អាការៈ ៥ យ៉ាង ដែល​បញ្ជាក់ថា អ្នក​ជា​មនុស្ស​ងាយ​ឈឺ​បំផុត

ប្រព័ន្ធភាពស៊ាំ គឺជារបស់ដែលការពាររាងកាយ មិនឲ្យឆ្លងជំងឺ និងជាតិពុលដូចជា វីរុស បាក់តេរី មេរោគផ្សិត និងប៉ារ៉ាសិតជាដើម។ មានហេតុផលច្រើនណាស់ ដែលអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកចុះខ្សោយ។ ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីអាការៈ ៥ យ៉ាងដែលបញ្ជាក់ថា ប្រព័ន្ធភាពស៊ាំរបស់អ្នក កំពុងតែចុះខ្សោយហើយ។

បើសិនជាអ្នក ងាយនឹងមានជំងឺផ្តាសាយ ក្អក និងឈឺបំពង់កជាញឹកញាប់នោះ វាពិតជាសញ្ញាមួយបញ្ជាក់ថា អ្នកកំពុងតែមានប្រព័ន្ធភាពស៊ាំខ្សោយហើយ។
ម្យ៉ាងវិញទៀត អ្នកក៏ងាយនឹងមានការបង្ករោគនៅផ្លូវដង្ហើមដែរ ទោះបីជាអ្នកញ៉ាំរបស់អ្វី ត្រជាក់តិចតួចក៏ដោយ។ ករណីបែបនេះ គ្រូពេទ្យបានណែនាំថា អ្នកគួរតែចៀសវាងអាហារមានជាតិសាច់ និងញ៉ាំបន្លែឲ្យបានច្រើន ជាពិសេស បន្លែពណ៌បៃតង និងរមៀតជាដើម ដើម្បីពង្រឹងដល់ប្រព័ន្ធភាពស៊ាំឡើងវិញ។

បើសិនជាអ្នកមានដំបៅ ឬដាច់ដោចស្បែកតិចតួច អ្នកសម្គាល់ឃើញថា វាត្រូវការប្រើពេលច្រើនថ្ងៃទើបជា នោះមានន័យថា អ្នកកំពុងតែមានប្រព័ន្ធភាពស៊ាំចុះខ្សោយហើយ។ បញ្ហាក្រពះ និងការឧស្សាហ៍មានអាការៈរាករូស គឺជាសញ្ញាមួយ នៃការចុះខ្សោយរបស់ប្រព័ន្ធភាពស៊ាំដែរ។ ក្រៅពីរាក អ្នកក៏នឹងងាយកើតជំងឺនៅផ្លូវទឹកម៉ូត និងឈឺអញ្ចាញធ្មេញដែរ។

ការរមាស់លើស្បែកជាប់រហូត អាចជាសញ្ញាមួយនៃការបង្ករោគផ្សិត។ ដូច្នេះ ស្បែកដែលងាយនឹងមានការបង្ករោគផ្សិតបែបនេះ ពិតជាអាចបញ្ជាក់ច្បាស់ថា ប្រព័ន្ធភាពស៊ាំកំពុងតែចុះខ្សោយហើយ។ បើសិនជាអ្នកមានប្រតិកម្មអាលែកស៊ី ច្រើនជាងមនុស្សធម្មតា វាអាចជាសញ្ញាមួយ នៃការចុះខ្សោយរបស់ប្រព័ន្ធភាពស៊ាំដែរ។

យ៉ាងណាមិញ ការដែលអាលែកស៊ី មិនមែនមានន័យថា ប្រព័ន្ធភាពស៊ាំកំពុងតែចុះខ្សោយខ្លាំងនោះទេ។ ករណីខ្លះ វាអាចជាសញ្ញានៃប្រព័ន្ធភាពស៊ាំ ធ្វើការច្រើនជ្រុលដែរ ព្រោះវាជារបៀបដែលប្រព័ន្ធភាពស៊ាំការពារាងកាយ ឆ្លើយតបនឹងភាពមិនធម្មតាណាមួយក្នុងខ្លួន៕

អាការៈ ៥ យ៉ាង ដែល​បញ្ជាក់ថា អ្នក​ជា​មនុស្ស​ងាយ​ឈឺ​បំផុត

ប្រភព ៖ cen

  • អាការៈ ៥ យ៉ាង ដែល​បញ្ជាក់ថា អ្នក​ជា​មនុស្ស​ងាយ​ឈឺ​បំផុត已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/08/15  Category:សុខភាព
Tags: