​លោក សម រង្ស៊ី បញ្ជាក់ថា ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែធ្វើការ​យ៉ាងសកម្ម​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្មីៗ​នេះ​បាន​បញ្ជាក់ថា ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែធ្វើការ​យ៉ាងសកម្ម​ដែល​បេសកកម្ម​នេះ​នឹង​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ជោគជ័យ​នាពេលខាងមុខ ហើយ​វា​ក៏​ជាការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ គឺ​ការជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​តាមរយៈ​ការបោះឆ្នោត​នាពេលខាងមុខ​។​

លោក សម រង្ស៊ី បាន​បញ្ជាក់ថា ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តព្រៃវែង បាននិងកំពុង​ចូលរួម​រៀបចំ​ផលិត​ស្លាក​សញ្ញា​សង្គ្រោះ​ជាតិ ដើម្បី​ត្រៀម​លើក​នៅតាម​មូលដ្ឋាន​របស់ខ្លួន នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តព្រៃវែង​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា សកម្មភាព​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តព្រៃវែង​កើតចេញពី​ឆន្ទៈ និង​ស្នាដៃ​ក្នុង​កិច្ចការ​សង្គម ការពង្រឹង​សមត្ថភាព ដើម្បី​ចូលរួមចំណែក​ក្នុងការ​អ​ភ​វិ​ឌ្ឍ​ប្រទេសជាតិ​របស់​យើង​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏បាន​បញ្ជាក់ដែរថា នៅ​ខេត្តបាត់ដំបង សកម្មភាព​គណបក្ស​ស​ង្គ្រោះ​ជាតិ លើក​ស្លាក នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​ស្ថិតក្នុង​តំបន់​ទន្លេសាប​ក៏​កំពុង​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ផងដែរ​។ សកម្មភាព​ទាំងនេះ ដឹកនាំ​ដោយ​លោក ឡុង ប៊ុ​ត្តា តំណាងរាស្ដ្រ​មណ្ឌល​បាត់ដំបង​។ គួរ​បញ្ជាក់ថា យុទ្ធសាស្ត្រ​នយោបាយ និង​សកម្មភាព​នយោបាយ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវគេ​សង្កេតឃើញថា​មានការ​គាំទ្រ​កាន់តែ​ច្រើនឡើងៗ​ពី​សំណាក់​ប្រជាពលរដ្ឋ ពិសេស​យុវជន​បាន​គាំទ្រ​គោលនយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តព្រៃវែង​ដែល​បាន​ចូលរួម​រៀបចំ​ផលិត​ស្លាក​សញ្ញា​សង្គ្រោះ​ជាតិ ដើម្បី​ត្រៀម​លើក​នៅតាម​ភូមិ​-​ឃុំ​មូលដ្ឋាន​របស់ខ្លួន​។ ក្នុងនាម​ជា​អ្នកដឹកនាំ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជំរុញ​ឲ្យ​យុវជន​បង្កើត​ឲ្យ​បាន​នូវ​ស្នាដៃ​មួយ​សម្រាប់​មូលដ្ឋាន​របស់ខ្លួន ដែល​កើតចេញពី​ទឹកចិត្ត កើតចេញពី​ការលះបង់ កើតចេញពី​ការចូលរួម នោះ​នៅ​មូលដ្ឋាន​នឹង​ចាប់ផ្តើម​មានការ​អភិវឌ្ឍ​បន្តិច​ម្តងៗ​៕

13934735_1188491727880957_6687459310359959524_n 13938397_1188491871214276_299032168692375193_n 13895561_1165688943487837_2439614970387477350_n 13921174_1165688950154503_1307580303975954703_n