MV ពីរ​បទ​របស់ លាង សុ​ផា​ឡែ​ន ពិតជា​ប្លែក​អស់ទាស់ (​មាន​វីដេអូ​)

បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ តារាចម្រៀងប្រចាំផលិតកម្មភ្លេងរីខត លាង សុផាឡែន បានចេញបទ ចម្រៀងថ្មីៗជាបន្តបន្ទាប់ ។ ថ្មីៗនេះគេបានឃើញ MV ពីរបទរបស់ លាង សុផាឡែន មានលក្ខណៈប្លែកនិង ទាក់ទាញមិនចាញ់តារាចម្រៀងបរទេសប៉ុន្មានឡើយ ។
MV ពីរ​បទ​របស់ លាង សុ​ផា​ឡែ​ន ពិតជា​ប្លែក​អស់ទាស់ (​មាន​វីដេអូ​)
លាង សុផាឡែន ត្រូវបានគេចាត់ទុកជាតារាចម្រៀង ដែលមានប្រជាប្រិយភាពគួរសមនៅក្នុងផលិត កម្មភ្លេងរីខត ។ ស្របពេលដែលតារាជាច្រើនរីកព្រោងព្រាត លាង សុផាឡែន បានព្យាយាមរិៈរកស្ទីលថ្មីៗដើម្បី ទាក់ទាញ់ចំណាប់អារម្មណ៍ទស្សនិកជន ។ ប៉ុន្តែភាគច្រើនតារារូបនេះចូលចិត្តលេងស្ទីលតាមបែបពួកបស្ចឹម ប្រទេសមិនថា ការតុបតែងខ្លួននិងក្បាច់រាំនោះទេ ។

ថ្មីៗនេះ គេបានឃើញ MV ថ្មីរបស់ លាង សុផាឡែន មាន លក្ខណៈ ប្លែកទាំងការច្រៀងនិងការតុបតែងខ្លួន ដែលមានដូចជាបទ «Fill your heart your cup» និងបទ « Show me love » ។ អ្នកដែលបានឃើញ MV របស់នាង សុទ្ធតែបានសរសើរថា MVពីរបទរបស់ លាង សុផាឡែន ពិតជាប្លែកមិនចាញ់ MV ផន ស្រីខួច និង ទេព បូព្រឹក្ស ដែលបានចេញលក់ កាលពីពេលថ្មីៗនេះឡើយ ។

ក្រៅពីមានការមមាញឹកជាមួយការថតបទចម្រៀងថ្មីៗ លាង សុផាឡែន ក៏មិនភ្លេចនិងបង្ហាញវត្តមាន នៅតាមឆាកប្រគុំតន្ត្រីនៃស្ថានីយទូរទស្សន៍នានានោះទេ ។ ក្រៅពីអាជីពជាតារាចម្រៀង លាង សុផាឡែន ក៏មានដីជាច្រើនហិកតា នៅខេត្តសៀមរាបផងដែរ ៕ ចេនី
MV ពីរ​បទ​របស់ លាង សុ​ផា​ឡែ​ន ពិតជា​ប្លែក​អស់ទាស់ (​មាន​វីដេអូ​)

MV ពីរ​បទ​របស់ លាង សុ​ផា​ឡែ​ន ពិតជា​ប្លែក​អស់ទាស់ (​មាន​វីដេអូ​)

ប្រភព៖ pmhotnews

  • MV ពីរ​បទ​របស់ លាង សុ​ផា​ឡែ​ន ពិតជា​ប្លែក​អស់ទាស់ (​មាន​វីដេអូ​)已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:វីដេអូ
Tags: