មន្ត្រី​នៃ​មន្ទីរ​សាធារណការ​ម្នាក់ ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​កុងតឺន័រ​រ​បូស​ធ្ងន់ (​ផុង​លលាដ៍ បាក់ដៃ បាក់ជើង​)

ខេត្តព្រះសីហនុ៖ បុរសម្នាក់មានមុខងារជាមន្ត្រី នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុរបួសធ្ងន់សង្ឃឹមរស់តិចណាស់ ដោយសារជិះម៉ូតូប៉ះជាមួយ រថយន្តកុងតឺន័រមានទិសដៅស្របគ្នាពីភ្នំពេញសំដៅចូលក្រុងព្រះសីហនុ។ ភ្លាមៗគេបានបញ្ជូនតាមរថយន្ត សង្គ្រោះឯកជនទៅកាន់មន្ទីរពេទ្យបង្អែកចំការចេក។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នាវេលាម៉ោង២២ និង១៥នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខអាហារដ្ឋាន ឆឹងហ៊យ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

 

KA-15-08-2016-02

#យោងតាមប្រភព ពីសមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ នី ភេទប្រុស អាយុជាង៥០ឆ្នាំ មានមុខងារជាមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ មានបានរងរបួសធ្ងន់ សង្ឃឹមរស់តុចណាស់ (បាក់ដៃ បាក់ជើង ផុងលលាដ៍) បន្ទាប់ពីជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2E -0210 ទៅប៉ះជាមួយរថយន្តកុងតឺន័រ មួយគ្រឿងមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅស្របគ្នាពីភ្នំពេញ ចូលមកក្រុងព្រះសីហនុ ដែលបន្ទាប់ពីបង្កហេតុរថយន្តនោះបានបើកចូលក្រុងគេចបាត់។

 

KA-15-08-2016-03
បើតាមប្រភពសាក្សីនៅក្បែរកន្លែងកើតហេតុបានអះអាងថា៖ ចំពោះមូលហេតុបង្កឲ្យមានគ្រោះថ្នាក់នេះ គាត់មើលពុំទាន់នោះទេ គ្រាន់តែដឹងថា ភាគីទាំងពីរម៉ូតូ និងរថយន្តកុងតឺន័រមានទិសដៅស្របគ្នាតែប៉ុណ្ណោះ។ប៉ុន្តែទំនងជាគាត់ជិះបុកគូទរថយន្ត ក្រោយកើតហេតុរថយន្តកុងតឺន័រពុំបានឈប់នោះទេ គឺបានបន្ថែមល្បឿនចូលក្រុងដោយពុំមាននណាម្នាក់តាមប្រដេញរថយន្តបង្កនោះទេ ព្រោះម្នាក់ៗរវល់ និងខិតខំតែជួយសង្គ្រោះជនរងគ្រោះ៕ សមុទ្រខៀវ

KA-15-08-2016-05

 

KA-15-08-2016-04