ស្តាប់តែខាង សំ ប៉ូលីដា ដល់ឥឡូវ ស្តាប់ខាងស្វាមីរបស់នាងវិញម្តង ថាបកស្រាយយ៉ាងណាវិញ?​ (មានវីដេអូ)

(ភ្នំពេញ)៖ តារាកំប្លែង និងជាតារាចម្រៀងជើងចាស់ អ្នកនាង សំ ប៉ូលីដា ហាក់ដូចជាធ្វើឲ្យមហាជន នៅតែជាប់មន្ទិល រកចម្លើយពិតមិនទាន់ឃើញទាល់តែសោះ ពីរឿងស្នាមរបួស ពេញមុខ និងបាក់ជើងរបួសរបស់នាង ថាតើ វាកើតឡើងដោយសារតែរូបនាងផ្ទាល់ ឬក៏ស្វាមីជាអ្នកបង្ក។

កាលពីម្សិលមិញនេះដែរ ទំព័រហ្វេសប៊ុកសមាគមមិត្តសិល្បៈស័្មគ្រចិត្តជួយសង្គម ដែល ដឹកនាំដោយអ្នកនាង ចន ច័ន្ទលក្ខិណា បានទៅសម្ភាសន៍ផ្ទាល់ ជាមួយនឹងស្វាមីអ្នកនាង សំ ប៉ូលីដា ដល់ក្នុងហាង ដើម្បីចង់បញ្ជាក់ និងស្រាយចម្ងល់របស់មហាជន ថារូបលោក ពិតជាបានវាយធ្វើបាបប្រពន្ធពេលកូនខ្ចី ដូចក្នុងវីដេអូដែលនាង និយាយដែរទេ? 

បើតាមការស្តាប់របស់សម្តី ស្វាមីរបស់អ្នកនាង សំ ប៉ូលីដា រូបលោក បានច្រានចោល ដែលចោតថា បានវាយធ្វើបាបប្រពន្ធ ព្រោះអ្វីគ្រប់យ៉ាង លោកមិនដែលមានគំនិតចង់រករឿង រឺចង់ប្រើហិង្សាម្តងណាឡើយ។ ហើយស្នាមរបួសដែល ធ្វើឲ្យជាំមុខជាំមាត់ និងបាក់ជើងដូចបានឃើញ គឺសុទ្ធតែ រូបនាងបង្កឡើងដោយខ្លួនឯង នៅពេលនាងផឹកស្រាស្រវឹងម្តងៗ៕

ចង់ជ្រាបកាន់តែច្បាស់ តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង សំ ប៉ូលីដា បានធ្វើការបកស្រាយថា ស្វាមីរបស់នាងមិនបានវាយតប់ធាក់ ដូចអ្វីដែលវីដេអូមួយ ត្រូវបានធ្លាយចេញនោះទេ។

ស្របពេលការងើងឆ្ងល់ជាច្រើន ទាក់ទិននឹងរឿងរ៉ាវ​តារាកំប្លែង និងជាតារាចម្រៀង ជើងចាស់ អ្នកនាង សំ ប៉ូលីដា ដែលកំពុងតែមានសភាព របួសពេញខ្លួន ព្រមទាំងបាក់ជើងថែមទៀតផងនោះ មានមន្ទិលជាច្រើនលើកឡើងថា ជាទង្វើរបស់ស្វាមីសំនព្វចិត្ត របស់អ្នកនាង លោក ស្វាយ ស៊ីសុថា ប្រើអំពើហិង្សាទៅលើ អ្នកនាង តែសម្រាប់ការឆ្លើយតបទៅមន្ទិលនេះ អ្នកនាង សំ ប៉ូ លីដា និយាយថា នេះជាការធ្វេសប្រហែសដោយខ្លួនឯង តែប៉ុណ្ណោះ មិនមានអ្វីដូចដែលគេបានលើកឡើងនោះទេ ។

បន្ទាប់ពីរឿងរ៉ាវ ដែលគួរឲ្យអាណិតមួយ ចំពោះតារាកំប្លែង និងជាតារាចម្រៀង ជើងចាស់ អ្នកនាង សំ ប៉ូលីដា ដែលមានរងរបួសបាក់ជើង ហើយអ្នកនាង បានសម្រាកព្យាបាល នៅហាងមួយកន្លែង នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយការលើកឡើងផ្សេងៗគ្នាថា អ្នកនាង មិនមែនរបួសដោយសារ ការធ្វេសប្រហេសនោះទេ គឺត្រូវស្វាមីអ្នកនាង ប្រើអំពើហិង្សាមកលើអ្នកនាង ទើបមានសភាពដល់ថ្នាក់នេះ ប៉ុន្តែសម្រាប់ការលើកឡើងទាំងអស់នេះ អ្នកនាង សំ ប៉ូលីដា បានបដិសេដទាំងស្រុង ដោយលើកឡើងនេះ វាមិនមែនជាការពិតនោះទេ របួសបាក់ជើងនេះ គឺ បញ្ហានេះអ្នកនាងដួលដោយខ្លួនឯង ដូចដែលអ្នកនាង បាននិយាយម្តងហើយម្តងទៀតអញ្ចឹង ហើយវីដេអូដែលគេគ្រប់គ្នា បានចែកចាយបន្តព្រោងព្រាតលើ បណ្តាញសង្គម ហ្វេសប៊ុក ដោយអ្នកនាងនិយាយដោយផ្ទាល់នៅក្នុងវិដេអូនោះថា ប្តីអ្នកនាងបានប្រើប្រាស់ អំពើហិង្សាមកលើខ្លួននោះ វាជាវីដេអូយូរមកហើយ ។

អ្នកនាង សំប៉ូលីដា បាននិយាយដោយខ្លីៗថា" មិនដែលប្រើអំពើហិង្សាទេ ណាស់ តែបងនិយាយពន្លើស ស្រវឹងចេះតែនិយាយទៅខឹង" ការនិយាយបែបនេះ ហាក់បីជាអ្នកនាងកំពុង តែធ្វើឲ្យអ្នកគាំទ្រ វិលក្បុងជាមួយអ្នកនាង និងស្វាមីអ្នកនាងតែម្តង ។ នៅថ្ងៃនេះផងដែរ អ្នកនាងសំប៉ូលីដា បានប្រាប់ថាមានអ្នកសិល្បៈជាច្រើន បានចុះទៅសួរសុខទុក្ខអ្នកនាងផ្ទាល់នៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ សភាពជំងឺអ្នកនាង សំ ប៉ូលីដា មានសភាពធូរស្បើយបន្តិចហើយ ដោយអាចអង្គុយលេងបាន ហើយនិងកំពុងតែបន្ត សម្រាកព្យាបាល នៅក្នុងហាងមួយ ដែលជាកន្លែងធ្វើការ អ្នកនាងផ្ទាល់តែម្តង នៅក្រុងតាខ្មៅ ខេត្តកណ្តាល ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload