អត្តពលិកហែលទឹក Ryan Lochte និងមិត្តរួមក្រុម៣នាក់ទៀត ត្រូវចោរប្លន់ នៅទីក្រុង Rio

ប្រស៊ីល៖ កាលពីរាត្រីថ្ងៃអាទិត្យ យប់មិញនេះ នៅទីក្រុង Rio ប្រទេសប្រស៊ីល អត្តពលិកកីឡាហែលទឹក ៤នាក់ ក្នុងនោះមានអត្តពលិកហែលទឹកដ៏ល្បីមួយរូប Ryan Lochte ត្រូវបានចោរប្លន់ ខណៈពេលពួកគេស្ថិតនៅក្នុងតាក់ស៊ី ធ្វើដំណើរតាមផ្លូវ។ 

យោងតាមប្រភពបានឲ្យដឹងថា អត្តពលិក Ryan Lochte ដែលជាកីឡាករល្បីមួយរូប ឈ្នះមេដាយក្នុងកីឡាហែលទឹក នៅព្រឹត្តការណ៍អូឡាំពិកឆ្នាំនេះ និងមិត្តរួមក្រុមរបស់គេ៣នាក់ទៀតដូចជា Gunnar Bentz, Jack Conger និង Jimmy Feigen ត្រូវបានចោរប្លន់ នៅពេលពួកគេ កំពុងជិះរថយន្តតាក់ស៊ីតាមដងផ្លូវ។ ទោះយ៉ាងណាក្តី ​​​​​​​​​ពួកគេទាំង៤នាក់ មិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ និងបានទៅប្តឹងប៉ូលិសរួចរាល់ហើយដែរ។

ក្នុងករណីប្លន់នេះដែរ ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថា រថយន្តតាក់ស៊ី ដែលជនរងគ្រោះជិះ មានទិសដៅធ្វើដំណើរមកពីមន្ទីរពេទ្យមួយកន្លែង  ស្រាប់តែមួយសន្ទុះក្រោយមកចោរមួយក្រុម បានស្លៀកពាក់ជាប៉ូលិស ដើម្បីឃាត់តាក់ស៊ីឈប់។ បន្ទាប់មកក្រុមចោរបានចាប់ផ្តើមសកម្មភាពប្លន់តែម្តង។ ក្នុងហេតុការណ៍នោះ លោក Ryan Lochte ត្រូវចោរយកកាំភ្លើងភ្ជង់ក្បាល ប្លន់យកទ្រព្យសម្បត្តិមានតម្លៃ។ សំណាង ល្អ ដែលមិនមាននរណាម្នាក់ មានគ្រោះថ្នាក់ក្នុងអំពើប្លន់នេះ។

លោក Ryan Lochte បានបញ្ជាក់ពីហេតុការណ៍នេះថា «តាក់ស៊ីដែលពួកយើងជិះត្រូវបានរារាំង ដោយក្រុមចោរបន្លំឯកសណ្ឋានប៉ូលិសមួយក្រុម នៅទីតាំងងងឹត គ្មានភ្លើង គ្មានអ្វីៗទាំងអស់។ បន្ទាប់មកទៀត ពួកចោរទាំងនោះ បានចាប់ផ្តើមធ្វើសកម្មភាពប្លន់តែម្តង ដោយប្រាប់ឲ្យខ្ញុំ និងមិត្តរួមក្រុមខ្ញុំ​ ៣នាក់ផ្សេងទៀត ឱនក្បាលចុះ ប៉ុន្តែខ្ញុំបានប្រកែក រហូតដល់ពួកចោរទាំងនោះ បានសម្រេចដកកាំភ្លើងយកមកភ្ជង់ក្បាលខ្ញុំ ហើយប្លន់យកកាបូបលុយរបស់ពួកយើង ប៉ុន្តែពួកចោរទាំងនោះ មិនបានយកទូរស័ព្ទ និងលិខិតសម្គាល់ខ្លួនពួកយើងទៅទេ អ្វីដែលពួកចោរទាំងនោះត្រូវការគឺ លុយតែប៉ុណ្ណោះ»

បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង Lochte បានបង្ហោះសារមួយក្នុងបណ្តាញសង្គមរបស់ខ្លួន ផ្ញើជូនគ្រួសារ  មិត្តភក្កិ  និងអ្នកគាំទ្ររបស់ខ្លួនផងដែរ ដើម្បីជាការថ្លែងអំណរគុណដល់ពួកគេ ដែលបានបារម្ភពីសុវត្ថិភាពរបស់ខ្លួន ក៏ដូចជាមិត្តរួមក្រុមផ្សេងទៀត៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត