ភរិយា​លោក Jay Chou ត្រូវគេ​សង្ស័យថា មាន​ផ្ទៃពោះ​កូន​ទី ២

6 Videos


តាមប្រភពបណ្តាញផ្សព្វផ្សាយរបស់តៃវ៉ាន់ ETTV បានឲ្យដឹងថា ដោយគាប់ជួនគ្នាក្នុងទិវាដឹងគុណឪពុកនោះ គឺកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៦ មានអ្នកសិល្បៈជាច្រើនបាននាំគ្នាបង្ហោះសារនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុកពីរឿងជូនកាដូសម្រាប់ឪពុក ។

ភរិយា​លោក Jay Chou ត្រូវគេ​សង្ស័យថា មាន​ផ្ទៃពោះ​កូន​ទី ២

ចំណែកឯកំពូលតារាចម្រៀងតៃវ៉ាន់លោក ចូវ ជាលូន ហៅ (Jay Chou) ដែលក្រោយពីបានក្លាយជា ឪពុកគេ និងទើបតែបានឆ្លងទិវាដឹងគុណឪពុកជាលើកដំបូងនោះ ក៏មិនខុសពីគេឯងដែរ ដោយបានបង្ហោះរូប គំនូរ ១ ផ្ទាំង ហើយក្រៅពីជូនពរដល់លោកឪពុករបស់មិត្តអ្នកលេងហ្វេសប៊ុកគ្រប់រូបរួចមកក៏បានបន្ថែមថា «កាដូសម្រាប់ទិវាដឹងគុណឪពុក» ចំណែករូបគំនូរដ៏អាថ៌កំបាំងនេះត្រូវបានអ្នកគាំទ្រនាំគ្នាជជែកវែកញែកមិនដាច់ ពីមាត់ដែរ ។

ភរិយា​លោក Jay Chou ត្រូវគេ​សង្ស័យថា មាន​ផ្ទៃពោះ​កូន​ទី ២

ចំពោះមិត្តអ្នកលេងហ្វេសប៊ុកដែលមានភ្នែកមុតបានសង្កេតឃើញថា នៅជ្រុង ១ ប៉ែកខាងស្តាំនៃរូបគំនូរ នោះហាក់ដូចជាមានរូបទារកម្នាក់ ទើបលាន់មាត់ថា មិនមែនជារឿងអាថ៌កំបាំងដែលកាលពី ៣ ខែមុនមិនអាច និយាយប្រាប់បាននោះអី ។ ដូច្នេះគេសង្ស័យថា ភរិយារបស់លោក ចូវ ជាលូន គឺអ្នកស្រី ឃុន លីន ពិតជាមាន ផ្ទៃពោះកូនទី ២ ជាមិនខា ។ ចំពោះពាក្យដែលថា « កាដូសម្រាប់ទិវាដឹងគុណឪពុក » នោះ គឺអ្នកលែងហ្វេសប៊ុក ចង់សំដៅទៅលើកំណើតកូនទី ២ នេះឯង ៕ គ ឡេង

ភរិយា​លោក Jay Chou ត្រូវគេ​សង្ស័យថា មាន​ផ្ទៃពោះ​កូន​ទី ២ភរិយា​លោក Jay Chou ត្រូវគេ​សង្ស័យថា មាន​ផ្ទៃពោះ​កូន​ទី ២ភរិយា​លោក Jay Chou ត្រូវគេ​សង្ស័យថា មាន​ផ្ទៃពោះ​កូន​ទី ២