តូតា សម្ងំ​ហាត់​ក្បាច់​រាំ​ដើម្បី​ទៅ​សម្ពោធ​រឿង​នៅ​ថៃ

តួ​ឯក​ស្រី​ក្នុង​រឿង ​”ចន្ទ្រា” ម៉ាក សែនសូនីតា បាន​ថ្លែង​មក​កាន់​ Sabay ថា​ ខ្លួន​កំពុង​សម្ងំ​ហាត់​ក្បាច់​រាំ​ដើម្បី​ចូល​រួម​ការ​សម្ពោធ​ភាពយន្ត​ថ្មី​របស់​នាង​នៅ​ឯ​ប្រទេស​ថៃ​។

 

តូតា សម្ងំ​ហាត់​ក្បាច់​រាំ​ដើម្បី​ទៅ​សម្ពោធ​រឿង​នៅ​ថៃ

 

តូតា បាន​លើក​ឡើង​ថា​៖ នាង​កំពុង​តែ​ត្រៀម​ខ្លួន​ដើម្បី​ទៅ​សម្ពោធ​រឿង​”ចន្ទ្រា” នៅ​ថ្ងៃ​ទី​៤​ខែ​ក្រោយ​នេះ​ហើយ​។ ​”រឿង”​ចន្ទ្រា”​ ហ្នឹង​គឺ​យើង​ទៅ​សម្ពោធ​នៅ​ប្រទេស​ថៃ​មុន​ហើយ​បាន​យើង​មក​សម្ពោធ​នៅ​ខ្មែរ​តាម​ក្រោយ​ នៅ​ខ្មែរ​យើង​សម្ពោធ​ថ្ងៃ​ទី​៨​ខែ​កញ្ញា​”។ តួ​ឯក​ស្រី​ក្នុង​រឿង​”ចន្ទ្រា” បាន​បន្ត​ថា៖​ សម្រាប់​ក្បាច់​រាំ​វិញ​នាង​បាន​ត្រៀម​យ៉ាង​ពិសេស​ព្រោះ​នាង​បាន​​ចំណាយ​​ពេល​វេលា​ជា​ច្រើន​និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​សម្រាប់​ការ​សម្ដែង​ក្បាច់​រាំ​នៅ​ថៃ​លើក​នេះ។

 

តូតា សម្ងំ​ហាត់​ក្បាច់​រាំ​ដើម្បី​ទៅ​សម្ពោធ​រឿង​នៅ​ថៃ

 

រឿង “ចន្ទ្រា” ត្រូវ​បាន​ផលិត​ឡើង​​ប្រកបដោយ​បច្ចេកទេស​ខ្ពស់ និង​មាន​រូបភាព​ច្បាស់​ល្អ​កម្រិត 4.5K ព្រម​ទាំង​មាន​តារា​ល្បី​ៗ​បួន​ជំនាន់​ចូល​រួម​សម្ដែង​ជាមួយ​គ្នា មាន​ដូចជា​អ្នកនាង ចន ចន័្ទលក្ខិណា ម៉ាក សែន​សូនីតា ទេព រិន្ទដារ៉ូ និង​តារា​ល្បី​ៗ​ជាច្រើន​រូប​ទៀត៕

 

អត្ថបទ៖ SAMEDY