នេះ​ជា​ពេល​អាក្រក់​បំផុត​ ដែល​សម្រេច​ចិត្ត​ទិញ​ផលិតផល​ Apple ថ្មី

ប្រសិន​បើ​អ្នក​គិត​ថា​នេះ​ជា​ពេល​វេលា​ល្អ​សម្រាប់​ទិញ​ផលិតផល​ Apple ថ្មី​ នោះ​ការ​គិត​​របស់​អ្នក​គឺ​ខុស​ទាំង​ស្រុង។ ស្រប​ពេល​ដែល​រដូវ​​ស្លឹក​ឈើ​ជ្រុះ​ខិត​ចូល​មក​ដល់​ មាន​ផលិតផល​ Apple ​ជា​ច្រើន​នឹង​ទទួល​ការ​អាប់ដេត​ថ្មី។

 

@ iPhone

 

នេះ​ជា​ពេល​អាក្រក់​បំផុត​ ដែល​សម្រេច​ចិត្ត​ទិញ​ផលិតផល​ Apple ថ្មី

 

នៅ​សល់​រយៈ​ពេល​មិន​យូរ​ទេ​ iPhone ជំនាន់​ថ្មី​របស់​ Apple នឹង​បង្ហាញ​រូបរាង​ឡើង ហេតុ​នេះប្រសិន​បើ​ iPhone ចាស់​ អ្នក​នៅ​អាច​ប្រើ​ការ​បាន​គួរ​រង់ចាំ​បន្តិច​សិន។ ពេល​ដែល​ iPhone ជំនាន់​ថ្មី​បង្ហាញ​ខ្លួន​ iPhone ជំនាន់​មុន​​​ដែល​មាន​គុណភាព​ល្អ​ដូច​ជា iPhone 6 ឬ 6s នឹង​ធ្លាក់​តម្លៃ​ ដូច​នេះ​គួរ​រង់​ចាំ​ដូរ​យក​ iPhone ជំនាន់​ចាស់​នោះ​ ឬ​ បើ​មាន​លទ្ធភាព​ដូរ​យក​ iPhone ជំនាន់​ថ្មី​ដែល​មាន​មុខងារ​ថ្មី​ៗ​ពិសេសៗ​ តែ​ម្ដង​ទៅ។

 

​​​​​​​​​​​​​​​@ MacBook

 

នេះ​ជា​ពេល​អាក្រក់​បំផុត​ ដែល​សម្រេច​ចិត្ត​ទិញ​ផលិតផល​ Apple ថ្មី

 

​ប្រសិន​បើ​អ្នក​មាន​ MacBook Air ឬ MacBook Pro ដែល​មាន​សភាព​រាង​ចាស់​ ហើយ​ចង់​ប្ដូរ​ថ្មី​នៅ​ពេល​នេះ​ គួរ​ណា​កុំ​ទាន់​ដូរ​ គួរ​តែ​រង់ចាំ​បន្តិច​ទៀត។​ បើ​តាម​ការ​រាយ​ការ​មួយ​ចំនួន​ឲ្យ​ដឹង​ថា​ MacBook Pro ជំនាន់​ថ្មី​នឹង​មាន​​រូបរាង​ស្ដើង​ជាង​មុន រួម​ទាំង​មាន​ Keyboard ជំនាន់​ថ្មី​អាច​បញ្ជា​ប្រតិបត្តិការ​ច្រើន​យ៉ាង​ ពិសេស​ជាង​ជំនាន់​មុន។

 

@ Mac

 

នេះ​ជា​ពេល​អាក្រក់​បំផុត​ ដែល​សម្រេច​ចិត្ត​ទិញ​ផលិតផល​ Apple ថ្មី

 

iMac ជំនាន់​ចុង​ក្រោយ​មាន​អាយុ​កាល​ជិត​មួយ​ឆ្នាំ​ទៅ​ហើយ​ ហើយ​រំពឹង​ថា​សមត្ថភាព​របស់​វា​នឹង​អាប់ដេត​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​ នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ខាង​មុខ​នេះ។ ត្បិត​ថា​ការ​អាប់ដេត​លើក​នេះ​អាច​នឹង​មិន​ខុស​ប្លែក​​ពី​ជំនាន់​មុន​ខ្លាំង​ ប៉ុន្តែ​គួរ​ណា​តែ​រង់ចាំ​ប្រសិន​បើ​ចង់​ប្រើ​ iMac ដែល​ Apple មាន​​បន្ថែម​ចំណុច​ពិសេស។

 

នេះ​ជា​ពេល​អាក្រក់​បំផុត​ ដែល​សម្រេច​ចិត្ត​ទិញ​ផលិតផល​ Apple ថ្មី

 

បន្ទាប់​មក​ទៀត​គឺ​ Mac Pro។ Mac Pro ហាក់​មិន​បាន​ទទួល​ការ​អាប់ដេត​ថ្មី​ពី​ Apple អស់​យូរ​ឆ្នាំ​ ហើយ​គេ​រំពឹង​ថា​ការ​អាប់ដេត​ថ្មី​លើ​ Mac Pro នឹង​ធ្វើ​ឡើង​ឆាប់ៗ។

 

@ Apple Watch

 

នេះ​ជា​ពេល​អាក្រក់​បំផុត​ ដែល​សម្រេច​ចិត្ត​ទិញ​ផលិតផល​ Apple ថ្មី

 

​ចាប់​តាំង​ពី​ចេញ​លក់​បាន​ជិត​មួយ​ឆ្នាំ​កន្លះ​ Apple Watch នៅ​មិន​ទាន់​ទទួល​បាន​កំណែ​ទម្រង់​ថ្មី​នៅ​ឡើយ​ទេ។ ដូច​នេះ​ប្រសិន​បើ​ចង់​​​ប្រើ​​ Apple Watch គួរ​រង់ចាំ​ទិញ​យក​ជំនាន់​ថ្មី​ ដែល​អាច​ចេញ​តំណាល​គ្នា​ជា​មួយ​នឹង​ iPhone ជំនាន់​ថ្មី៕

 

ចុច​អាន៖ មុខងារ​បង្កប់​​៦​លើ​ iPhone ងាយ​ៗ​​​​​ជួយ​អ្នក​​បាន​ច្រើន

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Business Insider​​​​