កុលសម្ព័ន្ធ​​​​​នៅ​ឥណ្ឌូណេស៊ី​ប្រាប់​មូល​ហេតុ​​​​ ប្រពៃ​ណី​ឆ្អើរ​សាកសព

ប្រពៃណីទំនៀម​ទម្លាប់​របស់​​កុលសម្ព័ន្ធ​​​​​ Dani រស់​​នៅ​​ខេត្ត Papua ប្រទេស​​ប្រទេស​​ឥណ្ឌូណេស៊ី​ កំពុង​​ធ្វើ​​ឲ្យ​​​​​មនុស្ស​​ជា​ច្រើន​​​ជុំវិញ​ពិភពលោក​​​​​មាន​ការ​ចាប់​អារម្មណ៍​​​ ក្រោយ​​​​​លេចចេញ​រូបថត​​​​​​​​​មិន​គួរ​ឲ្យ​ជឿ​​​​​របស់​​​​​មេ​កុលសម្ព័ន្ធ​​​កាន់​សាកសព​ឆ្អើរ​យ៉ាង​​​​​​​ក្រៀម​។

 

កុលសម្ព័ន្ធ​​​​​នៅ​ឥណ្ឌូណេស៊ី​ប្រាប់​មូល​ហេតុ​​​​ ប្រពៃ​ណី​ឆ្អើរ​សាកសព

 

​​​​​​​​​​​​​​មេក្រុម​កុលសម្ព័ន្ធ​​​​​​​​​ Dani ​​លោក​ Eli Mabel ​រស់​នៅ​ក្នុង​​ភូមិ​​​ Wogi ​ស្រុក​ Wamena ខេត្ត​​ West Papua ​​​កណ្ដាល​កោះ​ Papua New Guinea ​ត្រូវ​បាន​​​គេ​ថត​​​​​កាន់​សាកសព​​​​​​សាច់​ញាតិ​​​​​​​​​​​​ឆ្អើរ​​​​​​នឹង​​ផ្សែង​ភ្លើង​ស្ទើរ​​រក្សា​រូប​រាង​​បាន​​​​យ៉ាង​ល្អ​ឥត​ខ្ចោះ​។

 

កុលសម្ព័ន្ធ​​​ឥណ្ឌូណេស៊ី​​​​នេះ ​​​​​ត្រូវ​បាន​​​​អ្នក​​ជំនាញ​ផ្នែក​សត្វ និង​សប្បុរស​ជន​អាមេរិក​លោក Richard Archbold បាន​​​ប្រទះ​ឃើញ​​​​​​ដំបូង​​ក្នុង​​ឆ្នាំ​​១៩៣៨​ មក​ម្ល៉េះ។ ​វិធី​សាស្ត្រ​​​​​​​​​ឆ្អើរ​សាកសព​របស់​ពួក​គេ​​ ​​​បាន​ធ្វើ​ឲ្យ​​​​​​ឆ្អឹង​រក្សា​​​​រូបរាង​​​បាន​រាប់​រយ​ឆ្នាំ​​ឯ​ណោះ។

 

​បើ​​តាម​​ប្រភព​ ​ការ​ជ្រើស​រើស​​​​​ធ្វើ​ឲ្យ​សព​​​ក្លាយ​ជា​មាំមី​​ គឺ​ដើម្បី​ជា​និមិត្តរូប​​​​​បង្ហាញ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​​​​​បំផុត​​​​​ចំពោះ​បុព្វ​បុរស​​​ពួកគេ​​​ក្រោយ​ពេល​​​​ស្លាប់​ទៅ​។ ​នៅ​ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ ​​ដោយសារ​តែ​ប្រពៃ​​ណី​ពួក​គេ​ប្រកាន់​បាន​ខ្ជាប់ខ្ជួន ​​​​មាន​អ្នក​ទេសចរ​​ច្រើន​ឡើងៗជុំវិញ​ពិភព​លោក​​ ​បាន​ទៅ​លេង​ដល់​ទី​នោះ​​ទៀតផង៕

 

កុលសម្ព័ន្ធ​​​​​នៅ​ឥណ្ឌូណេស៊ី​ប្រាប់​មូល​ហេតុ​​​​ ប្រពៃ​ណី​ឆ្អើរ​សាកសព

 

កុលសម្ព័ន្ធ​​​​​នៅ​ឥណ្ឌូណេស៊ី​ប្រាប់​មូល​ហេតុ​​​​ ប្រពៃ​ណី​ឆ្អើរ​សាកសព

 

កុលសម្ព័ន្ធ​​​​​នៅ​ឥណ្ឌូណេស៊ី​ប្រាប់​មូល​ហេតុ​​​​ ប្រពៃ​ណី​ឆ្អើរ​សាកសព

 

កុលសម្ព័ន្ធ​​​​​នៅ​ឥណ្ឌូណេស៊ី​ប្រាប់​មូល​ហេតុ​​​​ ប្រពៃ​ណី​ឆ្អើរ​សាកសព

 

កុលសម្ព័ន្ធ​​​​​នៅ​ឥណ្ឌូណេស៊ី​ប្រាប់​មូល​ហេតុ​​​​ ប្រពៃ​ណី​ឆ្អើរ​សាកសព

 

កុលសម្ព័ន្ធ​​​​​នៅ​ឥណ្ឌូណេស៊ី​ប្រាប់​មូល​ហេតុ​​​​ ប្រពៃ​ណី​ឆ្អើរ​សាកសព

 

 

ចុចអាន៖ អំបូរ​កុលសម្ព័ន្ធ​អាម៉ាហ្សូន​ចុង​ក្រោយ​​​​ ត្រូវ​គេ​ថត​បាន​

ចុចអាន៖ កោះ​អាថ៌កំបាំង​ ​ជម្រក​កុលសម្ព័ន្ធ​៦ម៉ឺន​​​ឆ្នាំ​ អ្នក​ណា​ហ៊ាន​ចូល​អាច​ស្លាប់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The Sun