អតិថិជន​ធនាគារ Maybank ឈ្នះ​ការ​ទិញ​ទំនិញ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ទៅ ៣០០០ ដុល្លារ

ធនាគារ មេយប៊ែង (Maybank) បាន​រៀបចំ​កម្មវិធី Maybank Supermarket Sweep ដែល​ជា​កម្មវិធី​ទិញ​ទំនិញ​ដោយ​ឥត​គិត​ថ្លៃ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដើម្បី​ផ្ដល់​ជូន​ជា​រង្វាន់​ដល់​អតិថិជន​ចំនួន ៦ នាក់​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ Maybank Savings Challenge ។ អតិថិជន​ដែល​ឈ្នះ​ទាំង ៦ នាក់​ត្រូវ​បាន​ផ្ដល់​ជូន​នូវ​ការ​ដើរ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​ឡាក់គី​ សាខា​មហា​វិថី​ព្រះសីហនុ​ ដែល​រង្វាន់​សរុប​គិត​ជា​ទឹក​ប្រាក់​​មាន​តម្លៃ​រហូត​ដល់ ៣០០០ ដុល្លារ។

 

អតិថិជន​ធនាគារ Maybank ឈ្នះ​ការ​ទិញ​ទំនិញ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ទៅ ៣០០០ ដុល្លារ

 

អតិថិជន​ដែល​ឈ្នះ​រង្វាន់​ទាំង​អស់ ត្រូវ​បាន​ជ្រើស​រើស​ពី​អតិថិជន​ជាង ៦០០០ នាក់​ដែល​បាន​ចុះ​ឈ្មោះ​ចូលរួម​ជាមួយ​នឹង​យុទ្ធនាការ Maybank Savings Challenge ដែល​ផ្ដល់​ជូន​អតិថិជន​នូវ​អត្រា​ការ​ប្រាក់​ខ្ពស់​រហូត​ដល់ ៤% សម្រាប់​គណនី​សន្សំ​របស់​ពួក​គាត់។ នេះ​ជា​យុទ្ធនាការ​ថ្មី​ និង​ដំបូង​គេ​នៅ​កម្ពុជា​ដែល​អតិថិជន​ទាំង​អស់​គ្រាន់​តែ​ចុះ​ឈ្មោះ​ក្នុង​អំឡុង​ពេល​ដែល​ផ្ដល់​ជូន​ពិសេស​នេះ ដើម្បី​ទទួល​បាន​អត្រា​ការ​ប្រាក់​ខ្ពស់ ដែល​អត្រា​ការ​ប្រាក់​នេះ​គឺ​អាស្រ័យ​ទៅ​តាម​ចំនួន​អ្នក​ចុះ​ឈ្មោះ គឺ​ចំនួន​អ្នក​ចុះ​ឈ្មោះ​កាន់​តែ​ច្រើន អត្រា​ការ​ប្រាក់​កាន់​តែ​ខ្ពស់​សម្រាប់​អ្នក​ទាំង​អស់​គ្នា។

 

តាម​រយៈ​យុទ្ធនាការ​នេះ​ដែរ កម្មវិធី​ទិញ​ទំនិញ​ឥត​គិត​ថ្លៃ Maybank Supermarket Sweep ក៏​ផ្ដល់​ជូន​ផង​ដែរ​សម្រាប់​អតិថិជន​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​យុទ្ធនាការ Maybank Savings Challenge ដោយ​ចំនួន​អ្នក​ចុះ​ឈ្មោះ​កាន់​តែ​ច្រើន ចំនួន​អ្នក​មាន​សំណាង​កាន់​តែ​ច្រើន។ ឱកាស​ផ្សង​សំណាង​សម្រាប់​អតិថិជន​ទាំង​អស់​ត្រូវ​បាន​គណនា​​​​ដោយ​ផ្អែក​ទៅ​តាម​កំណើន​នៃ​ប្រាក់​បញ្ញើ​របស់​អតិថិជន​ ប្រាក់​បញ្ញើ​កាន់​តែ​ច្រើន ឱកាស​ឈ្នះ​រង្វាន់​កាន់​តែ​ច្រើន។

 

អតិថិជន​ធនាគារ Maybank ឈ្នះ​ការ​ទិញ​ទំនិញ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ទៅ ៣០០០ ដុល្លារ

 

លោកស្រី ស៊ីនត្សៀ លីវ នាយិកា​ប្រតិបត្តិ​របស់​ធនាគារ មេយប៊ែង កម្ពុជា​ បាន​លើក​ឡើង​នៅ​ក្នុង​កម្មវិធី​ថា តាម​រយៈ​យុទ្ធនាការ​នេះ ធនាគារ​ មេយប៊ែង ទទួល​ប្រាក់​បញ្ញើ​កើន​ឡើង​ប្រមាណ​ជាង ២០ លាន​ដុល្លារ ជាមួយ​នឹង​អ្នក​ចុះ​ឈ្មោះ​ប្រមាណ​ជាង ៦០០០នាក់ គិត​ត្រឹម​ថ្ងៃ​ទី៣០ មិថុនា ២០១៦។ រាល់​ការ​ចុះ​ឈ្មោះ​របស់​អតិថិជន ១០០០ នាក់ មេឃប៊ែង នឹង​ជ្រើស​រើស​អតិថិជន​ម្នាក់​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​ទិញ​ទំនិញ​ឥត​គិត​ថ្លៃ​របស់​ធនាគារ មេយប៊ែង។

 

លោកស្រី​បន្ត​ថា៖ “នេះ​ជា​ការ​ចាប់​ផ្ដើម​ថ្មី​មួយ​ទៀត​សម្រាប់​ផ្ដល់​ជូន​ដំណោះ​ស្រាយ​ដ៏​ល្អ​ប្រសើរ​ដល់​អតិថិជន​របស់​យើង​ដែល​ពួក​គាត់​អាច​រីករាយ​ជា​មួយ​នឹង​​​ការ​ផ្ដល់​ជូន​ពិសេស នៅ​ពេល​ដែល​ពួក​គាត់​ដាក់​ប្រាក់​សន្សំ និង​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ប្រចាំ​ថ្ងៃ​ជាមួយ​យើង”។
លោកស្រី​បាន​ពន្យល់​បន្ថែម​ថា៖ “នេះ​គឺ​ជា​យុទ្ធនាការ​ដំបូង​បង្អស់ និង​មាន​តែ​មួយ​គត់​ដែល​ផ្តល់​ជូន​នូវ​រង្វាន់ និង​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អតិថិជន​របស់​ពួក​យើង។ សម្រាប់​អត្រា​ការ​ប្រាក់ នៅ​ពេល​ដែល​មាន​អតិថិជន​ចុះ​ឈ្មោះ​កាន់​តែ​ច្រើន នោះ​អត្រា​ការ​ប្រាក់​សម្រាប់​អ្នក​ទាំង​អស់​ក៏​កាន់​តែ​ខ្ពស់។ ដូច​គ្នា​នេះ​ដែរ សម្រាប់​ទឹក​ប្រាក់​ដែល​ផ្ដល់​ជូន​ក្នុង​កម្មវិធី​ទិញ​ទំនិញ​ឥត​គិត​ថ្លៃ​របស់​ធនាគារ មេយប៊ែង អតិជន​ដែល​ចាប់​យក​ទំនិញ​បាន​កាន់​តែ​លឿន រង្វាន់​ដែល​អតិថិជន​នឹង​ទទួល​បាន មាន​តម្លៃ​កាន់​តែ​ច្រើន”។

 

នាយិកា​រូប​នេះ​លើក​ឡើង​បន្ត​ទៀត​ថា យុទ្ធនាការ Maybank Savings Challenge ដែល​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី​៣១ ធ្នូ ២០១៦ នេះ គឺ​សម្រាប់​អតិថិជន​ថ្មី និង​អតិថិជន​បច្ចុប្បន្ន​ដែល​កំពុង​ដាក់​ប្រាក់​បញ្ញើ​ក្នុង​គណនី​សន្សំ​របស់​ពួក​គាត់​​​ជាមួយ​ធនាគារ មេយប៊ែង។

 

អតិថិជន​ធនាគារ Maybank ឈ្នះ​ការ​ទិញ​ទំនិញ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ទៅ ៣០០០ ដុល្លារ

 

លោកស្រី​បាន​ពន្យល់​បន្ថែម​ទៀត​ថា ចំនួន​អតិថិជន​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​យុទ្ធនាការ​នេះ បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់។ បច្ចុប្បន្ន​នេះ​យើង​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​ប្រមាណ​ជាង ៨០០០ នាក់។ យុទ្ធនាការ​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​៣១​ ធ្នូ ២០១៦ ហើយ​លើស​ពី​នេះ យើង​នឹង​ផ្តល់​ជូន​នូវ​ឱកាស​ជា​ច្រើន​ទៀត​សម្រាប់​អតិថិជន ដើម្បី​ឲ្យ​ពួកគាត់​ទទួល​បាន​អត្រា​ការ​ប្រាក់​កាន់​តែ​ខ្ពស់​ ក៏​ដូចជា​មាន​ឱកាស​ឈ្នះ​ជាមួយ​នឹង​កម្មវិធី Maybank Supermarket Sweep។

 

ការ​ផ្សង​សំណាង​បន្ត​ទៀត នឹង​ត្រូវ​ប្រកាស​នៅ​ចុង​បញ្ចប់​នៃ​យុទ្ធនាការ ដើម្បី​ជ្រើស​រើស​អ្នក​ឈ្នះ​បន្ថែម​សម្រាប់​កម្មវិធី Maybank Supermarket Sweep លើក​ទី​​២ ដែល​ចំនួន​អ្នក​មាន​សំណាង​ គឺ​អាស្រ័យ​លើ​ចំនួន​អ្នក​ចុះ​ឈ្មោះ​​ដែល​យើង​នឹង​ទទួល​បាន​នៅ​ពេល​យុទ្ធនាការ​បញ្ចប់៕

 

អតិថិជន​ធនាគារ Maybank ឈ្នះ​ការ​ទិញ​ទំនិញ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ទៅ ៣០០០ ដុល្លារ

 

អតិថិជន​ធនាគារ Maybank ឈ្នះ​ការ​ទិញ​ទំនិញ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ទៅ ៣០០០ ដុល្លារ

 

អត្ថបទ៖ ពាណិជ្ជកម្ម