អាមេរិក បន្ត​នាំ​មុខ ខណៈ​អង់​គ្លេស ឡើង​មក​ឈរ​លេខ​២ ចិន​ធ្លាក់​​មក​លេខ​៣ ពី​ការ​ឈ្នះ​មេ​ដាយ​នៅ Rio 2016

(ក្រុងរីយ៉ូ)៖ ក្រុមអត្តពលិករបស់មហាអំណាចអាមេរិក នៅតែបន្តនាំមុខពីការឈ្នះមេដាយបានច្រើនជាងគេនៅក្នុង ព្រឹត្តិការណ៍ Rio Olympic Games 2016 ស្របពេលដែលអង់គ្លេស ឡើងមកលេខ២ វិញ ដោយរុញច្រានចិន ធ្លាក់ ទៅលេខ៣ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦ នេះ (ម៉ោងនៅកម្ពុជា)។

usainthelead1

តាមរយៈគេហទំព័រ Rio 2016 បានឲ្យដឹងថា អាមេរិក បន្តនាំមុខដាច់ដដែលក្នុងចំណោម ៤ប្រទេសដែលឈ្នះមេដាយ បានច្រើនជាងគេរួមមាន អាមេរិក ចិន អង់គ្លេស និងរុស្ស៊ី ដោយបានឈ្នះបានមេដាយសរុបរហូតដល់ ៦៧គ្រឿង (មាស២៦ ប្រាក់២១ និងសំរឹទ្ធ២១) តាម​ពី​ក្រោយ​ដោយ​អង់​គ្លេស ឈ្នះ​មេ​ដាយ​សរុប​បាន ៣៨​គ្រឿង ចិន​ធ្លាក់​មក​លេខ៣ វិញ ឈ្នះមេដាយសរុបបាន ៤៥គ្រឿង តែមេដាយប្រាក់បាន១៣គ្រឿង ខណៈដែលអង់គ្លេស ឈ្នះមេដាយប្រាក់ បាន១៦គ្រឿង។

usainthelead2

គិតមកដល់ពេលនេះ មានអត្តពលិកមកពី ៦៦ប្រទេសហើយបានឈ្នះមេដាយនៅ Rio 2016 ជាមួយនឹងមេដាយសរុប ចំនួន ៤៩៣គ្រឿង (មាស​១៥៩ ប្រាក់​១៥៩ និង​សំរឹទ្ធ​១៧៥) ក៏បានធ្វើការបំពាក់ដល់អត្តពលិករួចរាល់ហើយដែរ ដោយ​កម្ម​វិធី​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៦ ទើប​ចប់​៕

ប្រភព៖ Khmertalking

The post អាមេរិក បន្ត​នាំ​មុខ ខណៈ​អង់​គ្លេស ឡើង​មក​ឈរ​លេខ​២ ចិន​ធ្លាក់​​មក​លេខ​៣ ពី​ការ​ឈ្នះ​មេ​ដាយ​នៅ Rio 2016 appeared first on CamboSport.