យើងទាំងអស់គ្នា​គួរ​ញ៉ាំ​ប៉ោម​ពណ៌​បៃតង ឲ្យ​បាន​ច្រើន​

ផ្លែប៉ោម គឺជាផ្លែឈើដែលមានការពេញនិយម ទទួលទានច្រើនណាស់នៅទូទាំងពិភពលោក។ តាមពិត ផ្លែឈើមួយនេះ អាចជួយសម្រួលដល់ការរំលាយអាហារ និងបង្ការជំងឺធ្មេញពុក ព្រមទាំងលុបបំបាត់ក្លិនមាត់អាក្រក់ថែមទៀតផង។ ពាក្យមួយឃ្លាដែលគេតែងនិយាយថា “មួយថ្ងៃញ៉ាំផ្លែប៉ោមមួយផ្លែ មិនបាច់មានគ្រូពេទ្យព្យាបាលជំងឺ” បានធ្វើឲ្យមនុស្សយើងភាគច្រើន គិតទៅលើផ្លែប៉ោមពណ៌ក្រហម ព្រោះវាអាចជួយកាត់បន្ថយ ការលើសសម្ពាធឈាមបាន។ ទោះបីជាយ៉ាងណាក៏ដោយ ផ្លែប៉ោមពណ៌បៃតង បែរជាមិនត្រូវបានគេយកចិត្តទុកដាក់ច្រើនទៅវិញ។

ពិតណាស់ ប៉ោមពណ៌បៃតង សម្បូរទៅដោយវីតាមីន A, C និង K ហើយក៏ជាប្រភពដ៏ល្អនៃជាតិដែក ប៉ូតាស្យូម កាល់ស្យូម អង់ទីអុកស៊ីដង់ និង Flavonoids ផងដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួន ដែលអ្នកគួរតែញ៉ាំផ្លែប៉ោមពណ៌បៃតង ឲ្យបានទៀងទាត់។

ពង្រឹងដល់សុខភាពសួត
ការសិក្សារកឃើញថា ការញ៉ាំផ្លែប៉ោមពណ៌បៃតងជាទៀងទាត់ អាចកាត់បន្ថយការប្រឈមជំងឺហឺតបាន ព្រោះវាសម្បូរសារធាតុ Flavonoids។ អ្នកស្រាវជ្រាវបាននិយាយទៀតថា សារធាតុមួយនេះ ពិតជាជួយកាត់បន្ថយ ការប្រឈមជំងឺហឺតមែន។ ក្រៅពីនេះ ផ្លែប៉ោមពណ៌បៃតង ត្រូវបានគេរកឃើញថា  ជួយកាត់បន្ថយការប្រឈម ជំងឺមហារីកសួត លើមនុស្សស្រីរហូតដល់ ២១ ភាគរយ។

បង្ការការកកឈាមខុសប្រក្រតី
ផ្លែប៉ោមពណ៌បៃតង មានសារធាតុ Rutin ដែលអាចជួយការពារ ការកកឈាមខុសប្រក្រតី។ សារធាតុមួយនេះ អាចទប់ស្កាត់អង់ស៊ីម ដែលធ្វើឲ្យកកឈាមខុសរបៀបបាន។ អ្នកស្រាវជ្រាវនិយាយថា សារធាតុនេះ អាចជួយប្រឆាំងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលដែរ។ ការញ៉ាំទឹកផ្លែប៉ោមពណ៌បៃតង ឬញ៉ាំផ្លែឈើនេះទាំងមូល នឹងជួយធ្វើឲ្យមានសុខភាពកាន់តែល្អ។

បង្កើនការរំលាយអាហារ
ផ្លែប៉ោមពណ៌បៃតងល្អបំផុត ក្នុងការរំលាយអាហារ ដែលអាចជួយបង្ការការហើមពោះ និងច្រោះជាតិពុលពីក្នុងក្រពះបាន ព្រោះថាវាសម្បូរជាតិសរសៃ។ ម្យ៉ាងទៀត វាអាចប្រើជាអាហារសម្រន់ដ៏ល្អបំផុត ដើម្បីបំបាត់ការឃ្លានខ្លាំងបាន។

ពង្រឹងដល់សុខភាពឆ្អឹង និងបង្ការជំងឺពុកឆ្អឹង
រឿងនេះមានប្រយោជន៍ ជាពិសេស សម្រាប់ស្ត្រីដែលចូលចិត្តញ៉ាំផ្លែប៉ោមពណ៌បៃតងតែម្តង ព្រោះវាសម្បូរជាតិប៉ូតាស្យូម វីតាមីន K និងកាល់ស្យូម។ ការសិក្សារកឃើញថា វីតាមីន K អាចជួយបង្ការជំងឺពុកឆ្អឹងលើមនុស្សស្រី និងពង្រឹងដល់សុខភាពឆ្អឹងទាំងមូលទៀត។

ទប់ស្កាត់ស្បែកចាស់មុនអាយុ
ដូចអ្វីដែលខ្ញុំបានបញ្ជាក់ពីខាងដើមអញ្ជឹងថា ផ្លែប៉ោមពណ៌បៃតង គឺជាប្រភពដ៏ល្អមួយនៃវីតាមីន C, A និងអង់ទីអុកស៊ីដង់។ ដែលសារធាតុទាំងនេះ នឹងជួយទប់ស្កាត់អាការៈ នៃភាពចាស់របស់ស្បែក និងថែរក្សាស្បែកឲ្យមើលទៅ មានសុខភាពល្អតែម្តង។

ថែរក្សាភ្នែក
បើសិនជាអ្នកកំពុងតែស្វែងរកមធ្យោបាយ ដើម្បីថែរក្សាភ្នែក និងចង់ឲ្យភ្នែកមានសុខភាពល្អ តាមបែបធម្មជាតិនោះ ផ្លែប៉ោមពណ៌បៃតង គឺជាមធ្យោបាយដ៏ល្អបំផុត ព្រោះវាផ្ទុកទៅដោយវីតាមីន A ដែលអាចថែរក្សា និងការពារភ្នែកអ្នកបាន។

ព្យាបាលជំងឺទឹកនោមផ្អែម
គ្រូពេទ្យនិយាយថា ផ្លែប៉ោមពណ៌បៃតង មានជាតិស្ករតិចជាងគេ តែមានជាតិសរសៃច្រើន បើសិនជាប្រៀបធៀប នៃផ្លែប៉ោមពណ៌ក្រហម ហើយក៏អាចជួយកាត់បន្ថយ ការប្រឈមជំងឺទឹកនោមផ្អែមប្រភេទទី២បានទៀត។ ចូរចាំថា ដើម្បីទទួលបានប្រយោជន៍ច្រើន ពីផ្លែប៉ោមពណ៌បៃតង គួរតែញ៉ាំវាទាំងសម្បក។

បង្ការជំងឺបេះដូងសរសៃឈាម
តាមរយៈការញ៉ាំផ្លែប៉ោមពណ៌បៃតង និងអាហារផ្សេងៗទៀត ដែលសម្បូរសារធាតុ Flavonoids អ្នកអាចកាត់បន្ថយ ការប្រឈមជំងឺបេះដូងសរសៃឈាម បានរហូតដល់ ៣៥ ភាគរយ។ ការសិក្សាផ្សេងទៀតបានរកឃើញថា ស្ត្រីដែលញ៉ាំទាំងផ្លែប៉ោមពណ៌ក្រហម និងបៃតងរាល់ថ្ងៃនោះ ពួកគេអាចកាត់បន្ថយ ការកើតជំងឺគាំងបេះដូងពី ១៣ ទៅ ២២ ភាគរយដែរ។ នេះដោយសារតែផ្លែឈើមួយនេះ មានសមត្ថភាពបញ្ចុះកូឡេស្តេរ៉ុល អាក្រក់ក្នុងឈាម៕

យើងទាំងអស់គ្នា​គួរ​ញ៉ាំ​ប៉ោម​ពណ៌​បៃតង ឲ្យ​បាន​ច្រើន​

ប្រភព៖ cen

  • យើងទាំងអស់គ្នា​គួរ​ញ៉ាំ​ប៉ោម​ពណ៌​បៃតង ឲ្យ​បាន​ច្រើន​已关闭评论
  • 18 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:ចំនេះដឹង
Tags: