តុលាការកោះហៅ​មន្រ្តីអាដហុក​ម្នាក់​ទៀត​ និពន្ធដោយ : ថ្មីៗ       August-15-2016, 11:12 am         224

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តុលាការកោះហៅ​មន្រ្តីអាដហុក​ម្នាក់​ទៀត​អ្នកស្រី ឆន សុគន្ធាចៅក្រ​ម​ស៊ើប​សួរ​នៃ​សាលាដំបូងរាជ​ធានីភ្នំពេញ បាន​សម្រេច​កោះហៅអ្នកស្រី ឆន សុគន្ធា ជាប្រធានផ្នែកស្រ្តីនិង​កុមាររបស់សមាគមអាដហុក មកសាក​សួរ​ នៅ​ថ្ងៃទី ២៤ ខែ​សីហា​ ខាង​មុខ។

អ្នក​នាំពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ លោក លី សុផាន់ណា ប្រាប់អ្នកកាសែត​តាមរយៈTelegram ថា លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើប​សួរ​នៃ​សាលាដំបូង​រាជ​ធានីភ្នំពេញ កោះហៅ​អ្នក​ស្រី ឆន សុគន្ធា មកសាកសួរ​ក្នុងនាមជាសាក្សី​ទាក់ទងសំណុំរឿង​សូកប៉ាន់សាក្សី ដែលតុលាការ​បានចោទប្រកាន់​មន្រ្តីអាដហុក​ ៤ រូបកន្លងមកនេះ។ ហើយការសាកសួរទៅ​លើ​មន្រ្តីអាដហុកថ្មីនេះ នឹងធ្វើឡើង​នៅម៉ោង ៩​ ព្រឹក​ថ្ងៃទី ២៤ ខែសីហា។

 ​គឺ លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី  ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេចចោទ​ប្រកាន់​ និង​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ ​។  អ្នកទាំង ៤ នាក់នេះ តុលាការ​បាន​ចោទ​ប្រកាន់ពី​បទ​​សូក​ប៉ាន់​សាក្សី​ទាក់​ទង​នឹង​រឿងរ៉ាវ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ សំណុំរឿងនេះ ក៏តុលាការ​ដំបូង​រាជ​ធានីភ្នំពេញ ​បានចោទ​ប្រកាន់ដូច​គ្នាចំពោះ​អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ផងដែរ។