Petr Cech ​បើក​ឡាន​បុក​សសរ​ ក្រោយ​ចាញ់​ហង្ស​ក្រហម​យប់​មិញ

Petr Cech ​អ្នកចាំទី​​របស់​ក្រុម​កាំភ្លើង​ធំ Arsenal បាន​​ជួប​ហេតុការណ៍​​​អាក្រក់​ផ្ទួនៗ​កាល​ពី​យប់​មិញ​ បន្ទាប់​ពី​របូត​គ្រាប់​បាល់​ឲ្យ​ Liverpool ស៊ុត​បាន​​ដល់​ទៅ​៤​គ្រាប់​នៅ​កីឡដ្ឋាន​ Emirates ​ហើយ​ពេល​ចប់​ការ​ប្រកួត​ បែរ​​ជា​​បើក​រថយន្ត​ទៅ​បុក​នឹង​សសរ​ថ្ម​ថែម​ទៀត។

 

Petr Cech ​បើក​ឡាន​បុក​សសរ​ ក្រោយ​ចាញ់​ហង្ស​ក្រហម​យប់​មិញ

Petr Cech ​អ្នកចាំទី​​របស់​ក្រុម​កាំភ្លើង​ធំ Arsenal

 

​ក្រោយ​​ចប់​ការ​ប្រកួត​ ដែល​ Arsenal ចាញ់​ Liverpool ៤-៣ ​​នៅ​ថ្ងៃ​បើក​ឆាក​ Premier League រដូវ​កាល​ថ្មី​យប់​មិញ​ ​អ្នកចាំទី​ជម្រើស​ជាតិ​សាធារណរដ្ឋឆេក​រូប​នេះ​ បាន​​​ដើរ​តម្រង់​ទៅ​កន្លែង​ចត​រថយន្ត​​ ដើម្បី​​ធ្វើ​ដំណើរ​ចាកចេញ​ពី​កីឡដ្ឋាន​ត្រឡប់​ទៅ​គេហដ្ឋាន​របស់​ខ្លួន​វិញ ប៉ុន្តែ​​បែរ​ជា​​ជួប​ហេតុការណ៍​អាក្រក់​ ដោយ​បើក​ទៅ​បុក​នឹង​សសរ​ថ្ម ធ្វើ​ឲ្យ​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ ប៉ុន្តែ Cech ​ពុំ​បាន​រង​របួស​អ្វី​នោះ​ទេ។

 

Matthew Stanger ​អ្នកសារព័ត៌មាន​ម្នាក់​បាន​សរសេរ​លើ​ Twitter ថា៖ “ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត​របស់​ Petr Cech ​ដែល​បើក​ឡាន​បុក​សសរ​ថ្ម​នៅ​ចំណត​រថយន្ត។ គ្មាន​នរណា​ម្នាក់​រង​របួស​ទេ ហើយ​ Cech ​​បាន​ចេញ​ពី​ឡាន​ ​ដើរ​ចូល​ទៅ​ក្នុង​កីឡដ្ឋាន​វិញ”៕

 

* ​រូប​ភាព​​ដែល​លោក​​ Joe Prince-Wright ​អ្នកសារព័ត៌មាន​ NBC Sports ​ថត​បាន៖

 

Petr Cech ​បើក​ឡាន​បុក​សសរ​ ក្រោយ​ចាញ់​ហង្ស​ក្រហម​យប់​មិញ

 

Petr Cech ​បើក​ឡាន​បុក​សសរ​ ក្រោយ​ចាញ់​ហង្ស​ក្រហម​យប់​មិញ

 

Petr Cech ​បើក​ឡាន​បុក​សសរ​ ក្រោយ​ចាញ់​ហង្ស​ក្រហម​យប់​មិញ

 

Not a good day for Petr Cech. He concedes four goals and he’s just smashed his car up in car park at Emirates. #AFC pic.twitter.com/9GHxeZ9Ozw

— Joe Prince-Wright (@JPW_NBCSports) August 14, 2016

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101greatgoals