អ្នក​គេង​ស្រ​មុក គួរ​គេង​បែបណា​?

អ្នក​គេង​ស្រ​មុក គួរ​គេង​បែបណា​?

១. គេង​ផ្ងារ​ឡើង​លើ​
​បើ​អ្នក​គេង​បែបនេះ អ្នក​គួរតែ​កល់​ខ្នើយ​ឲ្យ​ខ្ពស់​បន្តិច ដើម្បី​លើ​ក្បាល​របស់​អ្នក ឲ្យ​ផុត​ពី​គ្រែ ឬ​ពូក​។ ការ​គេង​បែបនេះ អាច​ជួយ​កាត់បន្ថយ ឬ​បំបាត់​ការ​ស្រមុក​បាន​។​

២. គេង​ចំហៀង ដោយ​ដាក់​កូន​បាល់​ក្នុង​អាវ​
​ការសិក្សា​ខ្លះ​បាន​និយាយ សម្រាប់​អ្នក​គេង​ស្រមុក ចូរ​ដាក់​កូន​បាល់តេ​ន្នី​ស​មួយ នៅ​ក្នុង​អាវ​របស់​អ្នក ពេល​អ្នក​កំពុង​គេង នោះ​វា​នឹង​រមៀល ពេល​អ្នក​គេង​លក់ ហើយ​វា​នឹង​បង្កើតបាន​ជា ការ​គេង​មួយ​ដែល​ល្អ សម្រាប់​អ្នក​គេង​ស្រមុក​។​

៣. ប្រើ​បន្ទះ​បិទ​លើ​ច្រមុះ​
​អ្នក​អាច​រក​ទិញ​វា នៅតាម​បណ្តា​ឱសថស្ថាន​នានា​។ អ្នក​យក​វា មក​បិទ​នៅ​លើ​ច្រមុះ ដើម្បី​ជួយ​បង្កើន​ចរន្ត​ខ្យល់ និង​រន្ធ​ច្រមុះ ដូច្នេះ អ្នក​អាច​គេង​លក់បាន​ស្រួល​ជាង​មុន​៕

ប្រភព ៖ Boldsky
អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។