សញ្ញា​ស្មាន​មិន​ដល់ ៩ បញ្ជាក់ថា​អ្នកនឹង​អាយុ​វែង​

ព័ត៌មានទាំងឡាយខាងក្រោមនេះ នឹងឲ្យអ្នកដឹងថាខ្លួនពុំសូវមានជំងឺតម្កាត់ និងអាយុវែងជាងអ្នកដទៃ ឬ អត់

១- កើតពេលម្តាយនៅក្មេង

តាមពួកអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យឈីកាហ្គោ, ប្រសិនកើតពេលម្តាយនៅក្មេង (ក្រោម ២៥ ឆ្នាំ) អ្នកមានទ្វេដងលទ្ធភាពអាយុវែងដល់ ១០០ ឆ្នាំ ។ ពួកអ្នកស្រាវជ្រាវចាត់ទុកថា នេះជាពេលគុណភាពពងល្អបំផុត ដើម្បីបង្កកំណើត កូនកើតមកនឹងមានសុខភាពល្អ ពុំសូវឈឺស្កាត់ ។

២- ដើរជាប្រចាំ
ពួកអ្នកវិទ្យាសាស្ត្រឲ្យដឹងថា ដើរប្រមាណ ៣០ នាទី រាល់ថ្ងៃ អាយុវែងជាង ៤ ដង ប្រៀបនឹងអ្នកមិនដើរ មិនចំពោះថារូបរាងទំហំយ៉ាងដូចម្តេច ។ ទន្ទឹមនោះ ស្ត្រីលើសទម្ងន់អាចកែប្រែប្រសើរឡើងសុខភាពបេះដូង ដោយវិធីបង្កើតទម្លាប់ដើរប្រមាណ ១០ នាទី ក្នុង១ថ្ងៃ ។

៣- មានជើងមាំមួន
ជើង១គូមាំមួន ជួយសរីរាង្គតុល្យភាព, វៀសវៃ និងស្វិតស្វាញជាង ។ ពេលចាស់ទៅ រឿងនេះជាកូនសោជួយបន្ថយហានិភ័យដួល និងរបួស, ពិសេសគឺបាក់ឆ្អឹងកណ្តៀតក្អម ។ តាមការស្រាវជ្រាវ, ២០% នៃអ្នកជំងឺត្រូវបាក់ឆ្អឹងកណ្តៀតក្អម បាត់បង់ជីវិតក្នុងរង្វង់១ឆ្នាំ ដោយសារការវិវត្តន៍ប្រែប្រួលពីរបួស ។

៤- មានទំនាក់ទំនងមិត្តភក្តិល្អ

បណ្ឌិត Micah Sadigh សាស្ត្រាចារ្យចិត្តសាស្ត្រនៅសកលវិទ្យាល័យ Cedar Crest ឲ្យដឹងថា ទំនាក់ទំនងល្អជាមួយមិត្តភក្តិ ជួយប្រឆាំងតបភាពតានតឹង ។ ពេលអ្នកលុះទៅក្នុងស្ថានភាពនេះ ប្រព័ន្ធអង្គបក្ខដិបក្ខនឹងថមថយ និងបង្រួញអាយុពី ៤ ទៅ ៨ ឆ្នាំ ។

៥- ចេះទទួលយការប្រឈម
អ្នកមានចរិតវិន័យ, ចេះទទួលយកការប្រឈមនឹងអាយុវែង និងមានហានិភ័យកើតជំងឺ Alzheimer ទាបជាងអ្នកផ្សេង ៨៩% ។ ពេលអ្នកប្រមូលផ្តុំធ្វើការ ប្រើប្រាស់ប្រាជ្ញា, ចេះវិធីបង្កើតគោលដៅ, ខួរក្បាលត្រូវបានរំញោច និងរីកចម្រើនសម្មភាពជាប្រចាំ ។

៦- ជាមេផ្ទះពូកែ
ដោយគ្រាន់តែធ្វើកិច្ចការផ្ទះជាប្រចាំ ដូចជាបូមធូលី, ជូតផ្ទះ ឬ រៀបចំផ្ទះសំបែងប្រមាណ ១ ម៉ោង យើងអាចដុតបំផ្លាញមធ្យមប្រមាណ ២៨៥ កាឡូរី, ធ្វើឲ្យថយចុះហានិភ័យបាត់បង់ជីវិតដល់ ៣០% ។ នេះជាលទ្ធផលស្រាវជ្រាវលើមនុស្ស ៣០២ នាក់ មានអាយុពី ៧០ ទៅ ៨០ ឆ្នាំ ។

៧- ជានិច្ចកាលមានអារម្មណ៍ថាខ្លួនក្មេងជាងអាយុ
បណ្ឌិត Jacqui Smith សាស្ត្រាចារ្យចិត្តសាស្ត្រនៅសកលវិទ្យាល័យ Michigan ឲ្យដឹងថា អារម្មណ៍នៅក្មេងមានទំនាក់ទំនងជិតស្និទ្ធជាមួយភាពមាំមួនរបស់រាងកាយ ។ វាស្តែងចេញភាពសុទិដ្ឋិនិយម និងថាមវ័ន្ត ដើម្បីយើងឆ្លងផុតការសាកល្បង, តានតឹង និងបង្កើនប្រព័ន្ធអង្គបដិបក្ខ ។

៨- អស់រដូវយឺត
ការស្រាវជ្រាវបង្ហាញថា ស្ត្រីអស់រដូវយឺតក្រោយអាយុ ៥ ឆ្នាំ កម្រមានហានិភ័យកើតជំងឺសរសៃឈាមបេះដូង ។ ដូច្នេះ គេមានលទ្ធភាពអាយុវែងជាងអ្នកឆាប់អស់រដូវ ។

៩- មិនស្រមុក
ស្រមុកជាសញ្ញាមួយរបស់ការផ្អាកដង្ហើមពេលគេង ក្នុងរយៈពេលខ្លី ។ ក្នុងច្រើនករណីស្រមុកអាចកើតឡើងពី ៦០ ទៅ ៧០ ដង ក្នុង១ថ្ងៃ ។ ផ្អាកដង្ហើមពេលគេងបង្កការលើសឈាម, បាត់ការចងចាំ, ឡើងទម្ងន់ និងរោគផ្លូវចិត្ត ។ ការស្រាវជ្រាវមួយក្នុងរង្វង់ ១៨ ឆ្នាំ បានរកឃើញថា អ្នកមិនស្រមុកអាយុវែងជាង ប្រៀបនឹងអ្នកស្រមុកជាប្រចាំរាល់យប់ ៕


Related Posts