យុវតី​ម្នាក់​ពុះពារ​​បង្កើត​​ម៉ាស​ថែរក្សា​​សម្ជស្ស​​ម៉ាក​​ខ្លួន​​ឯង

“តាំង​ពី​ចាប់​ផ្តើម​អាជីវកម្ម​លក់​ផលិត​ផល​ថែរក្សា​សម្រស់​មក ខ្ញុំ​បាន​តាំង​ចិត្ត​ហើយ​ថា​ត្រូវ​តែ​បង្កើត​ម៉ាក​ជា​របស់​ខ្លួន​ឯង​ឲ្យ​បាន​”។ នេះ​ជា​សម្តី​ដ៏​ម៉ឺងម៉ាត់​របស់​យុវតី​វ័យ​២៣​ឆ្នាំ ម្ចាស់​​ផលិត​ផល​ម៉ាស​ធម្មជាតិ​បំប៉ន​ស្បែក​មុខ NC ។ NC គឺ​ជា​អក្សរ​កាត់​ឈ្មោះ​ថៅកែ​ស្រី​វ័យ​ក្មេង​រូប​នេះ​តែ​ម្តង គឺ Nino Calista ។

 

ទីផ្សារ​ផលិត​ផល​ថែរក្សា​សម្រស់​នៅ​កម្ពុជា​ចង្អៀត និង​ប្រកួត​ប្រជែង​ខ្លាំង ដូច្នេះ​ទម្រាំ Nino ឈាន​មក​ដល់​ការ​បើក​ហាង និង​អាច​បង្កើត​​ផលិត​ផល​ម៉ាក​ខ្លួន​ឯង​បាន កញ្ញា​បាន​ព្យាយាម​សិក្សា​ស្រាវជ្រាវ​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក​ជា​ច្រើន​ឆ្នាំ។ ខាងក្រោម​បទ​សម្ភាស​រវាង Sabay និង Nino៖

 

យុវតី​ម្នាក់​ពុះពារ​​បង្កើត​​ម៉ាស​ថែរក្សា​​សម្ជស្ស​​ម៉ាក​​ខ្លួន​​ឯង

កញ្ញា Nino ម្ចាស់​​ផលិត​ផល​ម៉ាស​ធម្មជាតិ​បំប៉ន​ស្បែក​មុខ NC

 

Sabay៖ ហេតុ​អ្វី Nino ចាប់​​យក​​អាជីវកម្ម​​ដែល​​មាន​​ការ​​ប្រកួត​​ប្រជែង​​ខ្លាំង​​បែប​​នេះ?

Nino៖ ហេតុផល​​សំខាន់​​ខ្ញុំ​​ខ្លួន​​ឯង​​ចូល​​ចិត្ត​​ខាង​​ផ្នែក​​នេះ ហើយ​ខ្ញុំ​យល់​ដឹង​ច្រើន​ពី​ផលិត​ផល​ថែរក្សា​សម្រស់​នេះ​ស្រាប់​តាំង​ពី​នៅ​ក្មេងៗ​មក​ម្ល៉េះ ។ ខ្ញុំ​ដឹង​ច្បាស់​ថា ដើម្បី​ជោគជ័យ​ក្នុង​ទី​ផ្សារ ខ្ញុំ​ត្រូវ​តែ​បង្កើត​អ្វី​ដែល​ថ្មី​មាន​គុណភាព​ខ្ពស់​ជា​ម៉ាក​ខ្លួន​ឯង។

 

Sabay៖ តើ Nino ចាប់​​​ផ្តើម​​អាជីវកម្ម​ពី​ពេល​ណា?

Nino៖ ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង ខ្ញុំ​បាន​ចូល​ធ្វើការ​ជាង​កន្លះ​ឆ្នាំ និង​លក់​ផលិត​ផល​ថែរក្សា​សម្រស់​តាម​អនឡាញ​ផង​ប្រហែល​ជិត​១​ឆ្នាំ។ រហូត​ដល់​ចុង​ឆ្នាំ​២០១៥ ខ្ញុំ​សម្រេច​ចិត្ត​ឈប់​ធ្វើការ​ហើយ​ផ្តោត​លើ​អាជីវកម្ម​នេះ​ទាំង​ស្រុង ដោយ​ខ្ញុំ​ចាប់​ផ្តើម​បើក​ហាង Nino Charming Shop នេះ និង​ចេញ​ចូល​បរទេស​ដើម្បី​រៀន​ពី​ហាង​កែ​សម្ជស្ស​នានា និង​ស្រាវជ្រាវ​រក​វត្ថុ​ធាតុ​ដើម​បង្កើត​ផលិត​ផល​ថែរក្សា​សម្រស់​ដោយ​ខ្លួន​ឯង។

 

Sabay៖ បច្ចុប្បន្ន Nino សម្រេច​​បំណង​​ដែល​​ចង់​​បង្កើត​​ផលិត​​ផល​​ថែរក្សា​​សម្រស់​​ម៉ាក​​ខ្លួន​​ឯង​​បាន​​ហើយ​​នៅ?

Nino៖ ចាស! បង ទី​បំផុត​ខ្ញុំ​អាច​សម្រេច​បាន​នូវ​ផលិត​ផល​ម៉ាស​ធម្មជាតិ ថែរ​បំប៉ន​ស្បែក​មុខ NC Natural Mask។ ខ្ញុំ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​ព្រោះ​គ្រាន់​តែ​ដាក់​លក់​ភ្លាម ម៉ាស​ធម្មជាតិ​នេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង និង​មាន​​ការ​គាំទ្រ​យ៉ាង​ឆាប់​រហ័យ ដោយ​ជាង​៣​ខែ​ប៉ុណ្ណោះខ្ញុំ​លក់​ដាច់​បាន​ជាង​៣០០០​ដប​ហើយ។

 

Sabay៖ តើ​ផលិត​ផល​ម៉ាស​ធម្មជាតិ​ដែល Nino បាន​បង្កើត​មាន​មុខងារ​និង​លក្ខណៈ​ពិសេសៗ​អ្វីខ្លះ?

Nino៖ ម៉ាស​ធម្មជាតិ NC នេះ ផ្សំ​ពី​ល្បាយ​ធម្មជាតិ​ពិតៗ​គ្មាន​សារធាតុ​គីមី​បន្ថែម​ទេ វត្ថុ​ធាតុ​ដើម​រួមមាន ល្មៀត អង្ករ​ដំណើប ស្លឹក​តែ​បៃតង ដំឡូង​ និង​គ្រាប់​ធញ្ញជាតិ​គ្រប់​ប្រភេទ។ ​ខ្ញុំ​​បាន​ចំណាយ​ពេល​ធ្វើការ​​​ស្រាវជ្រាវ​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​ជាមួយ​អ្នក​ឯកទេស​ខាង​ផលិតផល​ថែរក្សា​សម្រស់ ទើប​សម្រេច​បាន​ឈាន​ដល់​ការ​វេច​ខ្ចប់​បិទម៉ាក​​ផ្ទាល់​ខ្លួន NC Natural Mask នេះ។

 

ម៉ាស​ធម្មជាតិ​ដើម្បី​បំប៉ន​ស្បែក​មុខ​នេះ មាន​៤​ប្រភេទ៖

១. ពណ៌​លឿង ៖ បាត់​មុន បាត់​ស្នាម ធ្វើ​ឲ្យ​មុខ​ម៉ត់
២. ពណ៌​បៃតង ៖ ត្រជាក់​មុខ ធ្វើ​ឲ្យ​មុខ​ទន់​ម៉ត់​រលោង
៣. ពណ៌​ស ៖ ធ្វើ​ឲ្យ​ស​លឿន បន្តឹង​ស្បែក​មុខ និង​ភ្ជិត​រន្ធ​រោម
៤. ពណ៌ស​ដែល​មាន​អុជៗ​ខ្មៅ៖ ធ្វើ​ឲ្យ​មុខ​ស​បន្តិច​ម្ដងៗ​និង​ទន់​រលោង ជម្រុះ​មុន​អង្កាម និង​សម្រាប់​ព្យាបាល​មុខ​ប្រហោង។

 

យុវតី​ម្នាក់​ពុះពារ​​បង្កើត​​ម៉ាស​ថែរក្សា​​សម្ជស្ស​​ម៉ាក​​ខ្លួន​​ឯង

 

Sabay៖ ទម្រាំ​ច្នៃ​បាន​ផលិត​ផល​ម៉ាក​ខ្លួន​ឯង​បែប​នេះ ជួប​ការ​លំបាក​អ្វី​ខ្លះ?

Nino៖ គឺ​ត្រូវ​ចំណាយ​ពេល​ច្រើន​សិក្សា​ពី​វត្ថុ​ធាតុ​ដើម​និមួយៗ​ឲ្យ​ច្បាស់ និង​ធ្វើ​តេស្ត​សាក​ល្បង​ជា​ច្រើន​ដង ទម្រាំ​បង្កើត​បាន​ម៉ាស​ធម្មជាតិ​ថែរក្សា​ស្បែក​មុន​មួយ​នេះ ។ តែ​ខ្ញុំ​មិន​យល់​ថា​ពិបាក​ឬ​នឿយ​ហត់​ទេ ព្រោះ​ការងារ​នេះ​ជា​ចំណូល​ចិត្ត​ខ្ញុំ ពិសេស​ខ្ញុំ​មាន​ប៉ា​ម៉ាក់ និង​បង​ប្អូន​មិត្ត​ភក្តិ​ជា​ច្រើន​ចាំ​ជួយ​ផ្តល់​យោបល់ និងកម្លាំង​ចិត្ត។

 

Sabay៖ ទៅ​អនាគត តើ Nino មាន​គម្រោង​បង្កើត​ផលិត​ផល​អ្វី​ផ្សេង​ទៀត​ទេ?

Nino៖ ពិត​ជា​មាន​បង ! តែ​ពេល​នេះ​ខ្ញុំ​កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដើម្បី​បង្កើន​ទំនុក​ចិត្ត​អតិថិជន ខ្ញុំ​សូម​អរគុណ​អ្នក​គាំទ្រ​ផលិត​ផល​ខ្ញុំ​កន្លង​មក ការ​គាំទ្រ​របស់​អតិថិជន គឺ​ជា​កម្លាំង​ចិត្ត​ដែលធ្វើ​ឲ្យ​ខ្ញុំ​អាច​បន្ត​ដំណើរ​មិន​រួញ​រា ទោះ​ជា​ជួប​ការ​ពិបាក​យ៉ាង​ណា​ក៏​ដោយ។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​នឹង​ម៉ាស​ធម្មជាតិ​បំប៉ន​សុខភាព​ស្បែក​មុខ​នេះ សូម​ទាក់​ទង​លេខ ០១៥ ៩៩៩៩ ៤២ និង ០១២ ៩២២ ៧៧៣ ឬ ចូលទៅកាន់ Facebook ៖ Nino Charming Shop ៕

 

យុវតី​ម្នាក់​ពុះពារ​​បង្កើត​​ម៉ាស​ថែរក្សា​​សម្ជស្ស​​ម៉ាក​​ខ្លួន​​ឯង

 

យុវតី​ម្នាក់​ពុះពារ​​បង្កើត​​ម៉ាស​ថែរក្សា​​សម្ជស្ស​​ម៉ាក​​ខ្លួន​​ឯង

 

អត្ថបទ៖ លីដា