សារ៉ាយ សក្ខណា ​សម្ពោធ​ហាងកែ​សម្ផស្ស ក្រោយ​ចេះ​ជំនាញ​​ពី​អាមេរិក

កាលពី​ម្សិលមិញ​នេះ​អតីត Freshie girl អ្នកនាង សារ៉ាយ សក្ខណា បាន​សម្ពោធ​ហាង​កែសម្ផស្ស​មួយ​នៅ​ម្ដុំ​រង្វង់​មូល​ទួលគោក ដោយ​ក្នុង​ពេល​នោះ​បាន​បញ្ជាក់​ថា ​សមិទ្ធផល​នេះ បាន​មក​ពី​ជំនាញ ដែល​នាង​រៀន​ចេះ​ចាំ គ្រា​នាង​ស្នាក់នៅ​​អាមេរិក​​ជា​មួយ​ស្វាមី​កន្លង​មក។

 

 

ក្នុង​ពេល​ឱកាស​នោះ​ដែរ​អ្នកម្ដាយ​កូន​មួយ​ខាងលើ​បាន​ឆ្លៀតឱកាស​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ពី​​ការ​រៀន​សូត្រ និង​ដំណើរ​ការ​បើក​​ហាង​ដែល​មាន​ឈ្មោះ​ថា “ហ្ស៊ីណូ”​តែម្ដង។ “ហាង​នេះ​គឺជា​គំនិត​រកស៊ី​របស់​ស្វាមី​ខ្ញុំ និង​មាន​​ការ​ចូលហ៊ុន​គ្នា​រវាង​ស្វាមី​ខ្ញុំ​ និង​មិត្តភ័ក្ដិ​គាត់​ដែល​​នៅ​អាមេរិក ហើយ​ហាង​នេះ​ទៀត​ ក៏​​​ឈ្មោះហាង​នៅ​ទី​នោះ​​​ស្រាប់​ដែរ។”

 

តារា​ស្រី​វ័យ ២៧ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ បន្ទាប់ពី​បើក​ហាង​រួច​នាង​ក៏​មិន​បាន​នៅ​មើល​ការ​ខុស​ត្រូវ​ដិតដល់​ទេ ព្រោះ​ត្រូវ​ត្រឡប់​ទៅ​ទឹកដី​មហា​អំណាច​យោធា​វិញ។ ទោះ​ជា​យ៉ាង​ណា សក្ខណា បាន​បញ្ជាក់​ថា​ នាង​នឹង​ឡើង​ចុះ​ស្រុក​ខ្មែរ​ដើម្បី​គ្រប់គ្រង​ហាង ហើយ​ឆ្លៀត​ពេល​នៅ​អាមេរិក​រៀន​ភាសា​អង់គ្លេស និង​រៀន​ពី​វិធី​កែសម្ផស្ស​នេះ​បន្ថែម។

 

ក្នុង​ពិធី​សម្ពោធ​ហាង សារ៉ាយ សក្ខណា  បាន​អញ្ជើញ​​​អ្នក​សិល្បៈ ព្រម​ជា​មួយ​អ្នក​ជំនាញ​កែ​សម្ផស្ស​​តាម​បណ្តា​គ្លីនិក​ល្បី​ៗ​ក្នុង​ប្រទេស​កម្ពុជា​ចូលរួម​ទៀត​ផង៕

 

សារ៉ាយ សក្ខណា ​សម្ពោធ​ហាងកែ​សម្ផស្ស ក្រោយ​ចេះ​ជំនាញ​​ពី​អាមេរិក

 

 សារ៉ាយ សក្ខណា ​សម្ពោធ​ហាងកែ​សម្ផស្ស ក្រោយ​ចេះ​ជំនាញ​​ពី​អាមេរិក

 

សារ៉ាយ សក្ខណា ​សម្ពោធ​ហាងកែ​សម្ផស្ស ក្រោយ​ចេះ​ជំនាញ​​ពី​អាមេរិក

 

  សារ៉ាយ សក្ខណា ​សម្ពោធ​ហាងកែ​សម្ផស្ស ក្រោយ​ចេះ​ជំនាញ​​ពី​អាមេរិក

 

សារ៉ាយ សក្ខណា ​សម្ពោធ​ហាងកែ​សម្ផស្ស ក្រោយ​ចេះ​ជំនាញ​​ពី​អាមេរិក

 

អត្ថបទ៖ទ្រី រ៉ាវី