Kwan បញ្ចេញស្ទីល ម៉ូតសក់ថ្មី ធ្វើឱ្យអ្នកគាំទ្រ ឃើញហើយប្លែកអារម្មណ៍!

ថៃ៖ តារាសម្តែងស្រីដ៏ស្រស់ស្អាតនាង Kwan កាលពីពេលថ្មីៗនេះ បានបង្ហាញស្ទីល ម៉ូតសក់ថ្មីមួយបែប ជារបៀបជប៉ុនដែលបានធ្វើឱ្យអ្នកគាំទ្រនាង មានអារម្មណ៍ថាប្លែក មែនទែន ព្រោះមិនធ្លាប់បានឃើញ Kwan មានការតុបតែងដូច្នេះពីមុនមក។

តាមរយៈការបង្ហោះរូបភាព នៅពេលតែងសក់នេះលើអ៉ីនស្តារក្រាម បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ មានចិត្តអាណិតអាសូរចំពោះនាងណាស់ ដែល អាចស៊ូទ្រាំទ្រនូវទម្ងន់ម៉ូតសក់ដ៏អស្ចារ្យនេះបាន ហើយព្រមទាំងកោតស្ញប់ស្ញែង ចំពោះការខិតខំប្រឹងប្រែងតុបតែងប្រកបដោយទេព្យកោសល្យរបស់ជាងធ្វើសក់ ទាំងអស់នេះផងដែរ ដែលបានសម្រិតសម្រាំងចេញមកយ៉ាងឥតខ្ចោះដូច្នេះ។

នៅក្នុងការបង្ហាញ Fashion Show របស់កម្មវិធី Mark thawin Xtremely Nihon A Ver,Very Japan ដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញនេះ នៅពីក្រោយនៃការលេងស្ទីល ម៉ូតសក់ស្រស់ឆើតឆាយនេះនាង Kwan ក៏បានប្រាប់ថា វាមិនមែនជារឿងងាយទេ ដើម្បីទទួលបាននូវម៉ូតសក់ស្រស់បំព្រងពោរពេញទៅដោយភាពច្នៃប្រឌិត ព្រមជាមួយ នឹងការស្លៀកពាក់របៀបប្រពៃណីជប៉ុនផង គឺនាងត្រូវប្រើភាពអត់ធ្មត់ខ្ពស់ណាស់ ព្រោះថាវាសែនពិបាកខ្លាំងមែនទែនទម្រាំតែងតុបតែងរួច៖

ដោយស្ទីលម៉ូតសក់ ប្រភេទនេះត្រូវបានគេស្គាល់ថាជាម៉ូតសក់នារីនៅក្នុង ព្រះបរមរាជវាំង៖

ប៉ុន្តែទោះបីជាមានការលំបាកយ៉ាងណា ស្ទីលម៉ូតសក់នេះ ក៏ត្រូវបានបង្ហាញ និងទទួលបានការចាប់អារម្មណ៍ជាច្រើនពីមនុស្សទូទៅ។ បែបនេះត្រូវសរសើរទាំង អ្នកបង្ហាញម៉ូត និងជាងធ្វើសក់ ព្រោះបានចំណាយទាំងពេលវេលា ធ្វើដោយដៃផ្ទាល់ ព្រមទាំងចំណាយទឹកចិត្ត យ៉ាងមោះមុតផងដែរ ដើម្បីបាននូវស្នាដៃមួយនេះ។ ដូច្នេះតារាៗមិនមែនស្រួលឡើយទម្រាំមានថ្ងៃនេះ គឺត្រូវឆ្លងកាត់ឧបសគ្គជាច្រើន ហើយបើគ្មានភាពតស៊ូ អ្វីៗពិតជាមិនអាចដើរទៅដល់គោលដៅបានឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload