នារី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​៣​នាក់​​​គំរាម​បាញ់​សម្លាញ់​​ ​ប្លន់​​យក​​ម៉ូតូ Scoopy​ នៅ​ខណ្ឌ​ចំការមន​​​

នារី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​៣​នាក់​​​គំរាម​បាញ់​សម្លាញ់​​ ​ប្លន់​​យក​​ម៉ូតូ Scoopy​ នៅ​ខណ្ឌ​ចំការមន​​​

រាជធានីភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជា១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែសីហានេះ មានជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពគំរាមបាញ់សម្លាប់ប្លន់យកម៉ូតូ Scoopyមួយគ្រឿងពីនារីម្នាក់បានដោយសុវត្តិភាព នៅម្តុំខាងក្រោយសាលាបឋមសិក្សាបឹងត្របែកខាងត្បូង ផ្លូវលេខ ១៣៥ក្រុមទី៣ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ។

ករណីគំរាមបាញ់សម្លាប់ប្លន់យកម៉ូតូនេះ ជនរងគ្រោះមានឈ្មោះ អាហ្សា ភេទស្រី អាយុ២០ឆ្នាំ មុខរបរ ជាអ្នកបំរើការងារនៅ KTV មេហ្គា។ ចំណែកម៉ូតូដែលត្រូវក្រុមចោរប្លន់យកទៅមានម៉ាក Scoopyពណ៌ស សេរី ២០១៤ ពាក់ស្លាក លេខបន្ទាយមានជ័យ 1A.5513។

យោងតាមប្រភពពីនារីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានជិះម៉ូតូចេញពីធ្វើការនៅ KTVមេហ្គា ដោយជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យមួយក្រុមគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងមកពីក្រោយ ហើយស្រែកគំរាមឲ្យនាងឈប់ បើព្រមមិនឈប់និងបាញ់សម្លាប់ចោលភ្លាម។ បានឮដូច្នេះនារីរងគ្រោះភ័យខ្លាំងពេក ក៏ឈប់ម៉ូតូ ហើយប្រគល់ឲ្យក្រុមចោរជិះគេចខ្លូនបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ ហើយបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីបន្តការស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យទាំងនោះមកផ្ដន្ទាទោសតាមច្បាប់ ៕នារី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​៣​នាក់​​​គំរាម​បាញ់​សម្លាញ់​​ ​ប្លន់​​យក​​ម៉ូតូ Scoopy​ នៅ​ខណ្ឌ​ចំការមន​​​
ប្រភព៖ kqube

  • នារី​ម្នាក់​ត្រូវ​បាន​ជនសង្ស័យ​៣​នាក់​​​គំរាម​បាញ់​សម្លាញ់​​ ​ប្លន់​​យក​​ម៉ូតូ Scoopy​ នៅ​ខណ្ឌ​ចំការមន​​​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:ជីវិតនិងសង្គម
Tags: