យន្តហោះ​ទម្លាក់​គ្រាប់​បែក​រុស្ស៊ី Tu-22M3 ៦​គ្រឿង ទម្លាក់​គ្រាប់​​ដូច​ទឹក​ភ្លៀង កម្ទេច​ទី​បញ្ជាការ​ធំ ISIS (វីដេអូ)

យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-22M3 របស់រុស្ស៊ីចំនួន៦គ្រឿង អមដំណើរដោយយន្តហោះចម្បាំង Su-30SM និង Su-35S ជាច្រើនគ្រឿងទៀត បានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកដូចទឹកភ្លៀង កម្ទេចទីបញ្ជាការធំ ឃ្លាំងអាវុធ និងរំសេវ រថក្រោះ និងសម្លាប់សមាជិក ISIS អស់ជាច្រើននាក់ផ្សេងទៀត នីទីក្រុង Deir ez-Zor នៃប្រទេសស៊ីរី ។

លិខិតចេញផ្សាយដោយក្រសួងការពារជាតិ “យន្តហោះទម្លាក់គ្រាប់បែកទាំងនោះ បានហោះចេញពីមូលដ្ឋានទ័ពអាកាសក្នុងប្រទេសស៊ីរី ក្នុងបេសកកម្មទម្លាក់គ្រាប់បែកមានជាតិផ្ទុះខ្លាំង ទៅលើភាគនិរតី ភាគខាងកើត និងភាគឦសាន នៃទីក្រុង Deir ez-Zor” ។

ការវាយប្រហារតាមផ្លូវអាកាសបែបនេះ កម្ទេចទីបញ្ជាការធំ២កន្លែង ឃ្លាំងអាវុធ និងរំសេវធំៗ៦កន្លែង រថក្រោះ២គ្រឿង យានយន្តបំពាក់អាវុធ៤គ្រឿង និងរថយន្តប្រភេទ SUVs បំពាក់កាំភ្លើងយន្ត៧គ្រឿង និងសម្លាប់កងកម្លាំងអស់ជាច្រើននាក់ទៀត តែចំនួនមិនត្រូវបានបញ្ជាក់ ។

ក្រោយបេសកកម្មបញ្ចប់ ទាំងយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះចម្បាំង បានហោះត្រលប់ចូលមូលដ្ឋានទ័ពវិញយ៉ាងសុវត្ថិភាព ។ គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍មុននោះ យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-22M3 ក៏ធ្លាប់ត្រូវបានប្រើ ក្នុងបេសកកម្មវាយប្រហារលើគោលដៅ ISIS ក្បែរទីក្រុង Palmyra និងតំបន់ Es Sukhne និង Arak ដែរ ៕
យន្តហោះ​ទម្លាក់​គ្រាប់​បែក​រុស្ស៊ី Tu-22M3 ៦​គ្រឿង ទម្លាក់​គ្រាប់​​ដូច​ទឹក​ភ្លៀង កម្ទេច​ទី​បញ្ជាការ​ធំ ISIS (វីដេអូ)

យន្តហោះ​ទម្លាក់​គ្រាប់​បែក​រុស្ស៊ី Tu-22M3 ៦​គ្រឿង ទម្លាក់​គ្រាប់​​ដូច​ទឹក​ភ្លៀង កម្ទេច​ទី​បញ្ជាការ​ធំ ISIS (វីដេអូ)

ប្រែសម្រួល៖ kqube
ប្រភព៖ RT

  • យន្តហោះ​ទម្លាក់​គ្រាប់​បែក​រុស្ស៊ី Tu-22M3 ៦​គ្រឿង ទម្លាក់​គ្រាប់​​ដូច​ទឹក​ភ្លៀង កម្ទេច​ទី​បញ្ជាការ​ធំ ISIS (វីដេអូ)已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:កំសាន្ត
Tags: