​​ឡុង សុវណ្ណឌឿន ថា​​ថៃ​​​​ខ្លួន​ផ្ដួល​​​យប់​មិញ ​​មក​ពី​បាក់​​​​ខ្លួន​ឯង

​ជើង​ខ្លាំង​​កម្លាំង​ដល់ ឡុង សុវណ្ណឌឿន ​​បង្ហើប​ពី​​កម្រិត​ក្បាច់​គុន​កីឡាករ​​មក​ពី​ប្រទេស​​​ថៃ Insee Deang Bangfarmgym ​ដែល​រូប​គេ​ផ្ដួល​ឲ្យ​សន្លប់​ទឹក​ទី​២ កាល​ពី​ម្សិល​មិញ​​គឺ​មិន​អន់​ឡើយ​​កីឡាករ​រូប​នេះ​វ័យ​ក្មេង​មែន​ តែ​បទ​ពិសោធន៍​ច្រើន​សមរម្យ​ សម្រាប់​ការ​ប្រកួត​​​បង្គ្រប់​កិច្ច​​សន្សំ​ពិន្ទុ​ដណ្ដើម​ខ្សែ​ក្រវាត់​​សង្វៀន PNN ​ដែល​​ឧបត្ថម្ភ​ដោយ​ភេសជ្ជៈ​គោ​ជល់។

 

​​ឡុង សុវណ្ណឌឿន ថា​​ថៃ​​​​ខ្លួន​ផ្ដួល​​​យប់​មិញ ​​មក​ពី​បាក់​​​​ខ្លួន​ឯង

កីឡាករ ឡុង សុវណ្ណឌឿន(ក្រហម)

 

​​​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​របស់​​សង្វៀន​ខាង​លើ​ត្រូវ​បាន​រក​ឃើញ​​បេក្ខភាព​ចំនួន ៤​រូប​រួចរាល់​​​ហើយ​រួម​មាន ឡុង សុវណ្ណឌឿន ប៉ះ​ ឡេះ តើក ខណៈ​ ពេជ្រ សីហា ជួប​​ សរ រាជសីហ៍ សម្រាប់​​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ ចំណែក​ការ​ប្រកួត​របស់ ឡុង សុវណ្ណឌឿន ​​​ជា​មួយ Insee Deangកាល​ពី​ម្សិល​មិញ​គឺ​ជា​ការ​ប្រកួត​បង្គ្រប់​កិច្ច​ក្នុង​ពូល​តែ​ប៉ុណ្ណោះ។

 

​ក្រោយ​ប្រកួត​ចប់​​​អ្នក​ប្រដាល់​មាន​ជំនាញ​ជា​ពិធី​ករ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​កីឡាករ​មក​ពី​ប្រទេស​ថៃ ខាង​លើ​ធ្លាប់​ប៉ះ​​​​ខ្លួន​​​ម្ដង​ហើយ​។ កម្រិត​ក្បាច់​គុន​របស់​​ថៃ​រូប​នេះ​​​ល្អ​ ហើយ​​បើ​តាម​ការ​សង្កេត​របស់​គេ​ឃើញ​ថា Insee Deang ចាញ់​ព្រោះ​បាក់​​ខ្លួន​ឯង​តែ​ម្ដង ។

 

​កីឡាករ​រូប​នេះ​បន្ថែម​ថា ​កាល​ប៉ះ​ខ្លួន​កាល​ពី​ពេល​កន្លង​ទៅ​ថៃ​រូប​នេះ ដើរ​ចូល​ចាប់​​ សុវណ្ណឌឿន បោក​ដូច​ជា​កង្កែប​ ​ប៉ុន្តែ​ជួប​គេ​លើក​នេះ​ហាក់​ចាញ់​​ដោយ​សារ​​ស្មារតី​​បាក់។ ​ថៃ​រូប​នេះ​ជា​កីឡាករ​វ័យ​ក្មេង​ពិត​មែន​ ប៉ុន្តែ​​មាន​បទ​ពិសោធន៍​ច្រើន​សមរម្យ ដែល​អ្នក​ប្រដាល់​កម្ពុជា​​ល្មម​ៗ ​បើ​ប៉ះ​គេ​ពិត​ជា​ពិបាក​​ទប់​ទល់​មិន​ខាន។

 

​ឡុង សុវណ្ណឌឿន នឹង​ត្រូវ​ប៉ះ​ ឡេះ តើក ​នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​​ PNN ​នា​ថ្ងៃ​ទី២៨ ខែ​សីហា ​ឆ្នាំ​២០១៦ ខណៈ ​ពេជ្រ សីហា ជួប​ សរ រាជសីហ៍ នា​ថ្ងៃ​ទី​៤ ខែ​​កញ្ញា ឆ្នាំ​២០១៦៕

 

​​ឡុង សុវណ្ណឌឿន ថា​​ថៃ​​​​ខ្លួន​ផ្ដួល​​​យប់​មិញ ​​មក​ពី​បាក់​​​​ខ្លួន​ឯង

 

​​ឡុង សុវណ្ណឌឿន ថា​​ថៃ​​​​ខ្លួន​ផ្ដួល​​​យប់​មិញ ​​មក​ពី​បាក់​​​​ខ្លួន​ឯង

 

​​ឡុង សុវណ្ណឌឿន ថា​​ថៃ​​​​ខ្លួន​ផ្ដួល​​​យប់​មិញ ​​មក​ពី​បាក់​​​​ខ្លួន​ឯង

 


​អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​