តួ​​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” បែក​ពី​គូ​ស្នេហ៍​​​ក្រោយ​រួម​រស់​​ជាង​១០​ឆ្នាំ

មាន​វត្តមាន​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​មួយ​នា​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ជើង​ចាស់ Kathy Chow បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ចែក​ផ្លូវ​ជា​មួយ​មិត្ត​ប្រុស​ដែល​បាន​រស់​នៅ​ជាមួយ​គ្នា​ជាង​១០​ឆ្នាំ​ហើយ។

 

តួ​​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” បែក​ពី​គូ​ស្នេហ៍​​​ក្រោយ​រួម​រស់​​ជាង​១០​ឆ្នាំ

 

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​នេះ តារា​សម្ដែង​រៀម​ច្បង Kathy Chow បាន​បង្ហាញ​មុខ​នៅ​ទីក្រុង​តៃប៉ិ​ប្រទេស​តៃវ៉ាន់​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ម៉ាក​គ្រឿង​សំអាង​កូរ៉េ​មួយ។ ស្លៀក​ពាក់​សិចស៊ី​និង​មាន​សម្រស់​ស្រស់​ស្អាត​​បើ​ទោះ​បី​ជា​មាន​វ័យ​៤៩​ឆ្នាំ​ហើយ​ក៏​ដោយ អគ្គមហេសី​​យ៉ាង​របស់​រឿង “The Empress of China” បាន​ឆ្លើយ​ថា​ស្នេហា​មិន​បាន​ជួយ​ឲ្យ​សម្រស់​របស់​នាង​នៅ​ក្មេង​ជាង​វ័យ​នោះ​ទេ​ព្រោះ​ខ្លួន​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ​មិត្ត​ប្រុស​ដែល​ធ្លាប់​ជ្រក​ក្រោម​ដំបូល​ជាមួយ​គ្នា​បាន​១០​ឆ្នាំ​ទៅ​​ហើយ។ “វា​មិន​បាន​ជួយ​អ្វី​ដល់​ខ្ញុំ​នោះ​ទេ ព្រោះ​ពួក​យើង​បាន​បែក​គ្នា​រួច​ហើយ”។ តារា​កើត​ឆ្នាំ ១៩៦៦​ឲ្យ​ដឹង។ គួរ​បញ្ជាក់​ផង​ដែរថា អតីត​មិត្ត​ប្រុស​របស់​សិល្បករ​ចាស់​វ័យ​នេះ​គឺ​ជា​អ្នក​ជំនួញ​មួយ​រូប​ដែល​មាន​ត្រកូល Liu ហើយ​មាន​វ័យ​ក្មេង​ជាង Kathy ៧​ឆ្នាំ៕

 

តួ​​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” បែក​ពី​គូ​ស្នេហ៍​​​ក្រោយ​រួម​រស់​​ជាង​១០​ឆ្នាំ

តួ​​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” បែក​ពី​គូ​ស្នេហ៍​​​ក្រោយ​រួម​រស់​​ជាង​១០​ឆ្នាំ

 

តួ​​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” បែក​ពី​គូ​ស្នេហ៍​​​ក្រោយ​រួម​រស់​​ជាង​១០​ឆ្នាំ

 

តួ​​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” បែក​ពី​គូ​ស្នេហ៍​​​ក្រោយ​រួម​រស់​​ជាង​១០​ឆ្នាំ

 

តួ​​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” បែក​ពី​គូ​ស្នេហ៍​​​ក្រោយ​រួម​រស់​​ជាង​១០​ឆ្នាំ

 

តួ​​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” បែក​ពី​គូ​ស្នេហ៍​​​ក្រោយ​រួម​រស់​​ជាង​១០​ឆ្នាំ

 

តួ​​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” បែក​ពី​គូ​ស្នេហ៍​​​ក្រោយ​រួម​រស់​​ជាង​១០​ឆ្នាំ

 

តួ​​រឿង “មហិច្ឆតា​អ៊ូម៉ីនាង” បែក​ពី​គូ​ស្នេហ៍​​​ក្រោយ​រួម​រស់​​ជាង​១០​ឆ្នាំ

 

ចុចអាន៖កុំកុំ​នៅ​តែ​ច្បាំង​មិន​រអា​បើ​ទោះ​ជា​ងងឹត​ភ្នែក​ក្នុង “Star Wars” វគ្គ​ថ្មី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖jaynestars