អ៊ាម វន្នី បង្ហើប​ដើមហេតុ​​​​ជំរុញ​ឲ្យ​ក្លាយ​ជា​តារា​ចម្រៀង

អតីតបេក្ខភាព​កម្មវិធី​លំដាប់​ពិភព​លោក Cambodian Idol​ អ៊ាម វន្នី ថ្លែង​មក​កាន់​ Sabay ថា ​កាល​នៅ​រៀន​ថ្នាក់​ទី​១២ លោក​តែង​យក​ហ្គីតាទៅ​សាលា​ដេញ​​លេង​ពេល​ទំនេរ​​ជាមួយ​មិត្ត​ភក្តិ​ ដែល​បុព្វ​ហេតុ​នេះ​ហើយ បាន​ជំរុញ​ឲ្យ​លោក​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​តារា​ចម្រៀង។​​

 

“ខ្ញុំ​ចាំ​មិន​ភ្លេច​កាល​រៀន​ទី​១២ តែង​យក​ហ្គីតា ទៅ​លេង​ជាមួយ​មិត្ត​ភក្តិ ដែល​កាល​នោះ​ឲ្យ​តែ​ពេល​ចេញ​លេង​ដឹង​តែ​អត់​ចេញ​ទៅ​ណា​ទេ នាំ​គ្នា​ដេញ​ហ្គីតា​​ជុំ​គ្នា​ហើយ”។ វន្នី​ ថ្លែង។

 

អ៊ាម វន្នី បង្ហើប​ដើមហេតុ​​​​ជំរុញ​ឲ្យ​ក្លាយ​ជា​តារា​ចម្រៀង

 

មិន​តែ​ប៉ុណ្ណោះ​តារា​ចម្រៀង​មក​ពី ខេត្ត​បាត់​ដំបង​រូប​នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចម្រៀង​ដែល​លោក​ និង​មិត្ត​ភក្តិ​តែង​ច្រៀង​ពេល​ទំនេរ​នោះ​ភាគ​ច្រើន​ជាបទ​ របស់​អធិរាជ​សំឡេង​មាស​ ស៊ីន ស៊ីសាមុត។

 

តោះ​មក​ស្តាប់​ការ​បកស្រាយ​លម្អិត និង​ ការ​បង្ហើរ​សំនៀង​មួយ​ឃ្លា​ពី អ៊ាម វន្នី​ ក្នុង​វីដេអូ​ខាង​ក្រោម​៖

 

 

អត្ថបទ៖ ថា ម៉ាលីដា​​​