Hacker​ ​​ប្រើ​កូន​សោ​តម្លៃ​មិន​ដល់ ៤០ ដុល្លារ ដោះ​សោ​រថយន្ត​​​ ​Volkswagen​ យ៉ាង​ងាយ​

ទិន្នន័យ​ដ៏​រសើប​លើ​រថយន្ត​ ​Volkswagen​ ​កំពុង​ផ្សព្វផ្សាយ​ពេញ​ពិភពលោក​ ​ក្រោយ​អ្នក​ស្រាវជ្រាវ​មក​ពី​សកលវិទ្យាល័យ​ ​ Birmingham​ ​រក​ឃើញ​ថា​ រថយន្ត​របស់​ក្រុមហ៊ុន​នេះ​ប្រមាណ​ ​១០០​ ​លាន​គ្រឿង​មាន​ប្រព័ន្ធ​សោ​សុវត្ថិភាព​ខ្សោយ។

 

Hacker​ ​​ប្រើ​កូន​សោ​តម្លៃ​មិន​ដល់ ៤០ ដុល្លារ ដោះ​សោ​រថយន្ត​​​ ​Volkswagen​ យ៉ាង​ងាយ​

 

យោង​តាម​ទិន្នន័យ​នោះ​ ​Hacker​ ​អាច​ធ្វើ​ការ​ដោះ​សោ​លើ​បណ្ដា​រថយន្ត​ ​Volkswagen​ ​ដែល​ផលិត​ពី​ឆ្នាំ​ ​១៩៩៥​ ដោយ​​គ្រាន់​ប្រើ​ឧបករណ៍​រំខាន​រលក​សញ្ញា​ដែល​មាន​តម្លៃ​តែ​ ​៤០​ ​ដុល្លារ។

 

Hacker​ ​​ប្រើ​កូន​សោ​តម្លៃ​មិន​ដល់ ៤០ ដុល្លារ ដោះ​សោ​រថយន្ត​​​ ​Volkswagen​ យ៉ាង​ងាយ​

​ឧបករណ៍​រំខាន​រលក​សញ្ញា

 

ការ​រក​ឃើញ​នោះ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ​ឧបករណ៍​រំខាន​រលក​សញ្ញា​ដែល​ ​Hacker​ ​ប្រើ​ក៏​មាន​សមត្ថភាព​អាច​ដោះ​សោ​រថយន្ត​ជា​ច្រើន​ផ្សេង​ទៀត​ដែល​មាន​ដូច​ជា​ ​Audi, Ford, Mitsubishi, Nissan, Skoda, Alfa Romeo, Citroen, Fiat, Opel និងPeugeot ៕

 

អាន​បន្ត​ ​៖​ ម៉ូតូ​​​កម្រផលិតត្រឹម​ ១០០ គ្រឿង​​ តម្លៃ​ចាប់​ពី​ ៣៧ម៉ឺន ដុល្លារ​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​carbuzz