អ្នក​បុរីកីឡា​៤​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ

កម្លាំង​អាជ្ញាធរ​ខណ្ឌ​៧មករា ចាប់​ស្ត្រី​អ្នក​បុរីកីឡា ដែល​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដាក់​រថយន្ត​នាំ​ទៅ​អធិការដ្ឋាន​ខណ្ឌ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦។

ចំណែក​នៅ​ឯ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ឯ​ណោះ​វិញ ពុំ​មាន​ធ្វើ​យុទ្ធនាការ​នេះ​ទេ ប៉ុន្តែ​មាន​មន្ត្រី និង​សកម្មជន​បក្ស​នេះ​មួយ​ចំនួន បាន​ស្លៀក​ពាក់​ពណ៌​ខ្មៅ និង​បង្ហោះ​សារ​គាំទ្រ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​បង្ហោះ​រូបថត​លោក​ដែល​មាន​ស្លៀកពាក់​ខោ​អាវ​ពណ៌​ខ្មៅ និង​ភ្ជាប់​ជាមួយ​សារ​នៅ​លើ​គណនី​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​ថា៖ "រៀងរាល់​ថ្ងៃ​ច័ន្ទ ពួក​យើង​គាំទ្រ និង​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​មនសិការ ព្រម​ទាំង​ឲ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​គណបក្ស​នយោបាយ និង​សកម្មជន​សិទ្ធិ​មនុស្ស"។

អ្នក​បុរីកីឡា ៤​នាក់ ត្រូវ​បាន​កម្លាំង​របស់​អាជ្ញាធរ​ខណ្ឌ​៧មករា ចាប់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​១៥ សីហា នេះ ខណៈ​ដែល​ពួកគេ​បម្រុង​នឹង​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​សិទ្ធិ​មនុស្ស និង​មន្ត្រី​គ.ជ.ប។

អ្នក​បុរីកីឡា ដែល​មិន​ព្រម​ទទួល​យក​សំណង​ពី​អាជ្ញាធរ​ជិត ១០​នាក់ មាន​គម្រោង​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ នៅ​អគារ​ទី​៩ នៃ​បុរីកីឡា ប៉ុន្តែ​ពួកគេ​មិន​ទាន់​ទាំង​បាន​ជួប​ជុំ​គ្នា​ផង ស្រាប់​តែ​កងកម្លាំង​អាជ្ញាធរ​ចុះ​មក​ឃាត់ និង​ចាប់ខ្លួន​ពួក​គេ​ដាក់​រថយន្ត​នាំ​ទៅ​អធិការដ្ឋាន​ខណ្ឌ​៧មករា​តែ​ម្ដង។

ចំណែក​នៅ​ឯ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ឯ​ណោះ​វិញ ពុំ​មាន​ការ​ប្រមូល​ផ្ដុំ​ធ្វើ​យុទ្ធនាការ​នេះ​ទេ ប៉ុន្តែ​មន្ត្រី និង​សកម្មជន​បក្ស​នេះ​មួយ​ចំនួន បាន​ស្លៀក​ពាក់​ពណ៌​ខ្មៅ និង​បង្ហោះ​សារ​គាំទ្រ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​មួយរូប គឺ​លោក អេង ឆៃអ៊ាង បាន​បង្ហោះ​រូបថត​លោក​ដែល​មាន​ស្លៀកពាក់​ខោ​អាវ​ពណ៌​ខ្មៅ និងភ្ជាប់​ជាមួយ​សារ​នៅ​លើ​គណនី​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​ថា៖ "រៀងរាល់ ​ថ្ងៃ​ច័ន្ទ ពួក​យើង​គាំទ្រ និង​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​មនសិការ ព្រម​ទាំង​ឲ្យ​មាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​គណបក្ស នយោបាយ និង​សកម្មជន​សិទ្ធិ​មនុស្ស"។

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ត្រូវ​ផ្ដួចផ្ដើម​ឡើង​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មន្ត្រី​អង្គការ ​សិទ្ធិ​មនុស្ស ៤​នាក់ និង​មន្ត្រី គ.ជ.ប ម្នាក់ ដែល​​ជាប់​ឃុំ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ជុំវិញ​ការ​​ចោទ​ប្រកាន់​របស់ អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែល​ត្រូវ​បាន​គេ​ចោទ​ថា ​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

ថ្ងៃ​ទី​ច័ន្ទ ទី​១៥ ខែ​សីហា នេះ គឺ​ជា​សប្ដាហ៍​ទី​១៥ ហើយ នៃ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។