Selena Gomez បាញ់ Justin Bieber ម៉ា​ឆ្ងាញ់​លើ Instagram

តារា​ចម្រៀង​ល្បី Selena Gomez បាន​សរសេរ​ពាក្យ​ឌឺដង​ឲ្យ​អតីត​មិត្ត​ប្រុស​ Justin Bieber បន្ទាប់​ពី​តារា​ប្រុស​រូប​នេះ​បាន​បង្ហោះ​រូប​ខ្លួន​ឯ​ជាមួយ​មិត្ត​ស្រី​ថ្មី Sophia Richie វ័យ​១៧​ឆ្នាំ​លើ​បណ្ដាញ​សង្គម Instagram កាល​ពី​ចុង​សប្ដាហ៍​។

 

Selena Gomez បាញ់ Justin Bieber ម៉ា​ឆ្ងាញ់​លើ Instagram

 

ក្រោយ​ពី​បាន​ឃើញ​​រូប Justin និងSophia តារា​ស្រី​វ័យ​២៤​ឆ្នាំ​​បាន​​ចូល​ទៅ Comment​សារ​ខ្លី​ន័យ​បញ្ឆិតបញ្ឆៀង​ទៅ​ឲ្យ​អតីត​មិត្ត​ប្រុស​ខ្លួនលើ Instagram ថា​៖”ប្រសិន​បើ​អ្នក​មិន​អាច​ដោះស្រាយ​​ការ​ដែល​គេ​​ស្អប់ គួរ​បញ្ឈប់​បង្ហោះ​រូប​មិត្ត​ស្រី​របស់​អ្នក (ពិត​ជា​អស់​សំណើច)។ រូប​នឹង​វា​ពិសេស​សម្រាប់​តែ​អ្នក​ទាំង​ពីរ​ទេ។ កុំ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​អ្នក​ខក​ចិត្ត។ ពួក​គេ​ស្រឡាញ់​អ្នក”។

 

យ៉ាងណាក្ដី ប៉ុន្មាន​នាទី​ក្រោយ​ម​ក​ Comment​ របស់ Selena Gomezត្រូវ​បាន​លុប​ចោល​វិញ តែ​វា​បាន​ក្លាយ​ជា​រឿង​ដែល​​គេ​​កំពុង​ចាប់​អារម្មណ៍​បាត់​ទៅ​ហើយ។ ត្បិត​តែ​មួយ​រយៈ​នេះ Bieber ទាក់ទង​​មាន​មិត្ត​ស្រី​ច្រើន ប៉ុន្តែ​មិន​ទាន់​មាន​នរណា​ម្នាក់​ដែល​គេ​ដក់​ចិត្ត​ខ្លាំង​ដូច​អតីត​មិត្ត​ស្រី Selena Gomez​ នៅ​ឡើយ​ទេ៕

 

Selena Gomez បាញ់ Justin Bieber ម៉ា​ឆ្ងាញ់​លើ Instagram

 

ចុចអាន៖Justin Bieber បង្ហាញ​អា​អូន​តូច​សាជាថ្មី នៅ​លើ​កោះ Hawaii

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ tmz