ប្រយ័ត្ន ទ្វារមាស រួម​តូច​

ការរួមតូចនៃទ្វារមាស គឺជាភាពស្តើង ស្ងួត និងការរលាកនៃជញ្ជាំងទ្វារមាស ដោយសារតែការថយចុះនៃអ័រម៉ូន Estrogen នៅក្នុងរាងកាយ។ ការរួមតូចរបស់ទ្វារមាស ច្រើនកើតឡើង បន្ទាប់ពីការអស់រដូវ ប៉ុន្តែ វាក៏អាចកើតឡើង នៅអំឡុងពេលបំបៅដោះកូន ឬនៅពេលណាមួយ ដែលការផលិតអ័រម៉ូន Estrogen ធ្លាក់ចុះ នៅក្នុងរាងកាយ។

ការរួមតូចរបស់ទ្វារមាស ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ អ្នកអាចជួបប្រទះ រោគសញ្ញានៅទ្វារមាស និងផ្លូវទឹកនោមដូចជា ៖
•    ទ្វារមាសស្ងួត
•    ការរលាកទ្វារមាស
•    ការធ្លាក់សពីទ្វារមាស
•    រមាស់នៅប្រដាប់ភេទ
•    ក្រហាយ នៅពេលនោម
•    ការនោមជាបន្ទាន់
•    ការឆ្លងមេរោគថែមទៀត លើផ្លូវបង្ហូរនោម
•    ការនោមដោយអត់ដឹងខ្លួន
•    ការហូរឈាមតិចៗ បន្ទាប់ពីរួមភេទ
•    មិនមានភាពសុខស្រួល នៅពេលរួមភេទ
•    ការថយចុះទឹករំអិលពីទ្វារមាស នៅអំឡុងពេលមានសកម្មភាពផ្លូវភេទ
•    ការឡើងខ្លី ហើយតឹងនៃរន្ធទ្វារមាស។

យោងតាមការប៉ាន់ស្មាន ជិតពាក់កណ្តាល នៃស្ត្រីអស់រដូវ មានការរួមតូចនៃទ្វារមាស។ ស្ត្រីជាច្រើនមានភាពខ្មាស់អៀន ក្នុងការពិភាក្សាជាមួយគ្រូពេទ្យ។
អ្នកគួរធ្វើការណាត់ជួប ជាមួយគ្រូពេទ្យ ប្រសិនបើអ្នក មានការឈឺចាប់ នៅពេលរួមភេទ ហើយមិនអាចដោះស្រាយបាន ដោយការប្រើផលិតផលផ្តល់ជាតិសំណើមទ្វារមាស ឬទឹករំអិល ឬប្រសិនបើអ្នក មានសញ្ញាមិនធម្មតានៅទ្វារមាស ដូចជា ការធ្លាក់ឈាម ការធ្លាក់ស ការរលាក ឬ ការឈឺចាប់ នៅទ្វារមាស៕

ប្រយ័ត្ន ទ្វារមាស រួម​តូច​

ប្រភព ៖ cen

  • ប្រយ័ត្ន ទ្វារមាស រួម​តូច​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:ចំនេះដឹង
Tags: