រដ្ឋាភិបាលឃាត់​ទុក​រថយន្ត​ពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​របស់​ស្ថានីយ​វិទ្យុ​អេប៊ីស៊ី

ក្រុមមន្ត្រីសុខាភិបាលរាជធានីភ្នំពេញបានឃាត់ទុករថយន្តពេទ្យមួយគ្រឿងរបស់ស្ថានីយវិទ្យុ ABC ដោយបាននិយាយថា រថយន្តនោះមិនមានការចុះបញ្ជីត្រឹមត្រូវ ឬមានបុគ្គលិកពេទ្យដែលចាំបាច់ទេ ហើយផ្ទុយទៅវិញកំពុងប្រើដឹកទឹកត្របែកលក់ទៅវិញ។ លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមមន្ត្រីក៏មានផែនការនឹងប្ដឹងម្ចាស់ស្ថានីយវិទ្យុដែលនិយាយឥតសំចៃនេះ គឺលោក សេង ប៊ុនវេង ពីបទនិយាយសំដៅដល់បុគ្គលិកមន្ទីរថា “តិរច្ឆាន” បន្ទាប់ពីមានការរឹបអូសរថយន្តពេទ្យនោះមក។ អេប៊ីស៊ី អះអាងថា រថយន្តពេទ្យនោះត្រូវប្រើសម្រាប់គោលបំណងមនុស្សធម៌។ េហតុការណ៍នេះជារឿងរ៉ាវចុងក្រោយដ៏ចម្រូងចម្រាសពាក់ព័ន្ធនឹងលោក ប៊ុនវេង ជាមនុស្សសំខាន់ផ្នែកព័ត៌មានដែលបានបង្កើតស្ថានីយវិទ្យុអេប៊ីស៊ី នៅឆ្នាំ២០០៨ និងដែលនៅពេលមុនការបោះឆ្នោតជាតិឆ្នាំ២០១៣ បានព្រមានថា “ឈាមនឹងហូរ” ប្រសិនបើគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងបានកាន់អំណាច។ យោងតាមលោក សុគន្ធ ក្រុមមន្ត្រីសុខាភិបាលក្រុងបានឃាត់រថយន្តពេទ្យនោះនៅជិតស្ពានអាកាស៥មករា ក្នុងខណ្ឌទួលគោក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយសង្ស័យថាវាដំណើរការដោយខុសច្បាប់។ លោកបាននិយាយថា “យើងបានរកឃើញថា វាជារថយន្តពេទ្យគ្មានចុះបញ្ជី ហើយថា វាគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល “ដើម្បីដំណើរការទេ ដោយល្មើសគោលការណ៍ណែនាំរបស់ក្រសួង និងស្តង់ដារសុខាភិបាល”។ លោក សុគន្ធ បាននិយាយថា រថយន្តនេះបានប្រព្រឹត្តបំពានជាច្រើន។ លោកបាននិយាយថា “រថយន្តនេះមិនមានស្លាកលេខ ហើយថា ខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ […]

The post រដ្ឋាភិបាលឃាត់​ទុក​រថយន្ត​ពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​របស់​ស្ថានីយ​វិទ្យុ​អេប៊ីស៊ី appeared first on The Cambodia Daily.