កីឡាករ​ឈៀ​លី​ត​ឌី​ង​កម្ពុជា​៨​រូប និង​គ្រូបង្វឹក​១​រូប កំពុង​ទស្សនកិច្ច​នៅ​ជប៉ុន​ និពន្ធដោយ : ថ្មីៗ       August-15-2016, 9:39 am         128

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កីឡាករ​ឈៀ​លី​ត​ឌី​ង​កម្ពុជា​៨​រូប និង​គ្រូបង្វឹក​១​រូប កំពុង​ទស្សនកិច្ច​នៅ​ជប៉ុន​​ក្រសួងការបរទេស​ជ​ប៉ុន បាន​អញ្ជើញ​ក្រុម​កីឡាករ​ឈៀ​លី​ត​ឌី​ង​ចំនួន​៨​រូប និង​គ្រូបង្វឹក​១​រូប​របស់​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១៨​ខែសីហា ឆ្នាំ​២០១៦ ក្រោម​កម្មវិធី​«​កីឡា​សម្រាប់​ថ្ងៃស្អែក​»​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ការអញ្ជើញ​នេះ គឺ​ក្នុង​បំណង​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ផ្លាស់ប្តូរ​វិស័យ​កីឡា​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត តាមរយៈ​ការអញ្ជើញ​គ្រូបង្វឹក និង​អត្ត​ព​លិ​ក ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​«​កីឡា​សម្រាប់​ថ្ងៃស្អែក​»​ដោយ​រដ្ឋាភិបាល​ជប៉ុន​។ កម្មវិធី​នេះ នឹង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា ក៏ដូចជា​អភិវឌ្ឍ ការ​ឆ្ពោះទៅកាន់​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក និង​កីឡា​អូឡាំពិក​តូ​ក្យូ​ឆ្នាំ​២០២០ ។

​ក្រុម​កីឡាករ​នេះ​មាន​គម្រោង​ចូលរួម​ហ្វឹកហាត់ ក្នុង​ជំរុំ​មួយ​ដែល​រៀបចំឡើង​នៅ​ខេត្ត​ស៊ី​ហ្សូ​អូ​កា ដោយ​មូលនិធិ​សមាគម​ឈៀ​លី​ត​ឌី​ង​ជប៉ុន​។ នេះ​បើតាម​ស្ថានទូត​ជប៉ុន​ដដែល ដែល​បន្ត​ប្រាប់​ឲ្យ​ដឹងថា ពួកគេ ក៏​ចូលរួម​ការប្រកួត​កីឡា​ជើងឯក​ឈៀ​លី​ត​ឌី​ង​ប្រចាំខេត្ត​កា​ណាហ្គា​វ៉ា​លើក​ទី​៥ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៤ ខែសីហា នា​ក្រុង​កា​វ៉ា​សា​គី ក្នុងឋានៈ​ជា​អ្នកចូលរួម​ពិសេស​ដែរ​។​

​កីឡា​សម្រាប់​ថ្ងៃស្អែក គឺជា​កីឡា​ដែល​ផ្តួចផ្តើមឡើង​ដោយ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ផ្សព្វផ្សាយ​កីឡា​ទៅដល់​ប្រជាជន​ជាង​១០​លាន​នាក់ នៅក្នុង​១០០​ប្រទេស រវាង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០២០ ជា​ឆ្នាំ​ដែល​ប្រទេស​ជប៉ុន នឹងធ្វើ​ម្ចាស់ផ្ទះ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក និង​កីឡា​អូឡាំពិក​រដូវក្តៅ​។ កម្មវិធី​នេះ មាន​គោលដៅ​ផ្សព្វផ្សាយ​តម្លៃ​ដែល​បាន​ហាត់រៀន​តាមរយៈ​កីឡា និង​បង្កើន​ការយល់ដឹង​ពី​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក និង​កីឡា​អូឡាំពិក ទៅកាន់​ប្រជាជន​គ្រប់​ជំនាន់ នៅ​ទូទាំង​ពិភពលោក​៕