Ancelotti ​ជួយ​ Bayern ឈ្នះ​ Dortmund លើក​ពាន​ DFL Supercup

ក្រុម​ជើង​ឯក​ Bundesliga ​របស់​អាល្លឺម៉ង់​ Bayern Munich ​​ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ថ្មី​ Carlo Ancelotti ​បាន​យក​​ឈ្នះ​​ Borussia Dortmund ​២-០ ក្នុង​ការ​ប្រកួត​ពានរង្វាន់​ DFL Supercup ​កាល​ពី​យប់​មិញ។

 

Ancelotti ​ជួយ​ Bayern ឈ្នះ​ Dortmund លើក​ពាន​ DFL Supercup
២គ្រាប់​របស់​ក្រុម​យក្ស​អាល្លឺម៉ង់​ Bayern យប់​មិញ​ ​រក​បាន​ដោយ​ Arturo Vidal ​នាទី​ទី​៥៨ និង​​ខ្សែ​ប្រយុទ្ធ​ Thomas Mueller ​នាទី​៧៩។

 

Ancelotti ​បាន​បើក​សករាជ​ជាមួយ​ក្រុម​ Bayern ដោយ​អាច​​ជួយ​ឲ្យ​ក្រុម​ឈ្នះ​ពាន​ DFL Supercup​ ជា​លើក​ដំបូង​ ​គិត​តាំង​ពី​ឆ្នាំ​២០១២​មក បន្ទាប់​ពី​អតីត​អ្នកចាត់ការ​ Pep Guardiola ​ចាញ់​៣​ឆ្នាំ​ជាប់ៗ​គ្នា (២០១៣ ចាញ់​ Dortmund ៤-២, ២០១៤ ចាញ់​ Dortmund ​២-០ និង​២០១៥ ចាញ់​ Wolfsburg ៥-៤ ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ក្រោយ​បញ្ចប់​លទ្ធផល​ស្មើ​ ១-១)៕

 

Ancelotti ​ជួយ​ Bayern ឈ្នះ​ Dortmund លើក​ពាន​ DFL Supercup

 

Ancelotti ​ជួយ​ Bayern ឈ្នះ​ Dortmund លើក​ពាន​ DFL Supercup

 

Ancelotti ​ជួយ​ Bayern ឈ្នះ​ Dortmund លើក​ពាន​ DFL Supercup

 

Ancelotti ​ជួយ​ Bayern ឈ្នះ​ Dortmund លើក​ពាន​ DFL Supercup

 

Ancelotti ​ជួយ​ Bayern ឈ្នះ​ Dortmund លើក​ពាន​ DFL Supercup

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail