មិត្តភាព​ដ៏​ចម្លែក​រវាង​សត្វ​ទា និង​ក្មេងប្រុស​អាយុ ១០ ឆ្នាំ​

មិត្តភាពដ៏ចម្លែករវាងក្មេងប្រុស Jonny អាយុ ១០ ឆ្នាំ និងសត្វទា Nibbles ធ្វើឲ្យមនុស្សគ្រប់ៗគ្នាមានភ្ញាក់ផ្អើល នឹកស្មានមិនដល់ ។

តាមការឲ្យដឹង, សត្វទាឈ្មោះ Nibbles បានស្គាល់ម្ចាស់របស់វា Jonny តាំងពីវាទើបកើតចេញពីពងមកម្លេះ ។ ចាប់តាំងពីពេលនោះមក ពួកគេទាំង២តែងប្រឡែងលេងជាមួយគ្នារៀងរាល់ថ្ងៃ ។ Jonny តែងទទួលទាន, គេង និងនាំ Nibbles ទៅដើរលេងជាមួយវាគ្រប់ពេលវេលា ។

ម្តាយរបស់ Jonny ឲ្យដឹងថា Nibbles ថែមទាំងនៅរម្លឹកកូនប្រុសគាត់ឲ្យធ្វើលំហាត់នៅផ្ទះ បន្ទាប់ពីវាបានឃើញ Jonny លេងច្រើនពេក ។ Jonny តែងថើប Nibbles មុនពេលទៅសាលារៀន និងពេលត្រលប់មកដល់ផ្ទះវិញ ។

ម្តាយរូបនោះឲ្យដឹងទៀតថា Nibbles ត្រូវបានស្លៀកខោទ្រាប់ពិសេសមួយ ព្រោះវាច្រើនជិះលើរថយន្ត ឬ ឡើងលើគ្រែជាប្រចាំ ។ ហើយវាជាសត្វឆ្លាត និងស្រឡាញ់ម្ចាស់យ៉ាងខ្លាំង ៕

 


Related Posts