ជនជាតិ​ដើម​ភាគ​តិច​ព្នង​២០​សហគមន៍​នៅ​មណ្ឌលគិរី​ចូល​រួម​ប្រជុំ​ទាក់ទង​ឥណទាន​កាបូន

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ចំនួន ២០​សហគមន៍ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវសីមា នា​ខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ សីហា មក​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​នៃ​អង្គការ​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា (WCS) និង​មន្ត្រី​ក្រសួង​បរិស្ថាន ដែល​ធ្វើ​ការងារ​ទាក់ទង​គម្រោង​កាបូន រេដបូក (Carbon Redd+) ឬ​ឥណទាន​កាបូន ដើម្បី​បន្ត​សកម្មភាព​កិច្ចការ​ជីវចម្រុះ​តំបន់ និង​ការ​យក​ថវិកា​ពី​ការ​លក់​ឥណទាន​កាបូន មក​អភិវឌ្ឍន៍​ភូមិ ឃុំ​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​នេះ។

ក្រុមហ៊ុន ឌីសនី (Disney) របស់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា បាន​ចុះ​ហត្ថលេខា​ទិញ​កាបូន រេដបូក នៅ​ដែន​ជម្រក​សត្វព្រៃ​កែវសីមា ក្នុង​តម្លៃ ២,៦​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន។ គម្រោង​ការ​ទិញ​កាបូន​នេះ ក្នុង​កិច្ចសន្យា​រយៈពេល​ពីរ​ឆ្នាំ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។