“Suicide Squad” រក​ចំណូល​​​លើស​​គុណ​នឹង​២​នៃ​ប្រាក់​ផលិត​ ត្រឹម​២​សប្ដាហ៍

ក្នុង​សប្ដាហ៍​ទី​២​នៃ​ការ​ចាក់​បញ្ចាំង​ ខ្សែ​ភាពយន្ត​វីរបុរស “Suicide Squad” របស់​ផលិតកម្ម Warner Bros. អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន​ពី​ពិភពលោក​ ពោល​គឺ​ច្រើន​ជាង​​គុណ​នឹង​២​នៃ​ប្រាក់​ផលិត​ឯណោះ។

 

“Suicide Squad” រក​ចំណូល​​​លើស​​គុណ​នឹង​២​នៃ​ប្រាក់​ផលិត​ ត្រឹម​២​សប្ដាហ៍

 

ភាពយន្ត​ដែល​សម្ដែង​ដោយ​តារា​ស្រី Margot Robbie បាន​រក​ចំណូល​២៤២,៥​លាន​ដុល្លារ​​ពី​ទីផ្សារ​ភាពយន្ត​អន្តរជាតិ និង​២២២,៨៧​លាន​ដុល្លារ​ពី​ការ​បញ្ចាំង​នៅ​អាមេរិក​ ចំនួន​នេះ​​សរុប​ទាំង​ពីរ​សប្ដាហ៍​នៃ​ការ​បញ្ចាំង។​ បើ​សរុប​​ចំនួន​ទឹក​ប្រាក់​ទាំង​ពីរ​នេះ​បញ្ចូល​គ្នា​ស្មើ​នឹង​៤៦៥,៣៧ដុល្លារ ខណៈ​ដែល​​ទឹក​លុយ​ក្នុង​ការ​ផលិត​រឿង “Suicide Squad” ចំណាយ ត្រឹម​​១៧៥​លាន​ដុល្លារ​ប៉ុណ្ណោះ។

 

​ទិន្នន័យ​នេះ​​បញ្ជាក់​ថា ត្រឹម​២​សប្ដាហ៍​រឿង​ដែល​ដឹកនាំ​ដោយ​លោក David Ayer រក​ចំណូល​លើ​គុណ​នឹង​២​នៃ​ប្រាក់​ផលិត​រឿង​បាត់​ទៅ​ហើយ។ រឿង​ពិសេស​មួយ​ទៀត​ បច្ចុប្បន្ន ​“Suicide Squad” កំពុង​ឈរ​លើ​កំពូល​តារា​ភាពយន្ត Box Office ដោយ​នៅ​ពី​លើ​រឿង “​Sausage Party” របស់​ផលិតកម្ម Sony៕

 

“Suicide Squad” រក​ចំណូល​​​លើស​​គុណ​នឹង​២​នៃ​ប្រាក់​ផលិត​ ត្រឹម​២​សប្ដាហ៍

 

ចុចអាន៖មើល​មុខ​ពិត​តួ​អង្គ​សំខាន់​ៗ​ក្នុង​រឿង “Suicide Squad” ពិត​ជា​ប្លែក

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ forbes

​​