នគរបាល​ឈប់​ស៊ើបអង្កេត​ការ​ស្លាប់​របស់​កម្មករ​សំណង់

នគរបាលនិយាយថា ពួកគេលែងស៊ើបអង្កេតការស្លាប់កម្មករម្នាក់ដែលមិនបានពាក់ខ្សែការពារ នៅពេលគាត់ធ្លាក់ពីជាន់ទី៣នៃផ្ទះកំពុងសាងសង់ក្នុងក្រុងភ្នំេពញកាលពីថ្ងៃច័ន្ទ បើទោះជាមន្ត្រីក្រុងម្នាក់និយាយថា មេការសំណង់គួរត្រូវទទួលខុសត្រូវក៏ដោយ។ យោងតាមលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ លោក ព្រាប សារ៉េត អាយុ៥២ឆ្នាំ មិនបានពាក់មួក ឬខ្សែការពារទេ នៅពេលគាត់ប្រើម៉ូទ័រយោងដើម្បីយោងថ្មនិងខ្សាច់ឡើងជាន់ខាងលើនៃអគារ ខណៈដែលកំពុងឈរលើក្តាររន្ទារនៅការដ្ឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យនាម៉ោងប្រហែលប្រាំល្ងាច។ លោក សាន ផេត មេប៉ុស្តិ៍ បាននិយាយថា នៅពេលក្តាររន្ទារបាក់ ព្រាប សារ៉េត បានធ្លាក់មកដី និងបានរងរបួសជាទម្ងន់។ គាត់បានស្លាប់នៅមន្ទីរពេទ្យព្រះកុសុមៈនៅព្រឹកថ្ងៃអង្គារ។ លោក ផេត បាននិយាយថា ក្រុមមន្ត្រីរបស់លោកបានទៅពិនិត្យកន្លែងកើតហេតុនៅល្ងាចថ្ងៃច័ន្ទ ប៉ុន្តែឥឡូវនេះចាត់ថាករណីនេះចប់ហើយ។ ដោយមិនពន្យល់អំពីការសម្រេចនេះ លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងនឹងមិនស៊ើបអង្កេតទៀតទេ”។ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ រាជធានីភ្នំពេញ បាននិយាយថា ការស្លាប់របស់ ព្រាប សារ៉េត ជាកំហុសរបស់មេការ ដែលគួរពង្រឹងអនុវត្តច្បាប់សុវត្ថិភាពបទដ្ឋានការដ្ឋានសំណង់ ដូចជាធ្វើឲ្យប្រាកដថា […]

The post នគរបាល​ឈប់​ស៊ើបអង្កេត​ការ​ស្លាប់​របស់​កម្មករ​សំណង់ appeared first on The Cambodia Daily.