មន្ទីរពេទ្យ និង មានអ្នកខ្លះទៀតផ្ញើសារជូនពរឲ្យឆាប់ជាសះស្បើយ ។

ប្តី​របស់​តារា​ស្រី Josie Ho ធ្លាក់​ឈឺ​ជា​ទម្ងន់​ចូលដេក​ពេទ្យ​

អ្នកស្រី Josie Ho វ័យ ៤២ ឆ្នាំ គឺជាកូនស្រីរបស់លោក Stanley Ho ដែលជាអ្នកជំនួញមានទ្រព្យស្តុកស្តម្ភនៅក្នុងទីក្រុងហុងកុង ជាពិសេសមានបនកាស៊ីណូនៅទីក្រុង ម៉ាកាវទៀតផង ។ ឆ្នាំ ២០០៣ អ្នកស្រី Josie Ho បានរៀបការជាមួយនឹងលោក ឈើន ជីឆុង ដែលពួកគេធ្លាប់ទាក់ទងស្រឡាញ់គ្នាអស់រយៈពេល ៥ ឆ្នាំមកហើយ ។ ក្រោយពេលរៀបការ ថ្វីត្បិតតែមានពាក្យលេច ឮ ថា លោក ឈើន ជីឆុង ពិតជាមានជោគសំណាងខ្ពស់ ព្រោះក្រោយពេលរៀបការរួចបានទៅរស់នៅក្នុងទ្រនំសំបុកអ្នកមានទ្រព្យស្តុកស្តម្ភ ។

ប៉ុន្តែ ជីឆុងដែលធំដឹងក្តីនៅប្រទេសអូស្ត្រាលីនោះ ហាក់ដូចជាមិនសូវយកចិត្តដាក់ក្នុងរឿងនេះឡើយ ។ ដូច្នេះហើយ ទើបចំណងអាពាហ៍ពិពាហ៍រវាងពួកគេទាំងពីរនាក់ រយៈពេល ១៣ ឆ្នាំកន្លងទៅនេះ គឺមានភាពសុខដុមរមនារហូតមកទល់ពេលនេះ ។ តែគុណវិបត្តិតែម្យ៉ាងរបស់ ជីឆុង គឹចាប់តាំងតែបានរៀបការជាមួយនឹងកូនស្រីអ្នកមានទ្រព្យស្តុកស្តម្ភ និងមានមុខរបរត្រឹមត្រូវព្រមទាំងមានជីវភាពរស់នៅធូរធា និង សប្បាយហ៊ឺហាមកនោះ ទើបក្លាយទៅជាអ្នកចូលចិត្តជក់បារី ផឹកស្រា និងបរិភោគសាច់ច្រើន ។ ដូច្នេះ ការប៉ះពាល់ដល់សុខភាពគឺចៀសមិនផុតឡើយ ជាពិសេសគឺជំងឺថ្លើមដ៏សាហាវនេះឯង ៕ គ ឡេង