ភាគខាង​ជើងវៀតណាម​ ទទួល​រង​គ្រោះ​ដោយ​ព្យុះ​ភ្លៀង​ទៀតហើយ ​បណ្តាល​ឲ្យ​មនុស្ស ​១១នាក់​ស្លាប់​និង​របួស

ភាគខាង​ជើងវៀតណាម​ ទទួល​រង​គ្រោះ​ដោយ​ព្យុះ​ភ្លៀង​ទៀតហើយ ​បណ្តាល​ឲ្យ​មនុស្ស ​១១នាក់​ស្លាប់​និង​របួស
(ហាណូយ)៖ រំលងមិនទាន់បានកន្លះខែស្រួលបួលផង ព្យុះភ្លៀងថ្មីមួយទៀត ជាប្រភេទព្យុះត្រូពិកកម្រិតបង្គួរ បានបោកបក់ មកលើបណ្តាខេត្តនានានៅភាគខាងជើង និងកណ្តាលប្រទេសវៀតណាម បានបណ្តាលឲ្យមនុស្ស ០៦នាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០១៦។

តាមការអះអាងរបស់ គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជាតិវៀតណាមឲ្យដឹងទៀតថា ភ្លៀងបានធ្លាក់ចុះមក យ៉ាងខ្លាំងជាប់ៗគ្នាអស់រយៈពេលបីថ្ងៃមកហើយ នៅតំបន់ភាគខាងជើង និងកណ្តាលរបស់ប្រទេសវៀតណាម ខណៈដែលទឹកភ្លៀងធ្លាក់នៅកន្លែងខ្លះ មានកម្រិតរហូតដល់ទៅ ២០០-៤០០ មីលីម៉ែត្រឯណោះ។

ខេត្តដែលទទួលរងគ្រោះ និងមានមនុស្សស្លាប់ច្រើនជាងគេនោះគឺ Lao Cai ដែលមានមនុស្សស្លាប់ពីរនាក់ ស្ថិតនៅតំបន់ភ្នំភាគខាងជើងប្រទេស។ ដោយឡែកខេត្តដែលមានមនុស្សស្លាប់មួយចំនួនទៀតមានដូចជា Thai Nguyen, Thanh Hoa និង Dien Bien ជាដើម។ សម្រាប់ការបាក់ដីនៅខេត្ត Yen Bai ភាគខាងជើងប្រទេស ដូចគ្នា ក៏បានបណ្តាលឲ្យមនុស្ស ៣នាក់រងរបួសថែមទៀតដែរ៕

ប្រភព៖ Fresh News

  • ភាគខាង​ជើងវៀតណាម​ ទទួល​រង​គ្រោះ​ដោយ​ព្យុះ​ភ្លៀង​ទៀតហើយ ​បណ្តាល​ឲ្យ​មនុស្ស ​១១នាក់​ស្លាប់​និង​របួស已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:ជីវិតនិងសង្គម
Tags: