កម្លាំង​មិនធម្មតា​មែន​! ស្ត្រី​រុស្ស៊ី​ម្នាក់​ប្រើ​កម្លាំង​អូសទាញ​ឧទ្ធម្ភាគចក្រ​ទម្ងន់ ៨.៦ តោន (VDO)

ស្ត្រីជនជាតិរុស្ស៊ីម្នាក់ បានធ្វើឲ្យពិភពលោកកោតសរសើរយ៉ាងខ្លាំង ក្រោយកំណត់ត្រាពិភពលោកថ្មីៗនេះ ដែលនាងបានប្រើកម្លាំងបាយពិតៗអូសទាញឧទ្ធម្ភាគចក្រទម្ងន់ ៨.៦ តោន ១ គ្រឿង ស្ថិតវាលអាកាសមួយកន្លែងក្នុងទីក្រុង Tyumen ។

នាង Oksana Kosheleva អាយុ ៣៣ ឆ្នាំ មកពីទីក្រុង Irkutsk ខេត្ត Siberia ប្រទេសរុស្ស៊ី ដែលបានគ្រប់គ្រងផ្លាស់ទី និងទាញឧទ្ធម្ភាគចក្រ Mi-8 បានចម្ងាយ២-៣ ម៉ែត្រ នៅលើផ្លូវកៅស៊ូ បានធ្វើឲ្យទស្សនិកជនទះដៃហ៊ោផ្តល់កម្លាំងចិត្តកងរំពង ចំពោះភាពអច្ឆរិយៈរបស់នាង ។

គួរបញ្ជាក់ថា វាមិនមែនជាលើកដំបូងទេ ដែលស្ត្រីអ្នកលើកទម្ងន់រូបនេះ បានចលនាមធ្យោបាយដឹកជញ្ជូននេះ ។ កាលពីឆ្នាំ ២០១៤ Kosheleva បានគ្រប់គ្រងទាញរថយន្តប្រើអគ្គីសនីរត់លើផ្លូវដែក១គ្រឿង ដែលមានទម្ងន់ដល់ទៅជិត ១៩ តោន នៅចម្ងាយផ្លូវ ៤ ម៉ែត្រ ៕


Related Posts