លេចធ្លាយវីដេអូផ្លូវការណ៍របស់ Samsung ដំណើរការលើ OS Tizen ដំបូងគេ

លេចធ្លាយវីដេអូផ្លូវការណ៍របស់ Samsung ដំណើរការលើ OS Tizen ដំបូងគេ

កន្លងមកយើងធ្លាប់តែឃើញ ស្មាតហ្វូន និង ថេប្លេត ដំណើរការ Android, iOS, Windows Phone, និង​ BlackBerry OS ប៉ុន្តែថ្ងៃនេះប្រាកដជាប្លែកព្រោះថ្មីៗនេះ លេចលឺថា Samsung បានបង្កើត OS ផ្ទាល់ខ្លួនដែលមានឈ្មោះថា Tizen OS ។ ជាមួយគ្នានេះដែរ Samsung ក៏ធ្លាប់បានបង្ហើបប្រាប់ដល់មហាជនរួចមកហើយដែរ នៅក្នុងព្រឹត្តិការណ៍ដាក់បង្ហាញ Note 7 ថាខ្លួននឹងបញ្ចេញស្មាតហ្វូនថ្នាក់មធ្យមមួយម៉ូដែលមានឈ្មោះ Samsung Z2 ដែលដំណើរការលើប្រព័ន្ធប្រត្តិប្បត្តការ Tizen OS ជំនាន់ថ្មីនៅពេលដ៏ខ្លីខាងមុខ។

Image: លេចធ្លាយវីដេអូផ្លូវការណ៍របស់ Samsung ដំណើរការលើ OS Tizen ដំបូងគេ

ដោយឡែក​សម្រាប់​ថ្ងៃនេះ​ក៏​បាន​ធ្លាយ​ចេញ​វី​ដេ​អូ​ជា​ផ្លូវ​ការណ៍​ដែល​បាន​បង្ហាញ​ពី​រូបរាង​ពិតប្រាកដ​ គុណសម្បត្តិ​ រួម​ជាមួយ​មុខងារ​មួយ​ចំនួន​របស់​ Samsung​ Z2​ ក្នុង​អន​ឡាញ​រយះ​ពេល​ 1:41​ វិនាទី​។​ តាម​វី​ដេ​អូ​នេះ​បង្ហាញ​ថា​ Samsung​ Z2​ មាន​រូបរាង​ និង​រចនាបថ​ស្រស់​ស្អាត​រលើបរលោង​បែប​ “stylish​ design”​ ដោយ​មាន​តួរ​ស្រោប​ដោយ​ជ័រ​ផ្លា​ស្ទីក​នៅ​ផ្នែក​ខាងក្រោយ​ និង​មាន​ស៊ុប​ជុំវិញ​ជា​លោ​ហះ​។​ ក្នុង​វី​ដេ​អូ​បង្ហាញ​ទៀត​ថា​ Samsung​ Z2​ បំពាក់​ដោយ​បន្ទះ​ឈី​ប​ដែល​មាន​អង្គ​គណនា​ប្រភេទ​ Quad-Core​ មាន​ល្បឿន​ប្រតិបត្តិការ​ 1.5​ GHz​ និង​បំពាក់​ដោយ​បច្ចេកវិទ្យា​សន្សំ​សំចៃ​ទិន្នន័យ​អ៊ី​ន​ធើ​ណិ​ត​ “Ultra​ Data​ Saving​ Mode”​ ថែម​ទៀត​ផង​។​

Image: លេចធ្លាយវីដេអូផ្លូវការណ៍របស់ Samsung ដំណើរការលើ OS Tizen ដំបូងគេ

សម្រាប់​កាមេរ៉ា​ក្រោយ​វិញ​គឺ​មាន​ទំហំ​ 5.0​ មេ​ហ្គា​ភិ​ច​សែ​ល​ជាមួយ​អំ​ពូ​ល​ LED​ flash​ មួយ​គ្រាប់​ និង​មុខ​ទំហំ​ 3.0​ មេ​ហ្គា​ភិ​ច​សែ​ល​។​
Samsung​ Z2​ បំពាក់​ដោយ​កញ្ចក់​អេ​ក្រង់​ទំហំ​ 4.0”​ AMOLED,​ មាន​រ៉េ​ម​ទំហំ​ 1​ GB,​ ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ 8GB,​ ថ្ម​កំលាំង​ 1,500mAh​ និង​ដំណើរការ​ដោយ​ Tizen​ OS​ v2.4​ ដែល​មាន​ដំឡើង​មក​ស្រាប់​ដូច​ជា​កម្មវិធី​ WhatApp​ និង​ Facebook​ ជាដើម​។​ ទោះបីជា​បែកធ្លាយ​ចេញ​វី​ដេ​អូ​បង្ហាញ​ជា​ផ្លូវ​ការណ៍​យ៉ាងណា​ក្តី​យើង​ក៏​មិន​ទាន់​ដឹង​ច្បាស់​ថា​ Samsung​ នឹង​ប្រកាស​ចេញ​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​ជា​ផ្លូវ​ការណ៍​នៅ​ថ្ងៃ​ណា​ខែ​ណា​នៅឡើយ​ទេ​ គឺ​គ្រាន់តែ​ដឹង​ថា​វា​នឹង​បង្ហាញ​វត្ត​មាននៅ​លើ​ទឹកដី​អាហ្វ្រិក​ខាងត្បូង​ និង​ឥណ្ឌា​ឆាប់ៗ​នេះ​។


---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
លេចធ្លាយវីដេអូផ្លូវការណ៍របស់ Samsung ដំណើរការលើ OS Tizen ដំបូងគេ

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
លេចធ្លាយវីដេអូផ្លូវការណ៍របស់ Samsung ដំណើរការលើ OS Tizen ដំបូងគេ

ចុះថ្ងៃទី 15 ខែសីហា ឆ្នាំ 2016 ម៉ោង 11:00 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ