មន្រ្តីពន្ធដារសាខាខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី «ការអនុវត្តប្រមូលពន្ធប្រថាប់ត្រា» ឲ្យមានតម្លាភាព

(កំពង់ធំ)៖ សាខាពន្ធដាខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី «ការអនុវត្តប្រមូលពន្ធប្រថាប់ត្រា» ក្រោមអធិបតីភាព លោក ហួន វ៉ាន់និត អភិបាលរងខេត្ត និងលោក អោម ចន ប្រធាននាយកដ្ឋានច្បាប់វិវាទ និងស្ថិតិនៃអគ្គនាយដ្ឋាន ពន្ធដារ ដោយមានការចូលរួមពី មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តមន្ទីរដែនសូរិយោដីនគររូបនីយកម្ម និងសំណង់ អាជ្ញាធរក្រុង ស្រុក ភូមិបាល ក្រុងស្រុកនិង អាជ្ញាធរ ឃុំ សង្កាត់ប្រមាណជាង ១៥០នាក់ ។

មន្រ្តីពន្ធដារសាខាខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី «ការអនុវត្តប្រមូលពន្ធប្រថាប់ត្រា» ឲ្យមានតម្លាភាព

ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំស្តីពី «ការអនុវត្តប្រមូលពន្ធប្រថាប់ត្រា» គឺធ្វើឡើង ជាការឆ្លើយតប ក្នុងការកំណែទម្រង់ របស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ សេវាជូន ប្រជាពលរដ្ឋឲ្យបានសមស្រប និងទាន់ពេលវេលា ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។

លោក ជឹម សុវណ្ណ ប្រធានសាខាពន្ធដារខេត្ត បានធ្វើរបាយការណ៍ទាក់ទងនិងការផ្សព្វផ្សាយនូវបទបញ្ញត្តិ ស្តីពីសារពើពន្ធនិងលិខិត បទដ្ឋាននានា ដែលពាក់ព័ន្ធប្រថាប់ត្រា លើការ ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចនទ្រព្យ និងការផ្ទេរកម្មសិទ្ធិមធ្យោបាយដឹកជញ្ជូន ព្រមទាំងកិច្ចដំណើរការនិងយន្តការប្រមូលពន្ធសំដៅជំរុញឲ្យមានការគាំទ្រនិងពង្រឹង កិច្ចសហការ ឲ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរ សំដៅបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធនិងផ្តល់សេវាជូនប្រ ជាពលរដ្ឋដែលជា កម្មសិទ្ធិករ ឬអ្នកកាន់កាប់អចលនទ្រព្យ និងកម្មសិទ្ធិករ មធ្យោបាយដឹកជញ្ជូនឲ្យកាន់តែប្រសើរឡើង។

មន្រ្តីពន្ធដារសាខាខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី «ការអនុវត្តប្រមូលពន្ធប្រថាប់ត្រា» ឲ្យមានតម្លាភាព

លោក ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា នេះសំដៅជំរុញការប្រមូលពន្ធប្រថាប់ត្រាលើការ ផ្ទេរកម្មសិទ្ធិកាន់កាប់ អចលនទ្រព្យ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណេយ្យភាពនិងអស់សក្កានុពល ពិសេសពង្រឹងការប្រមូលពន្ធប្រថាប់ត្រា ចំពោះអចលនទ្រព្យពុំបានចុះបញ្ជី (គ្មានប័ណ្ណកម្មសិទ្ធិ) ដែលអចលនទ្រព្យទាំងនោះបានផ្ទេរ នៅត្រឹម ថ្នាក់ ឃុំ សង្កាត់  ឬ ក្រុង ស្រុក ។
ក្រៅពីនោះ លោក ហួន វ៉ាន់និត ក៏បានស្នើឲ្យអាជ្ញាធរមូលដ្ឋានពិសេសថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់ជួយយកចិត្តទុកដាក់ក្នុងការពង្រឹង កិច្ចសហការជាមួយ សាខាពន្ធដារខេត្តក្នុងការ ជំរុញការប្រមូលពន្ធមួយចំនួនដែលពាក់ព័ន្ធនិងការប្រមូលពន្ធប្រថាប់ត្រាមានពន្ធលើដីធ្លី មិនប្រើប្រាស់ និងពន្ធលើអចលនទ្រព្យ ដែលពន្ធទាំងពីរនេះ មានសក្តានុពលច្រើន ហើយជា គុណប្រយោជន៍ដល់ថវិកាថ្នាក់ក្រោមជាតិ ហើយជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ និងអនុវត្តស្របតាមអភិក្រមបីយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន  គឺធ្វើឲ្យបានធ្វើឲ្យលឿន  និងមានតម្លាភាព៕

មន្រ្តីពន្ធដារសាខាខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី «ការអនុវត្តប្រមូលពន្ធប្រថាប់ត្រា» ឲ្យមានតម្លាភាព មន្រ្តីពន្ធដារសាខាខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី «ការអនុវត្តប្រមូលពន្ធប្រថាប់ត្រា» ឲ្យមានតម្លាភាព មន្រ្តីពន្ធដារសាខាខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី «ការអនុវត្តប្រមូលពន្ធប្រថាប់ត្រា» ឲ្យមានតម្លាភាព មន្រ្តីពន្ធដារសាខាខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី «ការអនុវត្តប្រមូលពន្ធប្រថាប់ត្រា» ឲ្យមានតម្លាភាព មន្រ្តីពន្ធដារសាខាខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី «ការអនុវត្តប្រមូលពន្ធប្រថាប់ត្រា» ឲ្យមានតម្លាភាព មន្រ្តីពន្ធដារសាខាខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី «ការអនុវត្តប្រមូលពន្ធប្រថាប់ត្រា» ឲ្យមានតម្លាភាព មន្រ្តីពន្ធដារសាខាខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី «ការអនុវត្តប្រមូលពន្ធប្រថាប់ត្រា» ឲ្យមានតម្លាភាព

ប្រភព ៖ freshnewsasia

  • មន្រ្តីពន្ធដារសាខាខេត្តកំពង់ធំ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី «ការអនុវត្តប្រមូលពន្ធប្រថាប់ត្រា» ឲ្យមានតម្លាភាព已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:កំសាន្ត
Tags: