៣ ចំណុច ដែល​ធ្វើឱ្យ អ៊ា​ម វ​ន្នី ស្រឡាញ់​បទ Original Song

6 Videos


អ៊ាម វន្នី តារាចម្រៀងប្រកាន់គោលជំហមិនច្រៀងបទចម្លងបរទេសនោះបានសរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះថា លោកមានហេតុផល ៣ យ៉ាងដែលធ្វើឱ្យលោកស្រឡាញ់ពេញចិត្តបទចម្រៀង Original Song ពោលគឺបទមិនចម្លងពីបរទេស ក្នុងនោះរួមមាន ទី ១ គឺចំណង់ចំណូលចិត្ត ទី ២ គឺភាពមើលងាយ និង ទី ៣ គឺចង់ជួយលើកតម្កើងសិល្បៈចម្រៀងខ្មែរ ។ ជាមួយគ្នានេះលោក អ៊ាម វន្នី ក៏បានសរសេរបញ្ជាក់លម្អិតពីគោលគំនិតនីមួយៗយ៉ាងច្បាស់លាស់ផងដែរ ។

៣ ចំណុច ដែល​ធ្វើឱ្យ អ៊ា​ម វ​ន្នី ស្រឡាញ់​បទ Original Song

ចង់ដឹងថា លោក អ៊ាម វន្នី សរសេររៀបរាប់យ៉ាងណា សូមអានសារទាំងស្រុងរបស់លោក និយាយពីចំណុច ៣ យ៉ាង ដែលនាំឱ្យលោកស្រឡាញ់បទ Original Song ដូចខាងក្រោម ៖
១-ចំណង់ចំណូលចិត្ត
ខ្ញុំមានឧបនិស្ស័យស្រឡាញ់ការនិពន្ធបទថ្មីតាំងពីចេះលេងហ្គីតាបាន 7 ខែ ហើយមានអារម្មណ៍ថាខ្លួនឯងអាចធ្វើបាន មិនមែនខ្ញុំជាមនុស្សក្នុងត្រកូលអ្នកមាន មិនមែនខ្ញុំជាតន្ត្រីករអាជីព ឬ ជាសិស្សដែលបានសិក្សានៅសាលាតន្ត្រីអីនោះទេ។

៣ ចំណុច ដែល​ធ្វើឱ្យ អ៊ា​ម វ​ន្នី ស្រឡាញ់​បទ Original Song

២-ភាពមើលងាយ
ខ្ញុំធ្លាប់ត្រូវខ្មែរគ្នាឯងមើលងាយថាមួយជីវិតខ្ញុំនេះមិនអាចធ្វើបទចម្រៀង ឬ ច្រៀងឱ្យល្បីបាននោះទេ។បន្ទាប់មកខ្ញុំត្រូវបានប្រជាជនថៃសើចចំអកឱ្យថាខ្មែរបែបមិនចេះធ្វើបទថ្មីខ្លួនឯងទេទើបបានជាយកតែបទថៃ ។ មុនខ្ញុំចូលប្រឡងចម្រៀងCambodian Idol ជនជាតិថៃម្នាក់បាននិយាយថាប្អូនយកបទថៃមួយនេះទៅប្រឡងទៅនឹងជាប់ជាមិនខានព្រោះបទនេះនៅថៃល្បីណាស់ (តើអ្នកយល់ន័យមួយនេះទេថាតើគេចង់និយាយពីអ្វី?) ។ ខ្ញុំបានឃើញសារព័ត៌មានខ្មែរចុះផ្សាយពីខ្មែរយើងត្រូវបានគេមើលងាយព្រោះចម្លងបទគេជាច្រើនទៀត ។

៣ ចំណុច ដែល​ធ្វើឱ្យ អ៊ា​ម វ​ន្នី ស្រឡាញ់​បទ Original Song

៣-ចង់លើកតម្កើងសិល្បៈចម្រៀងខ្មែរ
សិល្បៈចម្រៀងសម័យរបស់ខ្មែរនាសម័យសង្គមរាស្ត្រនិយមគឺល្បីល្បាញណាស់ព្រមទាំងមានការទទួលស្គាល់ពីប្រទេសជិតខាងផងដែរមកដល់ពេលនេះមិនទាន់សាបរលាបទេ ។ ខ្ញុំចង់ឃើញសិល្បៈខ្មែរយើងមានពេលនោះម្តងទៀត ។

៣ ចំណុច ដែល​ធ្វើឱ្យ អ៊ា​ម វ​ន្នី ស្រឡាញ់​បទ Original Song

ជាការគួរនិងជាកូនខ្មែរដូចគ្នាសូមកុំប្រើពាក្យមិនសមរម្យ ឬ ជេរប្រមាថគ្នានៅលើបណ្តាញសង្គមនាំឱ្យមានការរើសពូជសាសន៍គ្នាឯង ។ ដោយក្តីរាប់អានអ៊ាមវន្នី!!! ៕ សាកល

៣ ចំណុច ដែល​ធ្វើឱ្យ អ៊ា​ម វ​ន្នី ស្រឡាញ់​បទ Original Song