ក្អក​ធម្មតា មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ ហើយ​ក្អក ជា​ជំងឺ​យូរ​ប៉ុណ្ណា​ទៅ​?

មានរឿងមួយចំនួន ដែលមនុស្សភាគច្រើនបារម្ភ ជាពិសេស នៅពេលពួកគេក្អកតែម្តង ព្រោះថាវាច្រើនតែមិនបាត់ទៅវិញដោយងាយសោះ។ យ៉ាងណាមិញ បើសិនជាអ្នកក្អក រយៈពេលយូរហើយ ឬចាប់ពី ៧ ទៅ ១០ ថ្ងៃ នោះអ្នកពិតជាបារម្ភណាស់ហើយ។ តាមការសិក្សាមួយដែលចុះផ្សាយ ក្នុងសារព័ត៌មាន Annals of Family Medicine កាលពីឆ្នាំ ២០១៣ បានឲ្យដឹងថា ក្អក អាចនឹងមានរយៈពេលយូរបំផុតគឺខ្ទង់ ១៨ ថ្ងៃ ឬ ៣ សប្តាហ៍។ ប៉ុន្តែ បើសិនជាអ្នកក្អកជាប់រហូតដល់លើស ៨ សប្តាហ៍ នោះអ្នកគួរតែដល់ពេល ពិគ្រោះជាមួយគ្រូពេទ្យហើយ។

យោងទៅតាមគ្រូពេទ្យជំនាញបានឲ្យដឹងថា ជាមួយនឹងការប្រែប្រួលអាកាសធាតុ មនុស្សយើងភាគច្រើន នឹងអាចមានបញ្ហាក្អក និងផ្តាសាយណាស់។ ករណីខ្លះ ទោះបីជាការក្តៅខ្លួនដោយសារវីរុស និងប្រព័ន្ធភាពស៊ាំចុះខ្សោយ ក៏អាចបណ្តាលឲ្យក្អកបានដែរ ប៉ុន្តែ វានឹងស្រាកស្រាន្តមកវិញ ក្នុងរយៈពេល ២ សប្តាហ៍ក្រោយ។ ផ្ទុយទៅវិញ បើសិនជាអ្នកក្តៅខ្លួនផង ក្អកផង និងផ្តាសាយ ឬមានអាការៈគ្រុនទៀតនោះ ចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ ដើម្បីកំណត់រោគវិនិច្ឆ័យ ជំងឺឲ្យបានច្បាស់លាស់។

ជាមួយគ្នានេះដែរ ការប្រែប្រួលអាកាសធាតុ ក៏អាចបណ្តាលឲ្យមានបញ្ហាអាលែកស៊ីដែរ ដែលបណ្តាលឲ្យក្អក ប៉ុន្តែ វាច្រើនតែធូស្រាលទៅវិញ ក្នុងរយៈពេលមួយទៅពីរថ្ងៃក្រោយ។ បើសិនជាអ្នកពិបាកដកដង្ហើម ឬឈឺក្បាលខ្លាំងថេមទៀត ក៏គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យដែរ។ អ្វីដែលសំខាន់ គឺមិនត្រូវប្រើថ្នាំផ្សះខ្លួនឯង ដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យឡើយ ព្រោះករណីខ្លះការក្អក អាចបណ្តាលមកពី ការបង្ករោគដោយវីរុស មិនមែនបាក់តេរីទេ។ ករណីបង្កដោយវីរុស ថ្នាំផ្សះគ្មានប្រយោជន៍អ្វីទាំងអស់ ប៉ុន្តែ វានឹងធ្វើឲ្យអាការៈរោគ កាន់តែធ្ងន់ធ្ងរជាងមុនប៉ុណ្ណោះ។ បើសិនជាអ្នកកំពុងតែក្អកមែននោះ ការព្យាបាលដោយខ្លួនឯងខាងក្រោមនេះ អាចនឹងជួយអ្នកបានខ្លះដែរ។

ចូរញ៉ាំតែខ្ញីក្តៅឧណ្ហៗមួយពែង ដើម្បីសម្រួលដល់ផ្លូវដង្ហើម និងបំបាត់ការក្អក ព្រោះខ្ញី ផ្ទុកទៅដោយសារធាតុប្រឆាំងការរលាក ដែលវាមិនត្រឹមតែជួយឲ្យជំងឺឆាប់ជាទេ តែថែមទាំងជួយមុខងារប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងទៀត។

ក្អក​ធម្មតា មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ ហើយ​ក្អក ជា​ជំងឺ​យូរ​ប៉ុណ្ណា​ទៅ​?

ប្រភព ៖ cen

  • ក្អក​ធម្មតា មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ ហើយ​ក្អក ជា​ជំងឺ​យូរ​ប៉ុណ្ណា​ទៅ​?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:សុខភាព
Tags: