អ្នក​ប្រដាល់​ម្នាក់ អបអរ​ស្ទីល​ Ronaldo នៅ​អូឡាំពិក

អ្នក​ប្រដាល់​សញ្ជាតិ​អ៊ូបេគីស្ថាន​ Shakhram Giyasov ​បាន​បញ្ចេញ​ក្បាច់​អបអរ​​ដូច​​​កំពូល​តារា​បាល់ទាត់​ឆ្នើម​ Cristiano Ronaldo របស់​ក្លឹប​ Real Madrid បន្ទាប់​ពី​រូប​គេ​វាយ​ឈ្នះ​​គូ​ប្រកួត​ ហើយ​អាច​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ កាល​ពី​ថ្ងៃ​សៅរ៍។

 

អ្នក​ប្រដាល់​ម្នាក់ អបអរ​ស្ទីល​ Ronaldo នៅ​អូឡាំពិក

អ្នក​ប្រដាល់​ Shakhram Giyasov (ឆ្វេង) និង​ Cristiano Ronaldo

 

កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ​ ​បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​​សញ្ជាតិ​គុយបា Roniel Iglesias ​នៅ​វគ្គ​៨​នាក់​ចុង​ក្រោយ​ ក្នុង​ប្រភេទ​វិញ្ញាសា​​៦៩​គីឡូក្រាម។ ប៉ុន្តែ​អ្វី​ដែល​រឹតតែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​​គឺ អ្នក​ប្រដាល់​រូប​នេះ​ បាន​បញ្ចេញ​ក្បាច់​អបអរ​ដ៏​ល្បី​របស់​ CR7 នៅ​លើ​សង្វៀន​ប្រដាល់​តែ​ម្ដង។ Giyasov ​នឹង​ត្រូវ​ប៉ះ​អ្នក​ប្រដាល់​ Mohammed Rabii ​សញ្ជាតិ​ម៉ូណាកូ​ ជា​បន្ត​​នៅ​វគ្គ​ពាក់​​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

 

អ្នក​ប្រដាល់​ម្នាក់ អបអរ​ស្ទីល​ Ronaldo នៅ​អូឡាំពិក

 

អ្នក​ប្រដាល់​ម្នាក់ អបអរ​ស្ទីល​ Ronaldo នៅ​អូឡាំពិក

 

អ្នក​ប្រដាល់​ម្នាក់ អបអរ​ស្ទីល​ Ronaldo នៅ​អូឡាំពិក

 

អ្នក​ប្រដាល់​ម្នាក់ អបអរ​ស្ទីល​ Ronaldo នៅ​អូឡាំពិក

 

អ្នក​ប្រដាល់​ម្នាក់ អបអរ​ស្ទីល​ Ronaldo នៅ​អូឡាំពិក

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal