គ្រួសារ Beckham ប្រកាស​លក់​ភូមិគ្រឹះ​​ទាំង​ខាត​អស់​៥​លាន​ដុល្លារ

ប្ដី​ប្រពន្ធ​របស់​អតីត​កីឡាករ​បាល់​ទាត់​ល្បី​ឈ្មោះ David Beckham បាន​ចំណាយ​លុយ​សរុប​ជាង ៨​លាន​ដុល្លារ​សម្រាប់​ភូមិគ្រឹះ​នៅ​ប្រទេស​បារាំង​របស់​ខ្លួន តែ​បាន​ប្រកាស​លក់​វិញ​​ក្នុង​តម្លៃ​តែ​៣​លាន​តែ​ប៉ុណ្ណោះ។

 

គ្រួសារ Beckham ប្រកាស​លក់​ភូមិគ្រឹះ​​ទាំង​ខាត​អស់​៥​លាន​ដុល្លារ

 

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា​ប្ដី​ប្រពន្ធ​របស់​អតីត​កីឡាករ​បាល់​ទាត់​មាន​ឈ្មោះ​បោះ​សំឡេង​ David Beckham និង​ប្រពន្ធ​របស់​ខ្លួន​បាន​ប្រកាស​លក់​ភូមិគ្រឹះ​ស្ថិត​នៅ​ប្រទេស​បារាំង​របស់​ពួក​គេ។ តារា​ទាំង​២​បាន​ទិញ​គេហដ្ឋាន​ដែល​បាន​សង់​កាល​ពី​សតវត្ស​ទី​១៩​នេះ​កាល​ពី​ឆ្នាំ​២០០៣​ក្នុង​តម្លៃ ១,៩លាន​ដុល្លារ។ ក្រោយ​មក​ពួក​គេ​បាន​ចំណាយ​៦,៤​លាន​ដុល្លារ​ទៀត​ដើម្បី​ជួស​ជុល​ឡើង​វិញ​ឲ្យ​ត្រូវ​តាម​តម្រូវ​ចិត្ត​របស់ Victoria។ ភូមិគ្រឹះ​ដ៏​ស្កឹមស្កៃ​នេះ​មាន​បន្ទប់​គេង​សរុប​ចំនួន​៦ បន្ទប់​ទទួល​ភ្ញៀវ​៣ និង​បន្ទប់​ទឹក​៤។

 

ក្រៅ​ពី​នេះ​ក៏​មាន​ផ្ទះ​សម្រាប់​អ្នក​បម្រើ​ក៏​ដូច​ជា​អាង​ហែល​ទឹក​យ៉ាង​ស្រស់​ស្អាត​មួយ។ ឪពុក​ម្ដាយ​កូន​៤​រូប​នេះ​បាន​សម្រេច​ដាក់​លក់​ផ្ទះ​របស់​ខ្លួន​ដោយ​សារ​ពួក​គេ​កម្រ​មាន​ពេល​មក​សម្រាក​នៅ​ទី​នេះ​ដោយ​ភាគ​ច្រើន​គ្រួសារ​របស់ Beckham​ ស្នាក់​នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អង់គ្លេស៕

 

គ្រួសារ Beckham ប្រកាស​លក់​ភូមិគ្រឹះ​​ទាំង​ខាត​អស់​៥​លាន​ដុល្លារ

 

គ្រួសារ Beckham ប្រកាស​លក់​ភូមិគ្រឹះ​​ទាំង​ខាត​អស់​៥​លាន​ដុល្លារ

 

គ្រួសារ Beckham ប្រកាស​លក់​ភូមិគ្រឹះ​​ទាំង​ខាត​អស់​៥​លាន​ដុល្លារ

 

គ្រួសារ Beckham ប្រកាស​លក់​ភូមិគ្រឹះ​​ទាំង​ខាត​អស់​៥​លាន​ដុល្លារ

 

គ្រួសារ Beckham ប្រកាស​លក់​ភូមិគ្រឹះ​​ទាំង​ខាត​អស់​៥​លាន​ដុល្លារ

 

គ្រួសារ Beckham ប្រកាស​លក់​ភូមិគ្រឹះ​​ទាំង​ខាត​អស់​៥​លាន​ដុល្លារ

 

គ្រួសារ Beckham ប្រកាស​លក់​ភូមិគ្រឹះ​​ទាំង​ខាត​អស់​៥​លាន​ដុល្លារ

 

គ្រួសារ Beckham ប្រកាស​លក់​ភូមិគ្រឹះ​​ទាំង​ខាត​អស់​៥​លាន​ដុល្លារ

 

ចុចអាន៖Justin Bieber ប្ដូរ​មក​ស្និទ្ធស្នាល​ជាមួយ​កូន​ស្រី​ម្ចាស់​បទ “Hello”

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖mirror